អត្ថបទ

ដើម​ឆ្នាំ​២០២១ ដែកថែបអ៊ីតាលីម៉ាក វី ប្រគល់រង្វាន់​ធំ​ជា​កាដូ ​ជូន​អតិថិជន

ដែកថែបអ៊ីតាលីម៉ាក វី រៀបចំការប្រគល់រង្វាន់ធំ​ ជូន​អតិថិជន​ ដែល​ឈ្នះ​ការ​ចាប់ឆ្នោតផ្សងសំណាង​ពី​ដែកថែបអ៊ីតាលី​ម៉ាក វី កាលពីថ្ងៃទី៨ មករា ២០២១ កន្លងទៅនេះ ក្នុងកម្មវីធីប្រគំតន្ត្រី​អាយស៍ នៅស្ថានីយទូរទស្សន៍ហង្សមាស។

អតិថិជនដែលឈ្នះការ​ចាប់​ឆ្នោតផ្សងសំណាង​លើកទីបី ចំនួន៤៥រួប​បានមកបើក​រង្វាន់ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នៅថ្ងៃទី​១៩ មករា កន្លង​ទៅនេះ។ អតិថិជនទាំងអស់​ របស់ដែកថែប​អ៊ីតាលីម៉ាក វី ក្រៅពីឈ្នះបានរង្វាន់ធំ ក៏ទទួលបានរង្វាន់​លើកទឹកចិត្ត​ផ្សេងៗទៀតផងដែរ និងបាន​​ចូលរួមលេងហ្គេមកម្សាន្ត​​ នៅពេលមកបើករង្វាន់​នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

គួរ​បញ្ជាក់​ថា​ អតិថិជន​ដែលឈ្នះ​រង្វាន់​ធំ​ចំនួន ​១០រូបបាន​ទទួល​រង្វាន់​ពី​ដែក​ថែប​អ៊ីតាលីម៉ាក​ វី រួចរាល់ហើយ ក្នុងកម្មវីធីប្រគំតន្ត្រី អាយស៍ របស់ស្ថានីយ​ទូរទស្សន៍​ហង្សមាស ​កាល​ពី​ថ្ងៃទី​១៥ មករា ២០២១​នេះ។

ដែកថែប​អ៊ី​តា​លី​ម៉ាក វី នៅ​បន្ត​ផ្តល់​ជូន​ការ​រង្វាន់​ធំ ​ជូន​អតិថិជន​ជា​បន្ត​ទៀត​ ដើម្បី​លើកទឹក​ចិត្ត​ដល់​អតិថិជន​ ដែល​តែងតែ​គាំទ្រ​ផលិតផល​ដែកថែប​ អ៊ី​តា​លី​ម៉ាក វី​៕

To Top