អត្ថបទ

ក្រុមហ៊ុន សែលកាត ប្រគល់រង្វាន់ លុយសុទ្ធមហាសាល ១៧ម៉ឺនដុល្លារ ដល់អតិថិជន មហាសំណាងបីរូប​ ក្នុងកម្មវិធី ឈ្នះលុយសុទ្ធ ១ម៉ឺនដុល្លាររៀងរាល់ថ្ងៃ!

ភ្នំពេញ៖ សែលកាត សួមចូលរួមអបអរសាទរ អ្នកភ្នំពេញ និងអ្នកតាកែវ ដែលឈ្នះលុយសុទ្ធ មហាសាលដល់ទៅ 17ម៉ឺនដុល្លារ ពីកម្មវិធី “ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លាររៀងរាល់ថ្ងៃ” ពី សែលកាត។

អថិតិជនមហាសំណាងទី1 មានឈ្មោះថា ឈុន ថុន ជាអ្នកចូលនិវត្តន៍រស់នៅភូមិកោះអណ្ដែត សង្កាត់ទួលសង្កែ2 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ លោកបានឈ្នះរង្វាន់​ លុយសុទ្ធ $90,000 កាលពីថ្ងៃទី4 ខែមេសា ឆ្នាំ 2021។

អតិថិជនទី2 រស់នៅក្នុងខេត្តតតាកែវ ឈ្មោះ យិន សុផុន មានមុខរបរជាអាជីវករ លក់អង្ករ ស្នាក់នៅក្នុងឃុំព្រៃល្វា ស្រុកព្រៃកប្បាស បានឈ្នះរង្វាន់លុយសុទ្ធ $60,000 កាលពីថ្ងៃទី10 ខែមេសា ឆ្នាំ2021។

ចំណែកឯអតិថិជនទី3 ឈ្មោះ ឈាង ជីលុច្ស មានមុខរបរជាអាជីវករ និងមានទីលំនៅភូមិ9 សង្កាត់បឹងកក់ទី1 ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឈ្នះរង្វាន់លុយសុទ្ធ $20,000 កាលពីថ្ងៃទី13 ខែមេសា ឆ្នាំ 2021។

កម្មវិធីឈ្នះមួយម៉ឺនដុល្លារ រៀងរាល់ថ្ងៃរបស់សែលកាត គឺជាការផ្តល់ជូនពិសេស ដល់អតិថិជននូវឱកាសឈ្នះទឹកប្រាក់ចំនួន 10,000 ដុល្លាររៀងរាល់ថ្ងៃ។

ប្រសិនបើពុំមានអ្នកឈ្នះនោះទេ ប្រាក់រង្វាន់នេះ នឹងត្រូវយកទៅបូកបន្ថែមនៅថ្ងៃបន្ទាប់ ដែលនឹងក្លាយជារង្វាន់ដ៏ធំអស្ចារ្យ ពោលគឺមានចំនួនសរុប រហូតទៅដល់ 10 ម៉ឺនដុល្លារឯណោះ។
ដើម្បីមានឱកាសឈ្នះរង្វាន់ ប្រចាំថ្ងៃ ផ្ញើសារ “10K” ទៅកាន់លេខ 8888
ឬតេទៅលេខ 8888 រួច៖
-ចុចលេខ 1 ដើម្បីចូលរួមលេងរាល់ថ្ងៃ
-ចុចលេខ 2 ដើម្បីចូលរួមលេងថ្ងៃនេះ

ការចាប់រង្វាន់ នឹងមានផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV វេលាម៉ោង 7 ល្ងាច ជារៀងរាល់ថ្ងៃ និងមានការចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕

To Top