ព័ត៌មានអន្តរជាតិ

បាតុករប្រទេសថៃ ពង្រីកការតវ៉ាជាអន្ដរជាតិ ខណៈអាល្លឺម៉ង់ គ្រោងនឹងដាក់ការស៊ើប អង្កេតស្ដេចថៃ

បាងកក៖ ក្រុមបាតុករនៅប្រទេសថៃ បានពង្រីកការតវ៉ា របស់ពួកគេជាអន្តរជាតិ ដោយដើរដង្ហែទៅកាន់ ស្ថានទូតអាល្លឺម៉ង់ ដើម្បីអំពាវនាវដល់រដ្ឋាភិបាល អធិការបតីលោកស្រី Angela Merkel ដើម្បីស៊ើបអង្កេតថា តើព្រះមហាក្សត្រថៃ បានប្រើអំណាចនយោបាយ អំឡុងពេល ដែលទ្រង់បានបន្ត នៅឯទីក្រុងបាវ៉ារៀ ឬយ៉ាងណា។

ក្រុមអ្នកតវ៉ាបានធ្វើសកម្មភាព ខណៈដែលកំពុងរិះគន់សភាផ្ទាល់របស់ពួកគេ ដែលបានចាប់ផ្តើមសម័យប្រជុំពិសេសរយៈពេល ២ ថ្ងៃនៅព្រឹកថ្ងៃច័ន្ទ (២៦ តុលា) ដើម្បីដោះស្រាយភាព តានតឹងផ្នែកនយោបាយ ដែលបណ្តាលមកពីការតវ៉ាស្ទើរ តែរាល់ថ្ងៃដែលទាមទារ ឱ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងការកែទម្រង់រាជាធិបតេយ្យ។

នៅក្នុងនោះដែរ ពួកគេជឿថា ព្រះរាជាមានអំណាចលើសលុប នៅក្នុងអ្វីដែលហៅថា ប្រជាធិបតេយ្យនៅក្រោម របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ៕

ដោយ ឈូក បូរ៉ា

To Top