ព័ត៌មានអន្តរជាតិ

ចិនប្រាប់អាមេរិក មិនឲ្យសម្លុតកំហែង ប្រទេសស្រីលង្កា

បរទេស៖ប្រទេសចិន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានបង្ហាញនូវការជំទាស់ដ៏ខ្លាំងក្លា ចំពោះអ្វីដែលខ្លួនហៅថា ជាការសម្លុតកំហែងរបស់អាមេរិកចំពោះប្រទេសស្រីលង្កា បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ប្រទេសនៅកោះមហាសមុទ្រឥណ្ឌានេះ ត្រូវតែបង្កើតការជ្រើសរើសដ៏លំបាក ប៉ុន្តែចាំបាច់ ពាក់ព័ន្ធចំណងមិត្តភាពជាមួយប្រទេសចិន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតចិនបាននិយាយដូច្នេះថា “យើងជំទាស់យ៉ាងដាច់ខាត ចំពោះសហដ្ឋអាមេរិក ដែលឆ្លៀតឱកាសយកដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសខ្លួន ដើម្បីសាបព្រួសនិងជ្រៀតជ្រែក ក្នុងចំណងមិត្តភាពចិន-ស្រីលង្កា និងដើម្បីបង្ខិតបង្ខំនិងសម្លុតប្រទេសស្រីលង្កា”។

គួរបញ្ជាក់ថា ការថ្លែងបែបនេះរបស់ស្ថានទូតចិននៅទីក្រុងកូឡុំបូនេះ គឺត្រូវបានធ្វើឡើង នៅមុនការទៅដល់នៅថ្ងៃអង្ការនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ដែលកំពុងតែធ្វើដំណើរទស្សនកិច្ចអាស៊ី ក្នុងគោលបំណងជំរុញការទប់ទល់ ចំពោះឥទ្ធិពលកើនឡើងរបស់ចិននៅក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top