សែលកាត ដែលជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេ ហើយក៏ជាបុត្រសម្ព័ន្ធក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់ ជាមួយក្រុមហ៊ុនផ្តល់មាតិកាប្រចាំតំបន់ WeWatch ដើម្បីផ្តល់ជូនអតិថិជននូវមាតិកាកម្សាន្តជាច្រើនទៀត សម្រាប់ផ្នែកសេវាកម្មបន្ថែម។
ការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះបានកើតឡើង ពីការសហការទ្រង់ទ្រាយតូចៗជាច្រើន រវាងក្រុមហ៊ុនទាំងពីរក្នុងអំឡុងឆ្នាំមុន ដែលមានសារៈសំខាន់ក្នុងការឈ្វេងយល់ ពីតម្រូវការ របស់អតិថិជន ដែលអាចជួយជំរុញគំនិតផ្តួចផ្តើមថ្មីៗនាពេលខាងមុខនេះ។
លោក Simon Perkins នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានឱ្យដឹងថា៖ «របៀបដែលអតិថិជនរបស់យើង ប្រើប្រាស់ព័ត៌មាននិងការកម្សាន្ត កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយតម្រូវការសម្រាប់មាតិកា កំពុងកើនឡើងក្នុងល្បឿនលឿន។ ការសហការជាមួយ WeWatch នឹងគាំទ្រដល់ចក្ខុវិស័យរបស់យើង ក្នុងការពង្រីក និងផ្តល់ឱ្យអតិថិជនរបស់យើងនូវមាតិកាដ៏ទូលំទូលាយ ពីអ្នកបង្កើតមាតិកាលំដាប់ពិភពលោកជាច្រើន។ ជាមួយនឹងផលប័ត្រដ៏ទូលំទូលាយរបស់ WeWatch ដែលមានមាតិកាគុណភាពខ្ពស់យើងមានគោលបំណង ក្នុងការផ្តល់បទពិសោធនៃការទស្សនាមាតិកាដ៏ល្អជូនដល់អតិថិជនរបស់យើង»។
ជាមួយការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះ WeWatch នឹងអនុញ្ញាតឱ្យអតិថិជន សែលកាត ចូលទៅប្រើប្រាស់កម្មវិធីរបស់ WeWatch តាមរយៈទូរស័ព្ទដៃដែលមិនត្រឹមតែ មានមាតិកាជាច្រើនប៉ុណ្ណោះទេ តែក៏មាននូវមាតិកាប្លែកៗខុសពីគេជាច្រើនទៀតផងដែរ។
អ្នកនាង Sarah Wang នាយកប្រតិបត្តិក្រុមហ៊ុន WeWatch បានឱ្យដឹងថា៖ «ការធ្វើការជាមួយ សែលកាត កាលពីពេលកន្លងទៅបានផ្តល់ឱ្យយើងនូវការយល់ដឹងដ៏ល្អអំពីតម្រូវការនៃមាតិកាកម្សាន្ត របស់អតិថិជនសែលកាត។ ជាមួយនឹង ភាពជាដៃគូដ៏ធំរបស់យើង និងផលប័ត្រមាតិកា យើងមានទំនុកចិត្តថាយើងអាចផ្គត់ផ្គង់ សែលកាត ជាមួយនឹងសេវាកម្មដ៏សម្បូរបែប ដែលអាចនាំអតិថិជនទៅកាន់ពិភពថ្មីមួយ នៃមាតិកាគុណភាពខ្ពស់។ ការសហការជាមួយសែលកាត និងធ្វើការបើកទ្វារសម្រាប់អតិថិជនសែលកាត ដើម្បីផ្តល់ជូនមាតិកាជាច្រើន ដូចជាការទស្សនាប៉ុស្តិ៍ទូរទស្សន៍ រឿងដ៏ល្បីជាច្រើន ជាមួយការបកប្រែភាសាជាភាសាខែ្មរភាសាអង់គ្គេស និង បាហាសា ឥណ្ឌូនេស៊ី រួមជាមួយហ្គេមកម្សាន្តផ្តាច់មុខជាច្រើន និងគុណភាពសេវាកម្មលំដាប់ពិភពលោក»។
