ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី០៦ ខែសីហា បានរៀបចំពិធីប្រគល់រង្វាន់ប្រាក់លាន ជូនដល់គូស្វាមីភរិយាថ្មីចំនួន៨៨គូ ដែលមានសំណាងបានឈ្នះរង្វាន់ ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ហើយក្រុមហ៊ុនគ្រោងនឹងធ្វើការ ប្រគល់រង្វាន់ជាបន្តបន្ទាប់ រហូតគ្រប់ចំនួន៣០០រង្វាន់ ស្មើនឹង៣០០គូ តាមផែនការសម្រាប់ឆ្នាំ២០២២។
![](https://lookingtoday.com/wp-content/uploads/2022/08/149-1-1024x682.jpg)
គូស្វាមីភរិយាថ្មី ចំនួន៨៨គូខាងលើ មានសំណាងឈ្នះប្រាក់ ២០ លានរៀល និង១០លានរៀលពិតៗ ដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាដើម្បីទទួលភ្ញៀវក្នុងថ្ងៃមង្គលការ កាលពីពេលថ្មីៗតែប៉ុណ្ណោះ រួចបំពេញឈ្មោះដាក់ក្នុងធុងឆ្នោត ផ្សងសំណាងក៏ស្រាប់តែឈ្នះ ប្រាក់យ៉ាងច្រើន ដោយនឹកស្មានមិនដល់។
ក្នុងដំណើរការនៃកម្មវិធីប្រគល់រង្វាន់ គូស្វាមីភរិយាថ្មី បានដើរទស្សនកិច្ចរោងចក្រខ្មែរ ប៊ែវើរីជីស ភ្លក់រសជាតិស្រាបៀរស្រស់ បន្ទាប់មករីករាយទស្សនា ការប្រគុំតន្ត្រីនៅស្ថានីយទូរទស្សន៍ហង្សមាស នាពេលរាត្រីដោយមានវត្តមាន តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា និងតារាល្បីៗជាច្រើនរូប ចូលរួមផ្តល់ភាពសប្បាយរីករាយ ដល់គូស្វាមីភរិយាថ្មីថែមទៀតផង។
គូស្វាមីភរិយាជាច្រើនបានសម្តែងក្តីរំភើប និងត្រេកអរជាខ្លាំង ដែលមានសំណាងឈ្នះរង្វាន់ជាប្រាក់សុទ្ធពិតៗ ពីស្រាបៀរ កម្ពុជា ពិសេសរីករាយ ដែលបានមកឃើញរោងចក្រផ្ទាល់ភ្នែក ដែលមានអនាម័យខ្ពស់ និងស្តង់ដារលំដាប់អន្តរជាតិ ធ្វើឲ្យពួកគាត់កាន់តែមានទំនុកចិត្តខ្លាំង ចំពោះស្រាបៀរ កម្ពុជា។
ក្នុងនោះ អ្នកនាង ខាំ ចិន្ដា រស់នៅខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញមកទទួលរង្វាន់ ជាមួយស្វាមីបានសម្តែងអារម្មណ៍ថា៖ «នាងខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តខ្លាំង ព្រោះខ្ញុំធ្លាប់តែឃើញគេឈ្នះ ឥឡូវបានមកលើខ្លួនឯងផ្ទាល់ មានអារម្មណ៍ថារំភើបខ្លាំងមែនទែន។ ពេលខ្ញុំឈ្នះរង្វាន់ ២០លានរៀលពីស្រាបៀរ កម្ពុជាបែបនេះ ខ្ញុំចង់ឲ្យអ្នករស់នៅ ក្នុងភូមិខ្ញុំទិញស្រាបៀរ កម្ពុជាពេលមានកម្មវិធីមង្គលការ ឬជប់លៀងផ្សេងៗ ព្រោះស្រាបៀរ កម្ពុជាមានរង្វាន់ពិតៗ ចែករង្វាន់ពិតៗ»។
ស្រាបៀរ កម្ពុជាគ្រោងនឹងបន្តផ្តល់រង្វាន់ជាទីគាប់ចិត្ត ដល់គូស្វាមីភរិយាផ្សេងទៀត នាពេលខាងមុខ ដូច្នេះសម្រាប់អតិថិជនមិនទាន់ត្រូវរង្វាន់ សូមកុំទាន់អស់សង្ឃឹមឲ្យសោះ។
តាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជាដើម្បីទទួលបានព័ត៌មានថ្មីៗ។
https://www.facebook.com/cambodiabeer
ស្រាបៀរ កម្ពុជា
ដើម្បីអ្នកមានស្នាដៃ
ពិសាដោយការទទួលខុសត្រូវ។
![](https://lookingtoday.com/wp-content/uploads/2022/08/157-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/156-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/155-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/154-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/153-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/152-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/151-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/150-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/149-1024x682.jpg)
![](https://lookingtoday.com/wp-content/uploads/2022/08/147-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)