ក្រុមហ៊ុនទ្រូម៉ាន់នី កំពុងផ្ដល់អត្ថប្រយោជន៍ចំនួន ៣ ប្រភេទ សម្រាប់ អតិថិជន ដែលប្រើប្រាស់ កម្មវិធី ទូរស័ព្ទចល័តរបស់ខ្លួន នៅក្នុងកម្មវិធីប្រូម៉ូសិន ដែលអត្ថប្រយោជន៍ ទាំងបីនោះរួមមាន ការទូទាត់ វិក្កយប័ត្រ ទឹក ភ្លើង និងសំរាម ដោយឥតគិតថ្លៃសេវា ការឈ្នះប្រាក់ត្រលប់មកវិញ និងឱកាសឈ្នះរង្វាន់ ទូរស័ព្ទ iPhone 11 ចំនួន ៤ គ្រឿង! កម្មវិធីប្រូម៉ូសិននេះ ចាប់ផ្ដើមពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០។
ការផ្ដល់ជូនពិសេសនេះ អនុវត្តចំពោះអតិថិជនទាំងថ្មី ទាំងចាស់ ដែលបច្ចុប្បន្ន កំពុងប្រើប្រាស់កម្មវិធី ទូរស័ព្ទ ចល័ត TrueMoney Wallet សម្រាប់ការទូទាត់ វិក្កយប័ត្រ ភ្លើង និងសំរាម (នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល) និងថ្លៃទឹកទៅឲ្យរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ។
ការទូទាត់កាន់តែច្រើន នឹងមាន ឱកាសឈ្នះទឹកប្រាក់ ត្រលប់មកវិញភ្លាមៗ និងរង្វាន់ផ្សេងៗ! សម្រាប់ព័ត៌មានបន្ថែម អំពីលក្ខខណ្ឌ សូមចូលទៅមើល គេហទំព័រ របស់ក្រុមហ៊ុន https://www.truemoney.com.kh/promotions/ ។
លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា គ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី កម្ពុជា មានប្រសាសន៍ ថា៖ “នេះជាកម្មវិធីមួយទៀត ដែលយើងរៀបចំឡើង ដើម្បីជាការថ្លែងអំណរគុណ ដល់អតិថិជនរាប់ពាន់ រាប់ម៉ឺននាក់ ដែលកំពុងប្រើប្រាស់ កម្មវិធីទូរស័ព្ទចល័ត របស់យើង និងសេវាទូទាត់ថ្លៃទឹកភ្លើង និងសំរាម។ កម្មវិធីប្រូម៉ូសិននេះ ជាកម្មវិធីមួយក្នុងចំណោម កម្មវិធីជាច្រើនផ្សេងទៀត ដែលទ្រូម៉ាន់នីបានប្រកាស កាលពីពេលថ្មីៗ”។
កម្មវិធីចាប់រង្វាន់ ផ្សងសំណាង របស់ទ្រូម៉ាន់នីនេះ ជាកម្មវិធីមួយក្នុងចំណោម សេវាកម្មថ្មីៗ ដែលទ្រូម៉ាន់នី កំពុងតែដាក់ឲ្យដំណើរការ នៅក្នុងត្រីមាសនេះ។
នៅក្នុងខែនេះដែរ នៅក្នុងពិធី ដែលបានរៀបចំ នៅឯការិយាល័យកណ្ដាល របស់ធនាគារ PPCBank ដែលស្ថិតនៅ តាមមហាវិថី ព្រះនរោត្តម នារាជធានីភ្នំពេញ ក្រុមហ៊ុនទ្រូម៉ាន់នី បានចុះហត្ថលេខាលើ អនុស្សរណៈ នៃការយោគយល់គ្នាមួយ ដែលសម្រេច ឲ្យមានការប្រើប្រាស់ កម្មវិធីទូរស័ព្ទចល័ត TrueMoney Wallet និងភ្នាក់ងារទ្រូម៉ាន់នី ដើម្បីប្រមូលការបង់ប្រាក់កម្ចី សម្រាប់ធនាគារPPCBank។
ដើម្បីជាការ អបអរសាទរ ភាពជាដៃគូ សហការនេះ អតិថិជន នឹងអាចរីករាយ នូវការផ្ដល់ជូនពិសេស រយៈ ពេល ៣ខែ សម្រាប់ការបង់ប្រាក់កម្ចី ដោយឥតគិតថ្លៃសេវា រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០៕