អត្ថបទ

កម្មវិធី Education Hub របស់សែលកាត ផ្តល់ជូននូវមាតិកា អប់រំជាវីដេអូល្អៗ របស់លោកគ្រូ ឃីម សុខហេង

ភ្នំពេញ៖ថ្ងៃទី៤មិថុនាឆ្នាំ២០២១- សែលកាត ដែលបានចាប់ដៃគូ សហការជាមួយ លោកគ្រូ ឃីម សុខហេង ដើម្បីផ្តល់ជូនដល់អតិថិជនរបស់ខ្លួន នូវមាតិកាអប់រំតាមអនឡាញដ៏សម្បូរបែប ដើម្បីជួយបង្កើននូវជំនាញទន់ និងឱកាសស្វែងរក ការងារដ៏សមប្រកប។

ឥឡូវនេះ អតិថិជន សែលកាត អាចរីករាយជាមួយ ការទស្សនាវីដេអូដល់ទៅ 200ឃ្លីប ដោយឥតគិតថ្លៃ នៅលើកម្មវិធី KHiM SOK HENG រហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2021។

ថ្នាលសិក្សាតាមអនឡាញនេះ ផ្តល់ជូនអតិថិជននូវចំណេះដឹង ដ៏សម្បូរបែប ដែលជាផ្នែកមួយនៃសេវាកម្ម នវានុវត្តន៍ឌីជីថលទាំងបី ដាក់ជូនឱ្យប្រើប្រាស់នៅលើថ្នាល Education Hub ដោយក្រុមហ៊ុនសែលកាត។ ការផ្តល់ជូននេះ គឺស្របគ្នាទៅនឹង ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន សែលកាត ក្នុងការជួយលើកកម្ពស់ អក្ខរកម្មយុវជនខ្មែរ ក៏ដូចជាជួយគាំទ្រដល់ការបន្តដំណើរការសិក្សា ស្របពេលដែលគ្រឹះស្ថាន សិក្សាទាំងអស់ ត្រូវបានបន្តបិទ នៅទូទាំងប្រទេសកម្ពុជា។

លោកគ្រូ ឃីម សុខហេង គឺជាសាស្រ្តាចារ្យម្នាក់ ដ៏គួរឱ្យគោរពកោតសរសើរបំផុត និងមានកេរ្តិ៍ឈ្មោះ ល្បីខាងផ្នែកបង្រៀនជំនាញទន់ និងការបណ្តុះបណ្តាល ជំនាញផ្នែកធុរកិច្ច។ កម្មវិធីសិក្សានេះ មានផ្តល់ជូននូវមាតិកាអប់រំ ជាវីដេអូតាមតម្រូវការ ដោយក្នុងនោះមានរួមបញ្ចូល នូវវគ្គសិក្សាស្តីពីភាពជាអ្នកដឹកនាំ ទំនាក់ទំនងគ្រួសារ ជំនាញធុរកិច្ច ការលើកទឹកចិត្ត និងការកែលំអខ្លួនឯងជាដើម។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា ការរក្សាស្តង់ដារអប់រំ និងការជួយដល់សិស្សានុសិស្ស ឱ្យអាចបន្តការសិក្សាក្នុងអំឡុងពេលមានមានជម្ងឺរាតត្បាត មានបញ្ហាជួបប្រឈមច្រើនក៏ពិតមែន ប៉ុន្តែវាក៏មានសារៈសំខាន់ខ្លាំងដូចគ្នា។

“វិស័យអប់រំ កំពុងពឹងផ្អែកកាន់តែខ្លាំងឡើងៗ លើប្រព័ន្ធសិក្សាតាមឌីជីថល ហើយទន្ទឹមនឹងនោះ ក៏ទាមទារឱ្យការចំណាយ ពេលសិក្សាតាមអនឡាញ ទទួលបាននូវលទ្ធផលដ៏គាប់ប្រសើរផងដែរ”។

“យើងបានមើលឃើញថា ទំនាក់ទំនងជាដៃគូនេះ នឹងអាចជួយនាំយកនូវមាតិកាអប់រំ មានសារប្រយោជន៍ជាច្រើន ជូនដល់អតិថិជនរបស់យើង នៅក្នុងអំឡុងពេលនេះ”។

“ក្នុងនាមជាក្រុមហ៊ុន ទូរគមនាគមន៍តែមួយគត់ នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរ 100%  យើងពិតជាមានសេចក្តីសោមនស្សបំផុត ក្នុងការផ្តល់ជូននូវសេវាកម្មថ្មីនេះ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ដ៏ខ្ពស់បំផុតរបស់យើង ក្នុងការពន្លឿនឌីជីថលនីយកម្មនៅកម្ពុជា”។

លោកគ្រូ ឃីម សុខហេង ដែលមានអ្នកគាំទ្រលើបណ្តាញសង្គមហ្វេសប៊ុកប្រមាណជាង 2លាននាក់ បានបន្ថែមឱ្យដឹងថា លោកពិតជាអារម្មណ៍សប្បាយត្រេកអរខ្លាំងណាស់ ដែលអាចចែករំលែកនូវមាតិកាអប់រំទាំងនេះ ជូនដល់អតិថិជនសែលកាត។

យុវជន គឺជាអនាគតនៃប្រទេសកម្ពុជា ដូច្នេះការទទួលបាននូវឱកាស ដើម្បីចែករំលែកចំណេះដឹងរបស់ខ្ញុំ ក៏ដូចជាចូលរួមចំណែក ជួយពង្រឹងដល់វិស័យអប់រំ និងការបណ្តុះបណ្តាញជំនាញនៅកម្ពុជា គឺជាកិត្តិយសដ៏ធំធេងបំផុតមួយ សម្រាប់រូបខ្ញុំ។

ជាធម្មតា មាតិកាអប់រំជាវីដេអូតាមតម្រូវការ របស់លោកគ្រូ ឃីម សុខហេង មានផ្តល់ជូនដល់អតិថិជន សែលកាត តាមរយៈការភ្ជាប់គម្រោង 1000រៀល/ វីដេអូ គម្រោងប្រចាំសប្តាហ៍ (5,000រៀល/ 7វីដេអូ) និងគម្រោងប្រចាំខែ (20,000រៀល/ 30វីដេអូ)។ គម្រោងទាំងនេះ អាចភ្ជាប់បានយ៉ាងងាយស្រួលបំផុត តាមរយៈការប្រើប្រាស់ទឹកប្រាក់ នៅក្នុងគណនីគោលរបស់អតិថិជន សែលកាត។

អតិថិជនសែលកាត អាចចូលទស្សនាមាតិកាអប់រំ របស់លោកគ្រូ ឃីម សុខហេង បានតាមរយៈ Cellcard App ដែលអាចទាញយកមកប្រើប្រាស់ បានទាំងនៅលើហាងរបស់ប្រព័ន្ធ iOS និង Android ដោយភ្ជាប់គំរោងណាមួយ សំរាប់មើលវីដេអូល្អៗ ផ្សេងទៀត។ ហើយអតិថិជនក៏អាចចូលទៅកាន់កម្មវិធី KHiM SOK HENG ផ្ទាល់់តែម្តងលើប្រព័ន្ធ iOS និង Android។

សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីលោកគ្រូ ឃីម សុខហេង សូមអញ្ជើញចូលទៅកាន់ Khim Sok Heng | Facebook ឬចុចទីនេះដើម្បីទស្សនាភ្លាមៗ៖ Khim Sok Heng – YouTube 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×