បរទេស៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយតម្លៃ របស់បេក្ខភាព ប្រធានាធិបតីអាមេរិក មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក ចូ ប៊ីដិន មកលើរុស្ស៊ីថា ជាការគម្រាមកំហែងដ៏ធំបំផុត ចំពោះសន្តិសុខជាតិអាមេរិកនោះ គឺជារឿងខុស និងជំរុញឲ្យមានការស្អប់ខ្ពើម ចំពោះប្រទេសរុស្ស៊ី។
នៅក្នុងសន្និសីទមួយ នៅពេលត្រូវគេ សុំឲ្យផ្តល់សេចក្តីអត្ថាធិប្បាយ ស្តីពីការវាយតម្លៃរបស់លោក ចូ ប៊ីដិននោះ មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “យើងបិតជាមិនយល់ស្របទាំងស្រុង។ យើងអាចបានត្រឹមតែ សោកស្តាយថា ការស្អប់ខ្ពើមចំពោះប្រទេសរុស្ស៊ី ត្រូវគេសាបព្រោះ តាមមធ្យោបាយបែបនេះ”។
គួរបញ្ជាក់ថា ការថ្លែងយ៉ាងដូច្នេះ របស់វិមានក្រឹមឡាំង គឺត្រូវបានធ្វើឡើង ត្រឹមតែក្នុងពេលមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីលោក ចូ ប៊ីដិន ប្រឈមមុខដាក់គ្នា ជាមួយលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោត ជ្រើសប្រធានាធិបតីអាមេរិក នាថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ។ លោក ចូ ប៊ីដិន កំពុងតែនាំមុខគេ នៅក្នុងការបោះឆ្នោតនោះ៕ ប្រែសម្រួល៖ប៉ាង កុង