ព័ត៌មានអន្តរជាតិ

លោក ពូទីន សម្ដែងការសោកស្ដាយយ៉ាងខ្លាំង និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះមរណភាពរបស់លោក Gorbachev

ម៉ូស្គូ៖ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅ ចំពោះមរណភាពរបស់អតីតមេដឹកនាំសហភាពសូវៀតលោក Mikhail Gorbachev ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីថា “ប្រធានាធិបតីរុស្ស៊ីលោក ពូទីន សម្តែងការរំលែកទុក្ខយ៉ាងជ្រាលជ្រៅចំពោះការស្លាប់របស់លោក Mikhail Gorbachev” ។

គួរបញ្ជាក់ថា លោក Gorbachev បានទទួលមរណភាពកាលពីល្ងាចថ្ងៃអង្គារក្នុងជន្មាយុ ៩១ឆ្នាំ។ យោងតាមមន្ទីរពេទ្យ Central Clinical Hospital គាត់បានលាចាកលោកបន្ទាប់ពីជំងឺធ្ងន់ធ្ងរ និងយូរ៕

To Top