អត្ថបទ

តាមពិត តួឯកប្រុស ក្នុងវីដេអូ ពាណិជ្ជកម្ម ស្រាបៀរកម្ពុជា រូបរាងថ្មី ជាម្ចាស់បទ “ព្រងើយ” កំពុងល្បីខ្លាំង​ ក្នុងស្រទាប់ យុវវ័យសោះ

ភ្នំពេញ៖ រយៈពេលប្រមាណជា ១ សប្តាហ៍ ដែលវីដេអូពាណិជ្ជកម្ម ស្រាបៀរកម្ពុជារូបរាងថ្មី ត្រូវបានចាក់ផ្សាយ ស្ទើរគ្រប់ស្ថានីយ៍ទូរទស្សន៍ ធ្វើអោយមានការចាប់អារម្មណ៍ជាច្រើន ពីទស្សនិកជន ដែលបានឃើញតួឯកប្រុស ក្នុងវីដេអូនោះ។

ការចាប់អារម្មណ៍នោះ គឺទៅលើតួឯកប្រុស ដែលមានរូបរាងខ្ពស់សង្ហារ ពូកែសម្តែងជាមួយទឹកមុខ សប្បាយរីករាយ និង ស្នាមញញឹមបង្កប់ ទៅដោយមន្តស្នេហ៍ ដែលមានទម្រង់មុខស្រដៀង កូនកាត់បន្តិច ប៉ុន្តែតាមពិតគឺ លោក នូ ឧសភា ដែលជាម្ចាស់បទ “ព្រងើយ” ហើយកំពុងតែល្បីខ្លាំង ក្នុងស្រទាប់យុវវ័យសោះ។

លោក ម៉ៃឃើល សុវណ្ណ បានបញ្ជាក់ថា ក្រុមហ៊ុនបានជ្រើសរើសលោក នូ ឧសភា ជាតួប្រុសពីកម្ពុជា តែម្នាក់គត់ ទៅចូលរួមថត វីដេអូពាណិជ្ជកម្ម ជាមួយក្រុមកីឡាករល្បី លំដាប់ថ្នាក់ពិភពលោក គឺ Manchester City ដោយសារយើង សង្កេតថា លោក ឧសភា មានសមត្ថភាពខ្លាំង ក្នុងការសម្តែង និង លេងទឹកមុខបានល្អ រួមជាមួយរូបសម្រស់ និង ការស្លៀកពាក់ប្រចាំថ្ងៃ របស់លោកមានលក្ខណៈឡូយទំនើប ទាន់សម័យ សក្តិសមទៅនឹងរូបរាងថ្មី ដ៏ទាន់សម័យរបស់ស្រាបៀរកម្ពុជា។

លោកបន្តថា លោកក៏ជាអាយដល របស់តារាចំណូលថ្មីនេះដែរ តាមរយៈបទចម្រៀង ចាក់ដោតបែបមនោសញ្ចេតនា របស់លោក ដែលមានចំណងជើងថា “ព្រងើយ”។

លោកក៏បានបង្ហើបផងដែរថា ក្រុមហ៊ុននឹងនាំលោក ឧសភា ទៅជួបផ្ទាល់ ជាមួយអ្នកគាំទ្របទចម្រៀង របស់លោក នៅតាមបណ្តាលខេត្តក្រុង មួយចំនួនផងដែរ ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈតន្ត្រីទេសចរណ៍ ស្រាបៀរកម្ពុជា Cambodia Brew the Beat 2019៕ ពិសាដោយការទទួលខុសត្រូវ

To Top