អត្ថបទ

ចុម!!! ស្ងាត់ៗ មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំថ្មី មួយនៅកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍ គម្រោងផ្ទៃដីជាង៣០០ហិកតា នៅលើផ្លូវជាតិលេខ៥

ផ្លូវជាតិលេខ៥ ដែលជាផ្លូវតភ្ជាប់រវាង ប្រទេសសមាជិកអាស៊ាន ជាមួយប្រទេសកម្ពុជា ត្រូវបានរាជដ្ឋាភិបាលដាក់ក្នុងផែនការ អភិវឌ្ឍន៍ជាអាទិភាព។ ដូច្នេះ ស្ថាប័នរដ្ឋ និងស្ថាប័នឯកជនជាច្រើនត្រូវបានផ្លាស់ប្តូរទីតាំង ព្រមទាំងបង្កើតថ្មីនៅលើតំបន់ សក្តានុពលសេដ្ឋកិច្ចមួយចំនួន ជាពិសេស គឺផ្លូវជាតិលេខ៥ ស្ថិតនៅទិសខាងជើងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជនក្នុងទីក្រុង ដែលកំពុងតែកើនឡើង ជារៀងរាល់ឆ្នាំ។

ទន្ទឹមនឹងនេះ ការរីកចម្រើន និងតម្រូវការនៃ ភាពសម្បូរបែបរបស់ប្រជាជន បានធ្វើអោយវិស័យអចលនទ្រព្យនៅតែមាន ការប្រកួតប្រជែងយ៉ាងខ្លាំង ដោយក្នុងនោះក៏មានក្រុមហ៊ុន ហនុមាន អ៊ីស្ទេត (Hanuman Estate) ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង ក្នុងវិស័យអចលនទ្រព្យថ្មីមួយ បាននឹងកំពុងរៀបចំអភិវឌ្ឍន៍គម្រោង ដឹ អាណាចក្រ (The Anajak) ស្ថិតនៅលើផ្លូវជាតិលេខ៥ ផ្ទាល់តែម្តង ដែលមានទំហំផ្ទៃដីជាង ៣០០ហិកតា សង្កាត់ព្រែកព្នៅ រាជធានីភ្នំពេញ បែរមុខទៅរកទន្លេសាប។

គួរបញ្ជាក់ផងដែរថា ហនុមាន អ៊ីស្ទេត (Hanuman Estate) ត្រូវបានបង្កើតឡើងដោយស្ថាបនិកអ្នកជំនួញស្ត្រីដ៏ល្បីល្បាញមួយរូប ដែលមានបទពិសោធន៍ ក្នុងការដឹកនាំនិងវិនិយោគវិស័យសំណង់និងអចលនទ្រព្យជាង ១៥ឆ្នាំ​ គឺលោកជំទាវ ខៀវ សស៊ីលៀប ដែលលោកជំទាវក៏ជាស្ថាបនិករបស់ ហនុមាន ប៊ែវើរីជីស (Hanuman Beverages)។​

ចក្ខុវិស័យដ៏វែងឆ្ងាយ របស់ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត គឺចង់ក្លាយជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងឈានមុខគេ ដែលត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយនៅប្រទេសកម្ពុជា​ តាមរយៈគំនិតស្នាដៃក្នុងការ អភិវឌ្ឍបរិបទនៃការរស់នៅ ក្នុងគម្រោងរបស់ខ្លួន​ ប្រកបដោយស្ដង់ដារខ្ពស់ ព្រមទាំងគុណតម្លៃ និងគុណភាពនៃសំណង់។​ តាមរយៈបេសកកម្មក្នុងការវិនិយោគលើវិស័យអចលនវត្ថុ សាងសង់លំនៅឋាន នឹងផ្តួចផ្តើមក្នុងការប្រែមុខមាត់ថ្មីនៅក្នុងទីក្រុង ដើម្បីឆ្ពោះទៅរកឧត្តមភាព នៃអនាគតរបស់កម្ពុជា។

​គម្រោង​ ដឹ អាណាចក្រ របស់ក្រុមហ៊ុន​ ហនុមាន អ៊ីស្ទេត គឺជាគម្រោងទី១ដែលបង្កើតឡើងដោយរួមបញ្ចូលគំនិតច្នៃប្រឌិតខ្ពស់ពី ក្រុមអ្នកបច្ចេកទេសជាតិនិងអន្តរជាតិ ព្រមទាំងបន្ថែមនូវបរិបទនៃការរស់នៅថ្មីៗតាម សម័យកាលចុងក្រោយ។ ក្រោមគំនិតផ្តួចផ្តើម និងការប្តេជ្ញាចិត្តខ្ពស់ ហនុមាន អ៊ីស្ទេត មិនត្រឹមតែសាងសង់នូវផ្ទះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងសាងសង់នូវ លំនៅឋានប្រកបដោយបរិយាកាសសុខដុមរមនា នៃក្រុមគ្រួសារ មិត្តភ័ក្តិ សម្រាប់ជាការជួបជុំគ្នា និងជាកន្លែងរស់នៅប្រកបដោយសុភមង្គល។

គម្រោង​ ដឹ អាណាចក្រ បានរៀបចំផែនការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អឥតខ្ចោះ រួមជាមួយរចនាបទនៃសួនច្បារដ៏ធំៗ ស្រស់ស្អាតជាច្រើនកន្លែង ក្នុងនោះមានផ្លូវទំហំដល់ទៅ ៣៤ម៉ែត្រ មានផ្លូវសម្រាប់ជិះកង់ និងទីធ្លាធ្វើលំហាត់ប្រាណដ៏ធំទូលាយ អមដោយទេសភាពធម្មជាតិនៃព្រែកតាទែន ដែលបង្កើតបានជាជីវិតរស់នៅ មួយពោរពេញទៅដោយ ផាសុកភាពផ្លូវចិត្ត និងសុវត្ថិភាពផ្លូវកាយ។​ លើសពីនេះ គម្រោងដឹ អាណាចក្រ របស់ក្រុមហ៊ុន​ ហនុមាន អ៊ីស្ទេត នេះក៏មានមានវីឡាទោលទំនើប និងប្រណិត ផ្ទះភ្លោះ អគារពាណិជ្ជកម្ម ផ្ទះអាជីកម្មជាច្រើនប្រភេទសម្រាប់បង្កើតសហគមន៍រស់នៅចម្រុះ។

បទពិសោធន៍រស់នៅថ្មីដ៏ល្អ ដែលកម្រមានបែបនេះ នឹងមាននៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងគម្រោង ដឹ អាណាចក្រ ដែលអភិវឌ្ឍន៍ដោយ ហនុមាន អ៊ីស្ទេត (The ANAJAK by Hanuman Estate) ហើយនឹងចាប់បើក លក់ក្នុងពេលឆាប់ៗនេះ!

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០៩៥ / ០៩៨ ៣៣៩ ៣៣៩ រឺអាចចូលទៅកាន់លីងហ្វេសប៊ុកនេះ ៖ https://www.facebook.com/The-Anajak-by-Hanuman-Estate-113142624476202

To Top