Covid-19

អាហ្សង់ទីន មានអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ ដល់ទៅជាង ២៩.០០០នាក់

អាហ្សង់ទីន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ប្រទេសអាហ្សង់ទីន បានរាយការណ៍ កាលពីថ្ងៃចន្ទ មានអ្នកស្លាប់បន្ថែមទៀត ចំនួន៤០៦នាក់ ដោយសារជំងឺកូវីដ១៩ ដែលនាំអោយចំនួនអ្នកស្លាប់ សរុបកើនឡើង ដល់២៩.៣០១នាក់ ។

ក្រសួងក៏រាយការណ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១១.៧១២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនៅទូទាំង ប្រទេសកើនឡើងដល់ ១.១០២.៣០១នាក់ ជាមួយគ្នានេះដែរ មានអ្នកជាសះស្បើយ ពីជំងឺកើនឡើង ដល់៩០៩.៥៨៦នាក់ ។

អាហ្សង់ទីន បានចុះក្នុងបញ្ជី ដែលមានករណី នៃជំងឺកូវីដ១៩ លើកដំបូងកាលពីថ្ងៃទី០៣ ខែមីនា ។ ប្រទេសនេះបានពន្យាពេល សម្រាប់ដាក់ឲ្យនៅដាច់ដោយឡែក និងវិធានការគន្លាតគ្នា ក្នុងសង្គមរហូតដល់ ថ្ងៃទី០៨ ខែវិច្ឆិកា ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top