ភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២នេះ ក្រោយពីជំនួបទ្វេភាគី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោក Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងធនធានទឹក និងឧតុនិយម...
ថ្ងៃទី ២១ ខែ មេសា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសន្ទរកថាគន្លឹះដែលមានចំណងជើងថា《ចាប់ដៃគ្នាដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមនិងសហការគ្នាដើម្បីកសាងអនាគត》ក្នុងសន្និសីទប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី ។ លោកបានគូសបញ្ជាក់ថា ឱ្យតែអាស៊ីល្អប្រសើរ ទើបពិភពលោកអាចកាន់តែល្អប្រសើរ ។ តើអនាគតអាស៊ីនឹងទៅជាយ៉ាងណា ? លោក Xi Jinping បានលើកឡើងពីពាក្យគន្លឹះទាំងនេះ ។ ពាក្យគន្លឹះទី ១ ៖ អច្ឆរិយៈ ក្នុងរយៈពេលប៉ុន្មានទស្សវត្សន៍កន្លងមកនេះ ស្ថានការណ៍តំបន់អាស៊ីបានរក្សាស្ថិរភាពជាទូទៅ កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងឆាប់រហ័ស ហើយសម្រេចបាន”អច្ឆរិយៈនៅអាស៊ី”។ ឱ្យតែអាស៊ីល្អប្រសើរ ទើបពិភពលោកអាចកាន់តែល្អប្រសើរ។ យើងត្រូវបន្តអភិវឌ្ឍនិងកសាងអាស៊ីឱ្យបានល្អ បង្ហាញពីភាពធន់ ប្រាជ្ញានិងភាពរឹងមាំរបស់អាស៊ី ហើយបង្កើតជាយុថ្កានៃសន្តិភាពនិងស្ថិរភាពពិភពលោក ប្រភពសន្ទុះនៃកំណើននិងកម្ពស់ថ្មីនៃកិច្ចសហប្រតិបត្តិការ ។ ពាក្យគន្លឹះទី ២ ៖ ការអត់ឱន រួមគ្នាជំរុញសាមគ្គីភាពនៅអាស៊ី ប្រើប្រាស់ការសន្ទនានិងកិច្ចសហប្រតិបត្តិការជំនួសល្បែងផលបូកសូន្យ ប្រើប្រាស់បើកចំហនិងបរិយាប័ន្នជំនួសការបិទជិតនិងភាពផ្តាច់មុខ ហើយប្រើប្រាស់ការផ្លាស់ប្តូរនិងការរៀនសូត្រទៅវិញទៅមកជំនួសការយកខ្លួនឯងជាធំ នេះជាអ្វីដែលអាស៊ីគួរតែមាន ។ ពាក្យគន្លឹះទី ៣៖នាវាយក្ស ប្រទេសនានាលើពិភពលោកបានជិះក្នុងនាវាយក្សមួយនិងរួមវាសនាតែមួយ ប្រសិនបើឆ្លងកាត់សមុទ្រដែលមានព្យុះរលកបោកបក់និងឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ចាំបាច់ត្រូវរួមសុករួមទុក្ខ រាល់ការប៉ុនប៉ងចង់ទម្លាក់នរណាទៅក្នុងសមុទ្រ គឺមិនអាចទទួលយកបានទេ៕ ពាក្យគន្លឹះទី ៤ ៖ម៉ាស៊ីន សហគមន៍អន្តរជាតិដែលអភិវឌ្ឍមកដល់បច្ចុប្បន្នបានក្លាយទៅជាម៉ាស៊ីនមួយប្រកបដោយភាពស្មុគស្មាញនិងប្រណីត ការរុះរើគ្រឿងបន្លាស់ណាមួយ អាចធ្វើឱ្យម៉ាស៊ីនទាំងមូលដំណើរការដោយសភាពពិបាកធ្ងន់ធ្ងរ អ្នកដែលត្រូវបានគេរុះរើនឹងខូចខាត ហើយអ្នកដែលរុះរើក៏នឹងខូចខាតដូចគ្នាដែរ៕ ពាក្យគន្លឹះទី ៥ ៖ វ៉ាក់សាំង ត្រូវប្រកាន់ខ្ជាប់ថាវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាផលិតផលសាធារណៈសម្រាប់ពិភពលោក ធានាជាក់លាក់ថាប្រទេសកំពុងអភិវឌ្ឍន៍អាចទទួលបានរកទិញបានវ៉ាក់សាំង។ ប្រទេសចិនបានផ្តល់វ៉ាក់សាំងចំនួនលើសពី ២១០០ លានដូសដល់ប្រទេសនិងអង្គការអន្តរជាតិចំនួនជាង ១២០ ។ មិនថាការផ្គត់ផ្គង់វ៉ាក់សាំងទៅក្រៅប្រទេសឬផលិតវ៉ាក់សាំងនៅក្រៅប្រទេស ប្រទេសចិននិយាយម៉ាត់ណាម៉ាត់ហ្នឹង ហើយធ្វើរហូតដល់ទទួលបានផ្លែផ្កា។ ប្រទេសចិននឹងបន្តផ្តល់ជំនួយជាវ៉ាក់សាំងចំនួន ៦០០ លានដូស និង ១៥០ លានដូសទៅឱ្យទ្វីបអាហ្វ្រិកនិងអាស៊ានដោយឡែកពីគ្នា ដើម្បីរួមចំណែកបង្រួមគម្លាតក្នុងការចែកចាយវ៉ាក់សាំង។ ពាក្យគន្លឹះទី ៦ ៖ មហាគ្រួសារ...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា ទីភ្នាក់ងារព័ត៌មាន TASS របស់ប្រទេសនេះ បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា កម្មករចំនួន៣នាក់បានស្លាប់នៅក្នុងការផ្ទុះមួយនៅឯរោងចក្រកែច្នៃ និងរ៉ែ Gaisky ក្នុងតំបន់ Orenburg ភាគខាងលិច នៃប្រទេសរុស្ស៊ី នេះបើតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់ប្រទេសនេះបានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សម្តី របស់ការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ ។...
