គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយលោក Rafael Grossi អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ដើម្បីពិភាក្សាអំពីបេសកកម្មរបស់ IAEA ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) ។ នៅក្នុងកិច្ចពិភាក្សានេះលោក Zelensky និង Grossi បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការបញ្ជូនបេសកកម្ម IAEA...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ លោកនាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងគោលបំណងរិតចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរនាឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីវៀងចន្ទន៍ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា...
បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានសម្តែងការសោកស្តាយរបស់លោក ដែលជម្លោះនយោបាយឈាន ដល់កម្រិតនៃការប្រើប្រាស់អាវុធក្នុងចំណោមបក្សពួកអ៊ីរ៉ាក់ ដោយព្រមានថា លោកនឹងប្រកាសលាលែងតំណែង ប្រសិនបើជម្លោះនៅតែបន្ត។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក al-Kadhimi បានលើកឡើងថា លោកមានការឈឺចាប់ខ្លាំងដោយសារជម្លោះនយោបាយ “ឈាមអ៊ីរ៉ាក់ ដែលត្រូវបានបង្ហូរ កាលពីម្សិលមិញបានផ្ញើការព្រមានដល់អ៊ីរ៉ាក់ គ្រប់រូបថា ថ្ងៃនេះយើងត្រូវដាក់អាវុធនៅក្រោមអំណាចរបស់រដ្ឋ” ។ លោកបន្ដថា...
ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់អតីតមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីថា “ប្រធានាធិបតីរុស្ស៊ីលោក ពូទីន សម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការស្លាប់របស់លោក Mikhail...
ញូវយ៉ក៖ តម្លៃប្រេង បានធ្លាក់ចុះជាង ៥ភាគរយដោយជំរុញដោយការភ័យខ្លាចថា ការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្ដាលមកពីអតិផរណានឹងប៉ះពាល់ដល់តម្រូវការប្រេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយខែតុលាបានបាត់បង់ ៥,៣៧ ដុល្លារអាមេរិកឬ ៥,៥ភាគរយដើម្បីទូទាត់នៅ ៩១,៦៤ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New York Mercantile Exchange ។ ប្រេងឆៅប្រភេទ...
តាមរយៈការលួចផ្តល់ព័ត៌មានពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈផេកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញថា មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅចំណុច ផ្លូវបេតុង ក្នុងបុរីសន្តិភាព២ ស្ថិតក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា លោកមិនអាចទទួលយកបានឡើយចំពោះការប្រមាថ របស់លោក ខឹម វាសនា មកលើសម្ដេចតេជោ និងថា ការប្រមាថនេះ ជាការប្រមាថជារួមលើជនដែលមានពិការភាពទាំងអស់ ។ ការថ្លែងរបស់លោក ហ៊ុន ម៉ានី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបពីគម្រោងក្នុងការបង្កើតក្រុងថ្មី១ បន្ថែមទៀត នៅខេត្តកណ្ដាល គឺ «ក្រុងល្វាឯម»។ ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ស្ពានអាកាសចំនួន២កន្លែងបន្ថែមទៀត ក្នុងរាជធានីភ្នំពេញ សម្ដេចតេជោមានប្រសាសន៍ ពីការអភិវឌ្ឍដែលផ្តើមពីការរីកចម្រើន កំណើនយានយន្ត និងប្រជាពលរដ្ឋជាច្រើន ។ ក្នុងបញ្ហានេះ សម្តេចបានរំលឹកពីការកាត់ដីពង្រីកវិសាលភាពក្រុងភ្នំពេញ ដែលកាត់ចេញពីខេត្តកណ្តាល...
ភ្នំពេញ៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២នេះ បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ក្នុងបរិបទ”បដិវត្តន៍ពណ៌ និងស្ថានភាពបច្ចុប្បន្នពិភពលោក” ជាមួយ លោក សយ សុភា និពន្ធនាយកនៃមជ្ឈមណ្ឌលព័ត៌មាន នាទីស្តីការគណៈរដ្ឋមន្រ្តី។ សូមទស្សនាវីដេអូ ខ្លឹមសារទាំងស្រុង ដូចតទៅ៖...