អត្ថបទ

ស្ថាបនិក របស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD រួមគ្នាបង្កើត «បណ្ណាល័យ Electronic »

ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នេះ បានប្រកាសដាក់សម្ភោទនូវ Mobile App ថ្មីមួយ ជាផ្លូវការ ដែលប្រារព្ធធ្វើឡើងនៅ សណ្ឋាគារ Raffles Le Royal Phnom Penh ។

លោក ជា ឌីណា ដែលជា ស្ថាបនិករបស់ក្រុមហ៊ុន IDEA 3MS GLOBAL CO.,LTD បានមានប្រសាស៍ថា ស្ថិតនៅក្នុងតំណាក់កាល ដែលប្រទេសកម្ពុជា​ មានសុខសន្តិភាពពេញលេញ ហើយបាននឹងកំពុង មានការអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យក្នុងនោះ វិស័យបច្ចេកវិទ្យា ក៏មានការរីកចម្រើនយ៉ាងខ្លាំង និងបានដើរតួនាទីយ៉ាងសកម្ម ដល់ការលើកកម្ពស់ ប្រសិទ្ធភាពការងារ នៅតាមបណ្តា ក្រសួង ស្ថាប័ន អង្គភាព អាជីវកម្មព្រមទាំង អាជីវករទូទៅផងដែរ ។

ដោយមើលឃើញ ពីអត្ថប្រយោជន៍ នៃវិស័យបច្ចេកវិទ្យា ដែលបាននឹងកំពុងក្លាយទៅជាចលករ មួយប្រកបដោយប្រសិទ្ធិភាព ដល់ការរួមចំណែក អភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់ សេដ្ឋកិច្ចសង្គមជាតិផងដែរនោះ ទើបខ្ញុំបាទ ដែលជាស្ថាបនិក ព្រមទាំងក្រុមការងារទាំងអស់គ្នា បានរួមគ្នាបង្កើត App ថ្មីមួយដែលពួកយើងខ្ញុំឱ្យឈ្មោះថា «គំនិត» ។ «App គំនិត» នេះអាចនិយាយបានថា ជាបណ្ណាល័យ Electronic ដ៏ធំមួយ ដែលអ្នកអាន អាចស្វែងរកបាននូវពត៍មាន និង មេរៀនល្អៗ ប្រកបដោយភាព សំរិត សំរាំង សម្រាប់យកមកអាន ដើម្បីបង្កើននូវចំណេះដឹង Moចំណេះធ្វើ បទពិសោធន៍ ភាពប្រឈម ព្រមទាំងដំណោះស្រាយ ផ្សេងៗតាមរយៈ Smart phone ដែលវាស្របទៅនឹង ​ភាពជឿនលឿន​ នៃសម័យកាលបច្ចេកវិទ្យានេះឯង ។

គោលបំណងធំ ក្នុងការបង្កើតឡើងនៅ App ថ្មីមួយនេះគឺដើម្បី លើកទឹកចិត្ត ជំរុញទឹកចិត្ត និង បំផុសបំផុលអោយ ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេស សិស្ស និស្សិត យុវជន ក៏ដូចជាសហគ្រិន​ ទូរទៅផងដែរ អោយពួកគាត់ចាប់ផ្តើម ស្រលាញ់ការអាន ចាប់ផ្តើមស្រលាញ់ ការអភិវឌ្ឍន៍ខ្លួនឯង តាមរយះការអាន រឺ មើលសៀវភៅ តាមលក្ខណះ Digital book ដែលវាជួយផ្តល់​ នូវភាពងាយស្រួល ទៅដល់អ្នកអានទូរទៅ ដើម្បីអោយពួកគាត់ អាចស្រាវជ្រាវ សិក្សាររៀនសូត្រ បានគ្រប់ពេលវេលា និង គ្របទីកន្លែងផងដែរ ។