ជាមួយ WeWatch សែលកាត នឹងបើកទំព័រថ្មីមួយទៀតសម្រាប់ទីផ្សារដោយនាំមកនូវ សេវាកម្ម Quad-Play ដោយផ្តល់ជូនអតិថិជន នូវការទស្សនាប៉ុស្តិ៍ ទូរទស្សន៍តាមទូរស័ព្ទដៃ និង តាមទូរទស្សន៍ នៅតាមគេហដ្ឋាន (រួមជាមួយការសហការជាមួយWeWatch) សេវាកម្មទូរស័ព្ទ និង អ៊ីធើណិត។
ការផ្តល់ជូនពិសេសនេះ នឹងចាប់ផ្តើមពី ខែមេសា ឆ្នាំ២០២៣ នេះតទៅ។
ការចុះកិច្ចព្រមព្រៀងអនុស្សរណៈ នៃការយោគយល់នេះបានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ សែលកាត ដែលបានចូលរួមដោយសមាជិកនៃក្រុមអ្នកគ្រប់គ្រងជាន់ខ្ពស់ នៃក្រុមហ៊ុននីមួយៗ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.cellcard.com.kh ឬ ទំព័រហ្វេសប៊ុករបស់សែលកាត។
អំពី សែលកាត៖ សែលកាត ចាប់ដំណើរការ នៅឆ្នាំ១៩៩៧ គឺជាប្រតិបត្តិករ ដែលបម្រើសេវាកម្ម យូរជាងគេបំផុតនៅកម្ពុជា និងជាប្រតិបត្តិករ ដែលមានម្ចាស់ជាជនជាតិខ្មែរ ១០០ភាគរយ ដែលល្បីល្បាញ ដោយសារប្រវត្តិដ៏យូរលង់នៃការច្នៃប្រឌិតដំបូង ទៅកាន់ទីផ្សារ សេវាកម្មអតិថិជនឆ្នើម និងបណ្តាញទូរស័ព្ទចល័តលឿន និងគួរឱ្យទុកចិត្តបំផុត។ ចាត់ទុកជា ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតមួយ ក្នុងប្រទេសកម្ពុជា សេវាសែលកាត មានអតិថិជនជាង ៤លាននាក់ ជាមួយនឹងការគ្របដណ្តប់ ទូទាំងប្រទេសនិងបណ្តាញចែកចាយដ៏ធំទូលាយ។
ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរក ការផ្តល់នូវការតភ្ជាប់សម្រាប់ទាំងអស់គ្នា និងលើកកម្ពស់របៀប ដែលអតិថិជនរស់នៅ ធ្វើការកម្សាន្ត និងផលប័ត្ររបស់ សែលកាត នៅតែបន្តពង្រីក ដើម្បីសម្រួលនិងកសាង សហគមន៍ហ្គេមនិងកីឡាអេឡិចត្រូនិច ផ្តល់សេវាកម្មកម្សាន្ត បែបឌីជីថល ដើម្បីដោះស្រាយតម្រូវការ សម្រាប់ពេលវេលាជាក់ស្តែង និងមាតិកាកំពុងមានតម្រូវការ ព្រមទាំងផ្តល់ជូននូវដំណោះស្រាយសហគ្រាស ប្រកបដោយភាពច្នៃប្រឌិត និងស៊ីជម្រៅដើម្បីគាំទ្រដល់អាជីវកម្មនានា។
សែលកាត នៅតែឈរឈ្មោះជាប្រតិបត្តិករ ដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត ក្នុងប្រទេសកម្ពុជា ជាមួយនឹងការទទួលពានរង្វាន់ច្រើនជាង៤០ ទាំងក្នុងតំបន់និងសកលលោក។