អត្ថបទ

អស្ចារ្យអីយ៉ាងនេះហ្ន៎! គ្រាន់តែចុះឈ្មោះទិញ Galaxy Z Fold3 | Flip3 5G សោះ ទទួលបានកញ្ចប់ កាដូពិសេសថែមពីលើ ១ទៀត!

ភ្នំពេញ៖ លើកនេះបានកាដូពិសេស 2 កញ្ចប់ធំតែម្តង…! កាន់តែពិសេសអស្ចារ្យ ដើម្បីលើកទឹកចិត្តដល់អតិថិជនដែលរង់ចាំ និងបានធ្វើការចុះឈ្មោះទិញ Galaxy Z Fold3 ឬ Flip3 5G ចាប់ពីថ្ងៃទី 6-30 ខែកញ្ញា ឆ្នាំ2021 និងរង់ចាំមកទទួលទូរស័ព្ទចាប់ពីថ្ងៃទី20 ខែកញ្ញា ឆ្នាំ2021 រហូតដល់ថ្ងៃទី31 ខែតុលា ឆ្នាំ2021 នឹងទទួលបាន ដុំសាកថ្មឥតខ្សែដ៏ទំនើបមួយ (Wireless Charger Duo 9W) តម្លៃ $49 បន្ថែមពីលើប្រូម៉ូសិនដែលមានស្រាប់ភ្លាមៗ…!

សូមបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលបាន ធ្វើការចុះឈ្មោះទិញមុន Galaxy Z Fold3 ឬ Flip3 5G រួចហើយ ប៉ុន្តែបានអញ្ជើញមកយកទូរស័ព្ទមុន ថ្ងៃទី 20 ខែកញ្ញា ឆ្នាំ2021 នោះនឹងមិនទទួលបាន កញ្ចប់កាដូថែមជូនពិសេស ដុំសាកថ្មឥតខ្សែដ៏ទំនើបមួយ (Wireless Charger Duo 9W) តម្លៃ $49 នោះទេ…! គឺទទួលបានតែប្រូម៉ូសិន ដែលមានស្រាប់ប៉ុណ្ណោះ…!

ដូច្នេះសម្រាប់អតិថិជន ដែលទិញមិនទាន់គេនូវ Galaxy Z Fold3 ឬ Flip3 5G កាលពីពេលក្រុមហ៊ុន បើកលក់ជាផ្លូវការ ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2021 កន្លងទៅនេះ អាចរីករាយរួសរាន់អញ្ជើញ ធ្វើការចុះឈ្មោះទិញចាប់ពី ឥឡូវនេះបានផងដែរ…!

នៅចាំអីទៀត…! សូមមកទទួលយកកំពូល បទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់ បត់ដ៏លេចធ្លោទាក់ទាញ និងទាន់សម័យប្រចាំ សករាជថ្មីឆ្នាំ 2021 ដែលលោកអ្នកស្រឡាញ់ពេញចិត្ត…ពេញបេះដូងបំផុត ឥឡូវនេះភ្លាមទៅ…! Galaxy Z Fold3 ឬ Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យ បំផុតរបស់លោកអ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ គឺសម្រាប់តែការចុះឈ្មោះទិញមុន (Pre-register) Samsung Galaxy Z Fold3 5G និង Galaxy Z Flip3 5G ស៊េរី ឆ្នាំ 2021 ដែលមានការធានា ត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជា និងមានសុពលភាពក្នុងកំឡុងកាល បរិច្ឆេទខាងលើនេះតែប៉ុណ្ណោះ…!!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាម ដេប៉ូចែកចាយផ្លូវការរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវា បម្រើអតិថិជនឥតគិតថ្លៃ តាមរយៈលេខទូរស័ព្ទ៖ 1800-203232!

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top