ព័ត៌មានអន្តរជាតិ

វៀតណាម បញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣ករណី

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម បានឲ្យដឹងថា វៀតណាម ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៣នាក់ គិតត្រឹមថ្ងៃអង្គារនេះ ដែលនាំឲ្យសរុបករណីរបស់ខ្លួនមានរហូតដល់១.១៧២នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ដោយសារជំងឺ ។

ក្រសួងបានឲ្យដឹងថា ករណីថ្មីនេះដែរ ក្នុងនោះរាប់បញ្ចូលទាំង ពលរដ្ឋវៀតណាមចំនួន០១នាក់ និង០២នាក់ជាជនបរទេស ដែលថ្មីៗនេះបានចូលមកក្នុងប្រទេសវៀតណាមពីបរទេស និងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅពេលមកដល់ទឹកដីវៀតណាម ។

ក្រសួងបានប្រកាសថា អ្នកជំងឺបន្ថែមម្នាក់ទៀត បានជាសះស្បើយទំាងស្រុងនៅថ្ងៃអង្គារនេះ ដែលមានឲ្យចំនួនអ្នកជាសះស្បើយពីជំងឺនៅក្នុងប្រទេសកើនឡើងដល់១.០៦២នាក់ ។

វៀតណាម មិនមានអ្នកឆ្លងជំងឺសម្រាប់រយៈពេល៥៥ថ្ងៃជាប់ៗគ្នា នៅក្នុងសហគមន៍ ។ ក្រសួងបានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top