អត្ថបទ

ពិតជាគួរ ឲ្យសរសើរ! ខ្មែរ ប៊ែវើរីជីស ត្រៀមទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ ជាង​ ២ម៉ឺនកេស ឧបត្ថម្ភជូន នគរបាលចរាចរណ៍ នៅ២៧៧ច្រក

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ ជាង២ម៉ឺនកេស ដែលគិតជាទឹកប្រាក់សរុបអស់ ជាង៧ម៉ឺនដុល្លារ ជូនដល់មន្រ្តី នរគបាលចរាចរណ៍ នៅច្រកការពារទាំង ២៧៧ ទីតាំង នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ រហូត ដល់ដំណាច់ឆ្នាំ២០២០។

នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកស្រី គង់ កុសល មានប្រសាសន៍ថា៖ «ដោយមើលឃើញ ការបំពេញកាតព្វកិច្ច យ៉ាងសស្រាក់សស្រាំ មិនគិតថ្ងៃយប់ របស់មន្រ្តីនរគបាល ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ចូលរួមឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និង ទឹកផ្លែឈើ ដល់មន្រ្តីនរគបាលចរាចរណ៍យើង ដើម្បីគាំទ្រពួកគាត់ ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ ចរាចរណ៍របស់យើង ឲ្យមានរបៀបរៀបរយ»។

បេសកកម្មឧបត្ថម្ភទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ នេះ នឹងធ្វើឡើងចាប់ពីថ្ងៃចន្ទ ទី១០ សីហា តទៅ។ ជារៀងរាល់ខែ ក្រុមហ៊ុននឹងចែកជូន នូវទឹកបរិសុទ្ធ កម្ពុជា និងទឹកផ្លែឈើ ចំនួន ២០ កេសក្នុងមួយប៉ុសិ៍្ត ច្រកត្រួតពិនិត្យ។

កន្លងមកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានចូលរួមសកម្មភាពយ៉ាងសកម្ម ក្នុងការងារសប្បុរសធម៌ ដូចជាឧបត្ថម ទឹកបរិសុទ្ធ កម្ពុជាសម្រាប់អ្នកជម្ងឺ នៅមន្ទីរពេទ្យ ជួយក្នុងសកម្មភាព គ្រោះមហន្តរាយ ហើយក្នុងអំឡុងពេល ដែលជំងឺកូវីដ១៩ កំពុងរីករាលដាលខ្លាំង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានឧបត្ថម្ភទឹកបរិសុទ្ធ ដល់ក្រសួងសុខាភិបាល និងកងរាជអាវុធហត្ថ សម្រាប់ទទួលទាន និងប្រើប្រាស់តាមតម្រូវការផងដែរ។

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុន ផលិតបានស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ទឹកក្រូចអាយស៍ IZE ទឹកបរិសុទ្ធកម្ពុជា និង ស្រាបៀរ គូដូ KUDO ជាដើម៕

To Top