Mobile App ថ្មីមួយនេះ ត្រូវបានដាក់អោយមាន ប្រត្តបត្តិការ នៅក្នុងប្រព័ន្ធ IOS និង Android ដែលគ្រប់គ្នាអាចធ្វើការ Download បានចាប់ពីពេលនេះតទៅ ។

លោកបានបន្តទៀតថា​ មិនយួរទៀតទេ បច្ចេកវិទ្យានិងផ្លាស់ប្តូរ នូវរឿងរ៉ាវជាច្រើន នៅលើពិភពលោក​ ហើយវានិងបន្ត ធ្វើការផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាងទាំងអស់ ហើយការផ្លាស់ប្តូរមួយ ក្នុងចំណោមការផ្លាស់ប្តូរ ជាច្រើនទៀតនោះ គឺការផ្លាស់ប្តូរ ពីការអានសៀវភៅ រឺ មើលឯកសារផ្សេងៗ តាមបែបផែន Traditional ជាក្រដាស់ រឺជា hard copy ប្រែមកជាការមើល រឺអានតាមបែប Digital វិញ រឺក៏អាចហៅបានម្យ៉ាងទៀតថា ការអានសៀវភៅជាលក្ខណៈ E book ។

គ្រប់យ៉ាងគឺមាន​ នៅក្នុង Smart phone របស់យើងទាំងអស់គ្នា យើងអាចធ្វើការស្រាវជាវ រៀនសូត្រ ស្វែងរកដំណោះស្រាយផ្សេងៗ បានគ្រប់ពេលវេលា និង គ្រប់ទីន្លែងទាំងអស់ ។

ទទ្ទឹមនឹងនេះក្រុមហ៊ុន មានផែនការ សកម្មភាព ក៏ដូចជាវិធីសាស្រ្តក្នុងការផ្សព្វផ្សាយ អំពីសហគ្រិនដែលជោគជ័យ នៅក្នុងស្រុកយើង អោយពិភពលោកបានស្គាល់ និង ធ្វើអោយពួកគាត់ល្បីល្បាញ តាមរយៈសៀវភៅនេះឯង យើងមានដៃគួរ សហការនិពន្ធ ផលិត Digital book នេះ អោយទៅជា 100 ភាសារ ទៅកាន់សកលលោក ដើម្បីអោយពិភពលោក ជាពិសេសប្រទេស ដែលមានយុវជន សិស្ស និស្សិត ក៍ដូចជាសហគ្រិន ដែលនិយមចូលចិត្ត អានសៀវភៅ និងអភិវឌ្ឍន៍ខ្លួនឯង , អោយពួកគាត់ បានស្គាល់ពីសហគ្រិន ដែលជោគជ័យនៅក្នុងស្រុកយើង បានកាន់តែច្បាស់ ។

ក្នុងនាមជាស្ថាបនិក ខ្ញុំបាទសង្ឃឹមនិងជឿជាក់ថា « App គំនិត» នេះពិតជាអាចចូលរួម បំពេញនូវតម្រូវការ របស់មិត្តអ្នកអាន និងអាចក្លាយទៅជាដំណោះស្រាយ ដ៏មានប្រសិទ្ធភាពមួយ សំរាប់មនុស្សគ្រប់គ្នា ព្រមទាំងអាចជាផ្នែកមួយ ក្នុងការចូលរួម ជួយអភិវឌ្ឍន៍វិស័យអប់រំ និង សង្គមជាតិ ឱ្យកាន់តែមានភាពល្អប្រសើរឡើង​ ថែមមួយកំរិតទៀតជាក់ជាពុំខាន ។

ជាមួយគ្នានេះដែរ ខ្ញុំបាទក៏មានការរំពឹងទុក យ៉ាងមុតមាំផងដែរថា App ថ្មីមួយ នេះនឹងទទួលបាននូវការ គាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ជនរួមជាតិ និងគ្រប់មជ្ឍដ្ឋានលើសកលលោក ជាពិសេសសំរាប់សិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិនទូរទៅ៕

To Top