ព័ត៌មានអន្តរជាតិ

ជប៉ុន នឹងសម្លាប់សត្វមាន់ជិត ៩០ម៉ឺនក្បាល ដោយសារការផ្ទុះឡើង ជំងឺផ្តាសាយបក្សថ្មី នៅខេត្ត កាហ្គាវ៉ា

តូក្យូ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន បានរាយការណ៍នៅថ្ងៃសុក្រនេះថា សត្វមាន់ជាង ៨៤៥ ០០០ក្បាល នឹងត្រូវបានសម្លាប់នៅក្នុងខេត្ត កាហ្គាវ៉ា ប្រទេសជប៉ុន ដោយសារការផ្ទុះជំងឺផ្តាសាយបក្សីថ្មីចំនួន ២ នៅលើកោះ ស៊ិនកាគុ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា សត្វស្លាបមួយចំនួនធំបានងាប់ នៅឯកសិដ្ឋានចំនួនពីរនៅខេត្ត កាហ្គាវ៉ា។ ការធ្វើតេស្តបន្ថែមទៀតបានបញ្ជាក់ថា សត្វទាំងនោះបានឆ្លងជំងឺផ្តាសាយបក្សី ដោយសារអាជ្ញាធរជប៉ុនបានរកឃើញថា មានការផ្ទុះឡើងជាលើកទី ៦ និងទី ៧ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានក្យូដូបានឱ្យដឹងថា មាន់ចំនួន ៣៥០ ០០០ ក្បាលនឹងត្រូវសម្លាប់នៅកសិដ្ឋានមួយ និង ៤៩៥ ០០០ ក្បាលនៅឯកសិដ្ឋានមួយផ្សេងទៀត។ មិនមានការចម្លងទៅមនុស្សនោះទេ, វីរុសផ្តាសាយបក្សី H5 ត្រូវបានគេរកឃើញដំបូង នៅកសិដ្ឋានបក្សីមួយក្បែរទីក្រុង Mitoyo របស់ទីក្រុងកាហ្គាវ៉ាដែលមានសត្វមាន់ជិត ៤០០០ ក្បាលបានងាប់នៅចន្លោះថ្ងៃទី ១ និងទី ៤ ខែវិច្ឆិកា៕

ប្រែសម្រួលៈ ណៃ តុលា

To Top