អត្ថបទ

មូលនិធិព្រីនស៍ ប្រារព្ធខួបលើកទី៦ ជាមួយនឹងការ ផ្លាស់ប្តូរម៉ាកយីហោ គោលបំណង ពង្រឹងយុទ្ធសាស្រ្ត និងអភិក្រមតម្រង់ទិសដៅ សម្រាប់ការវិនិយោគ

ភ្នំពេញ៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មូលនិធិព្រីនស៍ (Prince Foundation) ដែលដំបូងឡើយមានឈ្មោះថា មូលនិធិសប្បុរសធម៌ព្រីនស៍ (Prince Charitable Foundation) បានប្រកាសពីការ អនុម័តនូវនិមិត្តសញ្ញាថ្មី ឈ្មោះថ្មី រួមទាំងសេចក្តីថ្លែងការណ៍អំពីចក្ខុវិស័យថ្មី គឺ “រួមគ្នាកសាងអនាគតកាន់តែ ប្រសើរសម្រាប់កម្ពុជា”។

មូលនិធិព្រីនស៍ គឺជាផ្នែកមួយដែលធ្វើការលើសកម្មភាព សប្បុរសធម៌របស់ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (ហៅកាត់ថា “ព្រីនស៍ គ្រុប”) ដែលជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំមួយនៅកម្ពុជា ហើយមានអង្គភាពជាច្រើន ដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។ មូលនិធិព្រីនស៍មាន ឈ្មោះជាភាសាចិនថា太子慈善 (ប្រែថា “មូលនិធិព្រីនស៍”) ។

ការផ្លាស់ប្តូរម៉ាកយីហោនេះ ធ្វើឡើងបន្ទាប់ពីការបន្ទាប់ពី ការពិនិត្យឡើងវិញយ៉ាង ហ្មត់ចត់អស់រយៈពេល ៦ឆ្នាំ នៃសកម្មភាពសប្បុរសធម៌នានា របស់មូលនិធិព្រីនស៍ ដោយបានរៀបចំនូវកម្មវិធី សប្បុរសធម៌ជាង ២៥០លើក ដែលផ្តល់ជាប្រយោជន៍ជូន ដល់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ ជាមួយនឹងការបរិច្ចាគថវិកាសរុបជាង ១៤លានដុល្លារសហរដ្ឋអាមេរិក។
ស្របតាមនិន្នាការថ្មីៗក្នុងចំណោម បណ្តាមូលនិធិដែលមានភាពស្រដៀងគ្នា នានានៅក្នុងតំបន់អាស៊ី ពោលគឺមានមូលនិធិសប្បុរសធម៌ កាន់តែច្រើនឡើងនៅក្នុងតំបន់ បាននឹងកំពុងខិតខំប្រឹងប្រែង ពង្រឹងយុទ្ធសាស្ត្រ និងអភិក្រមតម្រង់ទិសដៅ សម្រាប់ការវិនិយោគរបស់ខ្លួន ដូចដែលមូលនិធិព្រីនស៍ បានខិតខំដើម្បីឱ្យសកម្មភាពរបស់ខ្លួន កាន់តែមានលក្ខណៈទូលំទូលាយ ហើយធ្វើសមាហរណកម្មបាន កាន់តែជិតស្និទ្ធក្នុងគោលដៅ នៃការអភិវឌ្ឍជាតិរបស់ប្រទេសកម្ពុជា។

