អត្ថបទ

ហត្ថាកសិករ លីមីតធីត ប្រកាសលទ្ធផលចាប់ឆ្នោត​ “ផ្តល់រង្វាន់ លើកទឹកចិត្ត អតិថិជន ប្រើប្រាស់ ឥណទានខ្នាតតូច”

ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា បានចាប់ឆ្នោត “ផ្តល់រង្វាន់លើកទឹកចិត្តអតិថិជន ប្រើប្រាស់ឥណទានខ្នាតតូច” នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅស្ថានីយទូរទស្សន៍ស៊ីធីអិន (CTN) ក្នុងកម្មវិធីរាត្រីកំសាន្ត។

អតិថិជនឥណទានខ្នាតតូច ចំនួន៣៥នាក់ ត្រូវបានផ្តល់សំណាង តាមរយៈសន្លឹកឆ្នោត ដើម្បីទទួលបានរង្វាន់ម៉ូតូ Honda Dream ឆ្នាំ២០២០ ចំនួន០៥រង្វាន់ ទូរទស្សន៍អិលជី LED ៤២ អ៊ិញ ចំនួន១០រង្វាន់ និងកង្ហារហាតារិចំនួន២០រង្វាន់។

ការចាប់ឆ្នោតផ្តល់រង្វាន់នេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ថ្លែងអំណរគុណ ដល់អតិថិជនហត្ថាកសិករ ដែលតែងតែគាំទ្រប្រើប្រាស់ សេវាកម្មរបស់ហត្ថាកសិករ ជាពិសេសការប្រើប្រាស់ ឥណទានខ្នាតតូច។ ជាលទ្ធផល ឈ្មោះអតិថិជន ឈ្នះរង្វាន់ទាំងអស់ ត្រូវបានប្រកាសជាផ្លូវការ ដោយគោរពតាមគោលការណ៍ និងលក្ខខណ្ឌផ្សេងៗ នៃការចាប់ឆ្នោត។ ជាមួយគ្នានេះផងដែរ អ្នកឈ្នះរង្វាន់ទាំងអស់ នឹងត្រូវបុគ្គលិកហត្ថាកសិករ ក្នុងតំបន់ទំនាក់ទំនង ទៅដោយផ្ទាល់ ដោយមិនតម្រូវ ឲ្យមានការបង់ប្រាក់អ្វីឡើយ ដើម្បីទទួលបានរង្វាន់។

គួររំលឹកផងដែរថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត មានការិយាល័យ សាខាចំនួន ១៧៦ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារចល័ត ជូនអតិថិជន ព្រមទាំងមានទូអេធីអឹមចំនួន ១២៩ នៅទូទាំង ២៥ ខេត្ត/ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធ ធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជ ធំបំផុត លំដាប់ទី៥ នៃព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេ នៅប្រទេសជប៉ុន និងជាសម្ព័ន្ធ ហិរញ្ញវត្ថុធំបំផុតមួយ នៅក្នុងពិភពលោក៕

To Top