ភ្នំពេញ ៖ លោក Kishida Fumio នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានប្រកាសគាំទ្រអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ព្រមទាំង បន្តផ្តល់ជំនួយសម្បទាន ក្នុងការអភិវឌ្ឍកំពង់ផែនេះ ជាបន្តទៀត។ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លោក Kishida Fumio...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) នឹងជួបជាមួយលោក ប្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅថ្ងៃទី២៦ និងថ្ងៃទី២៨ ខែមេសា ។ លោក...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃសុក្រ ដោយដកស្រង់ឯកសារ ដែលបង្ហាញជូនសភាក្នុងសប្តាហ៍នេះដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិ Chung-Shan (NCSIST) ដែលជាអ្នកបង្កើតអាវុធកំពូលរបស់កោះនេះថា កោះតៃវ៉ាន់កំពុងធ្វើការលើកាំជ្រួច កម្ទេចលេណដ្ឋាន និងយន្តហោះគ្មានមនុស្សបើកវាយប្រហារថ្មី ដំណឹងនេះកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំង ជាមួយក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមរបាយការណ៍...
Budapest៖ សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មចំនួន ៥ជុំប្រឆាំងនឹងរុស្ស៊ីរួចហើយ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ីផងដែរ ប៉ុន្តែយោងតាមអ្នកវិទ្យាសាស្ត្រនយោបាយហុងគ្រីលោក Csaba Moldicz បានឲ្យដឹងថាទណ្ឌកម្មទំនងជានឹងមិនឈានដល់ប្រសិទ្ធភាពដែលចង់បាននៃការបញ្ចប់ជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែននោះទេ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយស៊ីនហួនាពេលថ្មីៗនេះ លោក Moldicz នាយកស្រាវជ្រាវនៅមជ្ឈមណ្ឌល Eurasian នៃសាកលវិទ្យាល័យ John Neumann ក្នុងទីក្រុង Budapest បានពន្យល់ថា ការដាក់ទណ្ឌកម្មតែម្នាក់ឯងមិនអាចជួយបានទេ លុះត្រាតែពួកគេត្រូវបានអមដោយការចរចា។...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី២៦ ខែមេសា ហើយនឹងត្រូវបានទទួលដោយលោកប្រធានាធិបតីរុស្ស៉ី Vladimir Putin ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងថា អគ្គលេខាធិការនឹងមាន “កិច្ចប្រជុំការងារ និងអាហារថ្ងៃត្រង់” ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei...
បរទេស៖ អង្គការសហប្រជាជាតិ បានបដិសេធក្នុងការគាំទ្រការចោទប្រកាន់របស់រដ្ឋាភិបាលទីក្រុងគៀវ និងក្រុងវ៉ាស៊ីនតោនថា សកម្មភាពរបស់រុស្ស៊ីអំឡុងពេលការវាយលុកយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺជាអំពើប្រល័យពូជសាសន៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានលើកឡើងអំពីបញ្ហានេះប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ។ លោកស្រីថា «ទេ យើងមិនបានចងក្រងឯកសារគំរូដែលអាចឈានដល់ការប្រល័យពូជសាសន៍នោះទេ»។ លោកស្រី...