អត្ថបទ

Vikingz ភេសជ្ជៈប៉ូវកម្លាំងថ្មី ដែលជានិម្មិតរូប ពោរពេញដោយភាពក្លាហាន ថាមពល និងកម្លាំងដ៏ខ្លាំងក្លា

ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បានប្រកាសជាផ្លូវការនូវវត្តមានភេសជ្ជៈប៉ូវកម្លាំងថ្មីរបស់ខ្លួន គឺភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ Vikingz ! វ៉ាយឃីងស៍ ជាភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ គឺជាប្រភេទភេសជ្ជៈប៉ូវកម្លាំងមានជាតិហ្គាស ផ្សំឡើងពីវីតាមីន B3 B5 B6 B12 និង TAURINE មានរសជាតិឆ្ងាញ់ ផ្ដល់នូវអារម្មណ៍ស្រស់ស្រាយ និងបង្កើនថាមពលដ៏ខ្លាំងក្លា។

ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ មាននិមិ្មតសញ្ញា វ៉ាយឃីងស៍ ដែលជានិម្មិតរូប ពោរពេញដោយភាពក្លាហាន ថាមពល និងកម្លាំងដ៏ខ្លាំងក្លា ជាមួយនឹងសម្បកកំប៉ុងពណ៌បៃតងដ៏ស៊ីវីល័យ និងមានរចនា Pattern ធ្វើឱ្យរូបរាងកាន់តែឡូយ ទាន់សម័យ និងខុសប្លែកពីផលិតផលដទៃទៀតនៅក្នុងទីផ្សារ។

លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ ក៏មានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្រោមក្រវិលកំប៉ុងដូចជា រថយន្តគាស់កេស Mitsubishi Xpander ស៊េរីថ្មី ម៉ូតូ ហុងដា ឃ្លីក និងលុយសុទ្ធរៀងរាល់ខែ។

វ៉ាយឃីងស៍ គឺជាភេសជ្ជៈប៉ូវកម្លាំងដ៏ថ្មីសន្លាង របស់ ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈ «Made in Cambodia» ធំជាងគេនៅកម្ពុជា ដែលមានសមត្ថភាពអាចផលិតបានគ្រប់ប្រភេទនៃស្រាបៀរ និងភេសជ្ជៈ ដូចជា៖ ទឹកពិសាកម្ពុជា, ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ ទាំងមានហ្គាស ឬ អត់ហ្គាស រួមមាន ភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ទឹកក្រូច និងភេសជ្ជៈគ្រប់រសជាតិ រួមមាន ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍កូឡា, ទឹកក្រូចអាយស៍រសជាតិផ្លែឈើចម្រុះ, ទឹកក្រូចអាយស៍រសជាតិក្រូចឆ្មារ, ព្រមទាំង ស្រាបៀរគ្រប់ប្រភេទ CAMBODIA PREMUIM BEER, CAMBODIA LITE, CAMBODIA SUPREME, និងប្រភេទស្រាបៀរពិសេសផលិតថ្មីៗដោយស្នាដៃអ្នកជំនាញកូនខ្មែរ CAMBODIA MASTERCRAFT BEER ផងដែរ។

សូមបញ្ជាក់ថា គ្រប់ផលិតផលទាំងអស់របស់ ខ្មែរ ប៊ែវើរីជីស រួមទាំងភេសជ្ជៈប៉ូវកម្លាំង វ៉ាយឃីងស៍ នេះផងដែរ ត្រូវបានផលិតឡើងស្របទៅតាមស្តង់ដារអន្តរជាតិ ប្រើប្រាស់បច្ចេកវិទ្យាទំនើប ចុងក្រោយបង្អស់ពីអាល្លឺម៉ង់ គ្រឿងផ្សំល្អបំផុតពីសហគមអឺរ៉ុប និងមានអ្នកជំនាញពិតប្រាកដក្នុងផ្នែកផលិតភេសជ្ជៈ និងស្រាបៀរ ដែលធ្វើឱ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់ក្នុងការប្រើប្រាស់គ្រប់ផលិតផលទាំងអស់។ ជាក់ស្តែងរោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានវិញ្ញាបនបត្រធំៗពីររួមមាន៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ទទួលបាននូវពានរង្វាន់គ្រប់គ្រងច្រវាក់ផលិតកម្មពិភពលោក World-class Operation Management ផងដែរ និងទទួលបានមេដាយមាស Monde Selection ចំនួន៣៧គ្រឿង ច្រើនជាងគេបំផុតនៅកម្ពុជា បញ្ជាក់ពីការវាយតម្លៃទៅលើគុណភាពផលិតផល៕
វ៉ាយឃីងស៍ បង្កើនថាមពលដ៏ខ្លាំងក្លា!!

To Top