អត្ថបទ

បុរសកំពូលសំណាង កែប្រែលុយ ២,៥០០រៀល ប្ដូរយក ខុនដូ ប្រណិត តម្លៃជិត ៨ម៉ឺនដុល្លារ

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ បុរសកំពូលសំណាងឈ្មោះ ខុម ណាឃីន ត្រូវបានអញ្ជើញមកទទួលរង្វាន់ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១យូនីត តម្លៃជិត ៨ម៉ឺនដុល្លារ ពី CAMBODIA BEER ដែលគាត់បានទិញសម្រាប់ជួបជុំគ្រួសារ ញ៉ាំបាយពេលល្ងាច ។

ស្ទើរតែរៀងរាល់ថ្ងៃ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការចែកជូនរង្វាន់ដល់អតិថិជនរបស់ខ្លួន ដែលរង្វាន់ទាំងនោះរួមមាន៖ រថយន្តស៊េរីទំនើប ម៉ូតូ និងលុយសុទ្ធជាច្រើនរង្វាន់ ដែលត្រូវពីក្រោមក្រវិលកំប៉ុង និងគម្របដប នៃផលិតផលរបស់ខ្លួន។ ការប្រគល់រង្វាន់ជូនអតិថិជនជារៀងរាល់ថ្ងៃនេះ គឺដើម្បីបង្ហាញឱ្យអតិថិជនគ្រប់រូបឃើញថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាមានទំនួលខុសត្រូវខ្ពស់ ដោយដាក់រង្វាន់ជូនពិត និងចែកជូនពិតៗ។ តួយ៉ាង ដូចជាការប្រគល់រង្វាន់ ខុនដូដ៏ប្រណិត ជីប ម៉ុង លែន ១យូនីត ជូនទៅដល់អតិថិជន CAMBODIA BEER គឺលោក ខុម ណាឃីន ដោយផ្ទាល់នេះតែម្ដង។

គួរបញ្ជាក់ដែរថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈក្នុងស្រុក «Made in Cambodia» មានដៃគូផ្គត់ផ្គង់លំដាប់ពិភពលោក ក្នុងវិស័យឧស្សាហកម្មស្រាបៀរ និងភេសជ្ជៈ និងមានឆន្ទៈខ្ពស់ ក្នុងការអនុវត្តពង្រឹងសមត្ថភាព គ្រប់គ្រងច្រវាក់ផលិតកម្មរបស់ខ្លួន រហូតទទួលបានការទទួលស្គាល់ ពីស្ថាប័នអន្តរជាតិធំៗនៅលើពិភពលោក លើការអនុវត្តយុទ្ធសាស្ត្រនិរន្តរភាព ដែលផ្តោតសំខាន់ លើការគ្រប់គ្រងស្តង់ដារគុណភាព ព្រមទាំងការទទួលខុសត្រូវសង្គម និងបរិស្ថានខ្ពស់បំផុត។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបាន ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, World Class Operations Management ជាពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្ម លំដាប់ពិភពលោក និងមេដាយមាស Monde Selection សរុប ៣៧គ្រឿងច្រើនជាងគេ បញ្ជាក់ពីការវាយតម្លៃខ្ពស់ លើគុណភាពផលិតផលពីស្ថាប័នអន្តរជាតិ៕

To Top