បរទេស៖ មេដឹកនាំបាតុករឈ្មោះ Arnon Nampha ត្រូវបានចាប់ខ្លួនជាថ្មីម្តងទៀត បន្ទាប់ពីទើបតែត្រូវបានដោះលែង ពីពន្ធនាគារឈៀងម៉ៃ ដោយនៅក្រៅឃុំ ហើយត្រូវបានគេនាំទៅខេត្ត Pathum Thani ហើយបន្ទាប់មក ទៅកាន់ប៉ុស្តិ៍ប៉ូលិស Chana Songkhram ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Arnon KW ប្រឈមមុខនឹងការចោទប្រកាន់ថ្មី ពីបទបះបោរតាមមាត្រា ១១៦ នៃក្រមព្រហ្មទណ្ឌ ទាក់ទងនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាល នៅបរិវេណសាកលវិទ្យាល័យ Thammasat នៅថ្ងៃទី ១៩-២០ ខែកញ្ញា។
កាលពីថ្ងៃច័ន្ទលោក Arnon Nampha ត្រូវបានដោះលែងពីពន្ធនាគារ Mae Taeng ក្នុងខេត្តឈៀងម៉ៃ បន្ទាប់ពីតុលាការខេត្តឈៀងម៉ៃ បានយល់ព្រមទទួលបា្រក់ធានា នៅក្រៅឃុំជាសាច់ប្រាក់ចំនួន ២០ ម៉ឺនបាត៕ ប្រែសម្រួលៈ ណៃ តុលា