អត្ថបទ

ទីតាំងល្អពិតជាលឿនមែន! ហាងធំៗ និង តូបជួលជាច្រើន នៃផ្សារទំនើបទី៣ ជីបម៉ុងសែនសុខម៉ល ត្រូវបានកក់ ក្រោយប្រកាសបានត្រឹម ១សប្តាហ៍

ភ្នំពេញ៖ ទើបតែប្រកាសអំពីការបើកទទួលអោយកក់ទីតាំងនៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខម៉ល Chip Mong Sen Sok Mall នៅលើដងវិថី ឧកញ្ញា៉ ម៉ុងរិទ្ធី កាលពីសប្តាហ៍ កន្លងទៅប៉ុណ្ណោះ ផ្សារទំនើប ដ៏ស៊ីវីល័យមួយនេះបានទាក់ទាញការចាប់អារម្មណ៍ពី ម៉ាកយីហោល្បីៗកក់ទុកយ៉ាងលឿនសឹងមិនគួរឲ្យជឿ។

លោកស្រី លី សុខឆេង អគ្គនាយិការរងជាន់ខ្ពស់នៃផ្សារទំនើបជីបម៉ុងម៉លបានមាន ប្រសាសន៍ថា « យើងពិតជាមានមោទនភាព និង សប្បាយចិត្តដែលទទួលបានការកក់ យ៉ាងច្រើនបែបនេះក្នុងរយៈពេលដ៏ខ្លី ក្រោយពេលប្រកាសអំពីទីតាំងជួលក្នុងផ្សារទំនើបទី៣ របស់ ជីបម៉ុង សែនសុខម៉ល។”

This image has an empty alt attribute; its file name is photo_2020-08-08_16-40-32-1.jpg

លោកស្រីបន្តទៀតថា “ការកក់លឿនយ៉ាងដូច្នេះ គឺជាកាយវិការដែលបង្ហាញពីទំនុកចិត្តនៃដៃគូរពាណិជ្ជកម្មរបស់យើងជាមួយក្រុមហ៊ុនផ្សារទំនើបជីបម៉ុង ម៉ល ដែលជាក្រុមហ៊ុនកំពុង មានសក្តានុពលលើវិស័យមួយនេះ ហើយលោកស្រីក៏បានបង្ហាញក្តីសង្ឃឹមថាទីតាំងដែលនៅ សល់នឹងត្រូវបានកក់ទាំងអស់ក្នុងពេលឆាប់ៗជាមួយការផ្តល់ជូនពិសេសបញ្ចុះតម្លៃ៥០%នៃថ្លៃជួលរយៈពេល ៦ខែដំបូង និង ការអត្ថ ប្រយោជន៍ផ្សព្វផ្សាយផ្សេងៗដែលផ្សារទំនើបថ្មីទី ៣ នេះផ្តល់ជូន។

លោកស្រីបញ្ជាក់ផងដែរថា គំនិតនៃការរចនាប្លង់របស់ផ្សារទំនើបទី ៣ ជីបម៉ុងសែនសុខម៉ល នេះ គឺបង្កើតឡើងសម្រាប់ផ្តល់ជូននៅកន្លែងសម្រាប់កម្សាន្ត ញាំអាហារ លំហែកាយ និង ជម្រើសជាច្រើនរាប់ចាប់ម៉ូតសម្លៀកបំពាក់ និង សំភារៈប្រើប្រាស់សម្រាប់តម្រូវការប្រចាំថ្ងៃ និង អមទៅដោយការតុបតែងរចនាបថបែបទំនើបទាន់សម័យ រីឯផ្នែកខាងក្រៅជាន់ផ្ទាល់ដី គឺជាកន្លែងអង្គុយកម្សាន្តបែបធម្មជាតិបៃតង និង សួនច្បារស្រស់បំព្រងសម្រាប់ការជួបជុំមិត្ត ភក្តិ និង ក្រុមគ្រួសារពិភាក្សាការងារ ឬ កម្សាន្តអារម្មណ៍។

ដូច្នេះសម្រាប់ម្ចាស់អាជីវកម្មដែលមានចំណាប់អារម្មណ៍ ពង្រីកសាខា ឬ ចាប់ផ្តើមអាជីវកម្ម របស់លោកអ្នក អាចទំនាក់ទំនងព័ត៌មានបន្ថែម ឬ ណាត់ជួបតាមរយៈលេខទូរស័ព្ទ 066/085/093 922 888 ឬអ៊ីម៉ែល៖ Retailleasing@chipmongcom ៕

This image has an empty alt attribute; its file name is photo_2020-08-08_16-40-34.jpg
This image has an empty alt attribute; its file name is photo_2020-08-08_16-40-37.jpg
This image has an empty alt attribute; its file name is photo_2020-08-08_16-40-38.jpg
This image has an empty alt attribute; its file name is photo_2020-08-08_16-40-46.jpg

To Top