អត្ថបទ

ក្រុមហ៊ុនវីរៈប៊ុនថាំ ប្រកាស់ប្រមូលទិញ រាល់កសិផល កសិករកម្ពុជាទាំងអស់ ដែលពុំមានទីផ្សារ ហើយជួយលក់បន្ត ដោយមិនយកប្រាក់ចំណេញ!

ភ្នំពេញ៖ ក្រុមហ៊ុនវីរៈ ប៊ុនថាំ បានបង្កើតកម្មវិធីមួយ ដើម្បីចូលរួមចំណែក ជួយទៅដល់ប្រជាកសិករ ដែលមានដំណាំកសិផល ក្នុងការធ្វើអាជីវកម្ម ដោយពុំមានការយកចំណេញ  រួមទាំងប្រមូលទិញ នូវផល្លានុផល ដែលកសិករពិបាកក្នុងការរកទីផ្សារលក់ចេញ ។

តាមរយៈ APP VTENH  លោកអ្នកអាចបញ្ជាទិញ នូវដំណាំកសិផលខ្មែរ ជាមួយមានការដឹកជញ្ជូនដល់ផ្ទះ ដោយឥតគិតថ្លៃ គ្របដណ្ដប់ទូទាំងប្រទេស។ 

កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង៖

1- ជាកម្មវិធីមនុស្សធម៌ និងសង្គមដោយមិនយកប្រាក់ចំណេញ ដោយសារ VET ជាក្រុមហ៊ុនដឹកជញ្ជួនធំជាងគេពាសពេញផ្ទៃប្រទេស ងាយស្រួលក្នុងការទិញយកផ លិតផលគ្រប់តំបន់ ទៅកាន់គ្រប់ទិសទី ក្នុងប្រទេសកម្ពុជា បានយ៉ាងឆាប់រហ័ស

2- ជួយកសិករខ្មែរ ក្នុងការលក់កសិផល ទៅលើទីផ្សារទូទាំងប្រទេស

3- នាំអោយអ្នកលក់ និងអ្នកទិញ បានប្រាស្រ័យទាក់ទងគ្នា ជាមួយការសំរួលក្នុងការដឹកជញ្ជួន

4- ងាយស្រួលក្នុងការទិញផលិផល និងកសិផលផ្សេងៗជាមួយ App: VTENH របស់ក្រុមហ៊ុនវីរះប៊ុនថាំ

5-ជួយសន្សំសំចៃ ក្នុងការទិញកសិផល របស់ប្រជាជនក្នុងតំលៃទាប

សំរាប់កសិករទូទាំងប្រទេស ដែលមានបំណងលក់កសិផល ដែលមានក្នុងចំការ អ្នកទាក់ទងមកផ្ទាល់ តាមរយៈផេកក្រុមហ៊ុនវីរៈប៊ុនថាំ ។

សូមទាក់ទងមកក្រុមហ៊ុនវីរ:ប៊ុនថាំឥឡូវនេះ ដើម្បីលក់កសិផលរបស់លោកអ្នក ហើយទាញយកកម្មវិធី ទូរសព្ទសម្រាប់ទិញ :  https://www.vtenh.com/products/pailin-longan-10kg ដោយទទួលការកម៉្មង់ទុក ចាប់ពីថ្ងៃនេះតទៅ ជាមួយដកជញ្ជូន ក្នុងរយៈពេល24ម៉ោង មិនចាំបាច់រងចាំយូរ ៕

To Top