ព័ត៌មានអន្តរជាតិ

វៀតណាម ជន្លៀសពលរដ្ឋ ជាង១លាននាក់ ចេញត្រៀម ប្រឈមមុខព្យុះថ្មីមួយទៀត

បរទេស ៖ សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា ព្យុះទីហ្វុងថ្មីមួយទៀតដែលមានឈ្មោះថា Molave នៅសប្តាហ៍នេះបានធ្វើឲ្យប្រជាជន ហ្វីលីពីនជាង ១០០ ០០០ នាក់មកហើយជន្លៀសខ្លួន កាលពីចុងសប្តាហ៍នេះហើយ តាមការព្យាករណ៍ វានឹងត្រូវបោកបក់ទៅដល់វៀតណាម ប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែជាក់ស្តែងវៀតណាម បានជន្លៀសពលរដ្ឋ របស់ខ្លួនប្រមាណជា១,៣លាននាក់ មកហើយមុនពេលវា ធ្វើដំណើរមកដល់។

វាបានបោកបក់ប្រទេសនេះ ដោយមានខ្យល់បក់ខ្លាំងនិងមានភ្លៀងធ្លាក់ខ្លាំងផង ហើយនៅថ្ងៃនេះព្យុះ កំពុងដើរលើផ្លូវមួយដែលឆ្ពោះ ទៅតំបន់នានាក្នុងប្រទេសវៀតណាម ដែលជាប្រទេសបានប្រឈមនឹងព្យុះចំនួន បីរួចទៅហើយនៅក្នុងខែនេះ។

គួរឲ្យដឹងដែរថា មានព្យុះជាច្រើនដែលនឹងត្រូវឆ្លងកាត់សមុទ្រចិនខាងត្បូង ក្នុងរយៈពេលពីរបីថ្ងៃទៀតហើយទោះបីមានព្យុះជាច្រើន ដែលបានបោកបក់តាមតំបន់ ប៉ាស៊ីហ្វិកនេះក៏ដោយក៏
ទឹកសមុទ្រនៅតែមានសីតណ្ហភាព ក្តៅដដែលដែល បរិយាកាសនេះវានឹងអនុញ្ញាតឱ្យព្យុះទីហ្វុង Molave នឹងមានកម្លាំងកាន់តែរឹងម៉ាំទៀតជាមិនខាន ៕

ប្រែសម្រួល៖ស៊ុនលី

To Top