អ្នកឧកញ៉ា ចេន ហ្ស៊ី (Neak Oknha Chen Zhi – 陈志公爵) ដែលជាប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានមានប្រសាសន៍ថា “ការដាក់ចេញនូវនិមិត្តសញ្ញាថ្មី សេចក្តីថ្លែងការណ៍ចក្ខុវិស័យថ្មី និងដំណើរការថ្មី គឺត្រូវបានណែនាំដើម្បីបង្ហាញពី សញ្ញានៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការបង្កើតក្របខណ្ឌយ៉ាងត្រឹមត្រូវ ដែលអាចនាំមកនូវភាពចាំបាច់នៃ ការផ្លាស់ប្តូរសង្គមប្រកបដោយ និរន្តរភាពនិងការទទួលខុសត្រូវ ក្នុងរយៈពេលវែង។ “ដោយដើរតាមការដឹកនាំ របស់រាជរដ្ឋាភិបាលក្នុង ការអភិវឌ្ឍសេដ្ឋកិច្ច ការបង្កើនជំនាញធនធានមនុស្ស ការធ្វើឱ្យប្រសើរឡើងនូវសមភាពយេនឌ័រ ពួកយើងមានអារម្មណ៍ថា វាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការវាយតម្លៃនិងត្រួតពិនិត្យ ដ៏ទូលំទូលាយឱ្យទាន់ពេលវេលា និងបង្កើតនូវទីបង្ហាញផ្លូវថ្មីមួយ សម្រាប់ពេលអនាគត” ។

ក្នុងអំឡុងពេលឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅកម្ពុជា មូលនិធិព្រីនស៍បានធ្វើ សកម្មភាពយ៉ាងឆាប់រហ័ស និងបានជួយដល់ប្រទេសកម្ពុជា តាមរយៈការបរិច្ចាគ សម្ភារបរិក្ខារការពារខ្លួន (PPE) ចំនួន ១១០,០០០ឈុត និងថវិកាជាង ១លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងបង្ការ និងជួយសង្គ្រោះកាលពីខែឧសភាកន្លងទៅ។
សកម្មភាពទាំងនេះធ្វើឡើង បន្ទាប់ពីការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ចូលរួមជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត សកលកាលពីខែមីនាកន្លងទៅ ក៏ដូចជាការបរិច្ចាគទឹកប្រាក់ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិករបស់ក្រុមហ៊ុន ដើម្បីជួយដល់កម្ពុជាក្នុងការទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ១លានដូសកាលពីចុងឆ្នាំមុន។ នៅឆ្នាំនេះ សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានឈ្នះពានរង្វាន់សម្រាប់ការឆ្លើយតប របស់ក្រុមហ៊ុនសាជីវកម្ម ទៅនឹងជំងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់អាស៊ីប៉ាស៊ីហ្វិក Stevie ប្រចាំឆ្នាំលើកទី៨ និងពានរង្វាន់អាជីវកម្មអន្តរជាតិ ឆ្នាំ២០២១ ។ សកម្មភាពជាសារវន្តរបស់ មូលនិធិព្រីនស៍ក្នុងអំឡុងពេល មានវិបត្តិបានទទួលនូវការ សរសើរពីគណៈកម្មការ វិនិច្ឆ័យអន្តរជាតិនានា។

អ្នកឧកញ៉ា ចេន ហ្ស៊ី បានបន្ថែមថា “យើងសង្ឃឹមថា ‘ការកសាងអនាគតកាន់តែ ប្រសើរសម្រាប់ប្រទេសកម្ពុជា’ នឹងដឹកនាំក្រុមការងាររបស់យើង នៅមូលនិធិព្រីនស៍តាមរយៈ យុទ្ធសាស្ត្រសាជីវកម្មរបស់ខ្លួន “ការកសាងជីវិតកាន់តែប្រសើរ” សម្រាប់ប្រជាជនកម្ពុជា ដែលបានឈានទៅដល់ការ វិនិយោគទឹកប្រាក់ជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក លើគម្រោងក្នុងស្រុក” ។ “ការធានាបាននូវការស្តារឡើងវិញ របស់កម្ពុជាគឺជាកិច្ច ខិតខំប្រឹងប្រែងនារយៈពេលវែង ដែលពួកយើងនៅតែវិនិយោគ លើអនាគតរបស់ប្រទេសកម្ពុជា ហើយនឹងផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការជាចាំបាច់ដើម្បីធានា បាននូវភាពជោគជ័យ បន្តជានិរន្តរ៍របស់មូលនិធិព្រីនស៍” ៕

To Top