បរទេស៖ ក្រុមសកម្មជនគាំទ្រ របបរាជានិយម បានបង្ហាញខ្លួន នៅមុខស្ថានទូតសហរដ្ឋអាមេរិក នៅទីក្រុងបាងកក នៅថ្ងៃអង្គារនេះ ដោយស្នើសុំឱ្យ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ “ សង្គ្រាមកូនកាត់” នៅក្នុងប្រទេសថៃ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមនេះដឹកនាំដោយតារាចម្រៀង Haruethai “Ooh” Muangboonsri បានកាន់សញ្ញាជាច្រើន ដែលសរសេរជាភាសាអង់គ្លេស ដោយចោទប្រកាន់សហរដ្ឋអាមេរិក ពីសង្គ្រាមកូនកាត់ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសថៃ។
ម្នាក់ក្នុងចំណោមពួកគេ បាននិយាយថា « បញ្ឈប់សង្រ្គាមកូនកាត់»។ សូមយកសន្តិភាព ត្រឡប់មកពិភពលោកវិញ” ។ ម្នាក់ទៀត ថ្លែងទៅកាន់ឯកអគ្គរដ្ឋទូត Michael George DeSombre បានប្រកាសថា « ការងាររបស់អ្នកនៅហុងកុង គឺល្អប៉ុន្តែវាមិនដំណើរការ សម្រាប់ប្រទេសថៃទេ» ។ យ៉ាងណាក៏ដោយ ពួកគេមិនបានប៉ុនប៉ង ប្រគល់លិខិតទៅស្ថានទូតនោះទេ៕ ប្រែសម្រួលៈ ណៃ តុលា