ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់គណៈកម្មការ អ្នកដឹកនាំ អ្នកនិពន្ធរឿង និងអ្នកបច្ចេកទេសថត ត្រូវបន្តសិក្សាស្រាវជ្រាវបន្ថែមទៀត ទាក់ទិនទៅនឹងសាច់រឿង និងទីតាំងប្រវត្តិសាស្រ្ត នៃដំណើររឿង តួសំដែងគ្រប់តួអង្គ ក្នុងភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែកុម្ភៈ...
កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ សាលារៀនអន្តរជាតិផារ៉ាហ្គន បានប្រគល់រង្វាន់ជ័យលាភីដល់កីឡាករ ដែលបានចូលរួមសកម្មភាពកីឡាម៉ារ៉ាតុងរត់ពីចម្ងាយ ដែលមានរយៈពេលមួយសប្ដាហ៍ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២២ កន្លងមកនេះ។ កម្មវិធីនេះមានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់បុគ្គលិក មាតាបិតា អតីតសិស្ស និងតំណាងក្រុមហ៊ុនផ្សេងៗជាច្រើននាក់ ប្រកបដោយភាពសប្បាយរីករាយ។ បន្ទាប់ពីការប្រកាសលទ្ធផលរួចមក តំណាងរដ្ឋបាលសាលា និងតំណាង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកែសម្រួលព័ត៌មានពាក់ព័ន្ធការដោះលែងសាស្រ្តាចារ្យជនជាតិអូស្រ្តាលី ដោយហេតុថា ជនជាតិអូស្រ្តាលីម្នាក់នោះ មិនទាន់ដោះលែងនៅឡើយទេ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ព្រឹកមិញ ខ្ញុំ បានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលី ដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។...
ភ្នំពេញ៖នាល្ងាចថ្ងៃសៅរ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ បានប្រារឰនូវកម្មវិធីជួបជុំសមាជិក ឆ្នាំ២០២២ ក្រោមបរិយាកាសសប្បាយរីករាយនិងស្និតស្នាលបំផុត។ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ មានកិត្តិយស សូមអរគុណដល់អធិបតេយ្យភាពដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ថ្នាក់សកល ថ្នាក់ជាតិ និងថ្នាក់តំបន់ទាំងអស់ ព្រមទាំងអរគុណ ដល់សមាជិកសមាជិកានិងភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី ការជួបជុំទូទៅនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា-សាខាភ្នំពេញ ក្នុងគោលបំណង ដើម្បីជាឱកាសនៃការជួបជុំបង្កើតទំនាក់ទំនង និងពង្រីកបណ្តាញជាមួយថ្នាក់ដឹកនាំនិងសមាជិក ដែលមកពីស្ថាប័នផ្សេងគ្នា...
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែលលោក Naftali Bennett និងប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអាទិត្យនេះបានបើកកិច្ចពិភាក្សាគ្នា តាមទូរស័ព្ទមួយទៅលើបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ព្រមទាំងបញ្ហាអន្តរជាតិជាច្រើនទៀតផងដែរ។ សេចក្តីថ្លែងការណ៍ដែលត្រូវបាន ធ្វើឡើងដោយការិយាល័យនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថាមេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នា ទៅលើបញ្ហាប្រឈមមុខរបស់តំបន់ ជាពិសេសសកម្មភាព តានតឹងដែលបង្កឡើងដោយអ៊ីរ៉ង់និងកម្មវិធីនុយក្លេអ៊ែរ។ ក្នុងនោះលោក Bennett ក៏បានធ្វើការថ្លែងអបអរសាទរចំពោះលោកប្រធានាធិបតីអាមេរិក Joe Biden ដែលបានសម្រេចជោគជ័យក្នុងការរៀបចំប្រតិបត្តិការសម្លាប់បានមេដឹកនាំ...
យ៉ាំងហ្គោន៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសសិង្ហបុរីបានក្លាយទៅជាអ្នកវិនិយោគបរទេសច្រើនបំផុត របស់មីយ៉ាន់ម៉ាក្នុងរយៈពេល៤ខែចុងក្រោយ កាលពីឆ្នាំទៅគិតចាប់ពីខែតុលា មក។ អជ្ញាធរនៃប្រទេសសិង្ហបុរី បានប្រកាសដែរថាមីយ៉ាន់ម៉ាអាចទាក់ទាញយក ទំហំវិនិយោគពីអ្នកវិនិយោគិនសិង្ហបុរី ប្រមាណជា៥០៦លានដុល្លារ ដែលក្នុងនោះសេវាកម្មឯកជនមានទំហំ ប្រមាណជា២០៦លានដុល្លារវិស័យផលិតកម្មប្រមាណ ជា១១៤លានដុល្លារនិងវិស័យសំណង់ប្រមាណ ជា៦៤លានដុល្លារ។ គួរឲ្យដឹងដែរថាក្នុងឆ្នាំ សារពើពន្ធកាលពីឆ្នាំទៅមីយ៉ាន់ម៉ាអាច រកចំណូលបានពីការវិនិយោគពីបរទេសរហូតទៅដល់៣៧០០លានដុល្លារពីបណ្តាក្រុមហ៊ុន ឯកជនបរទេសទាំងឡាយ៕ប្រែសម្រួល៖ស៊ុនលី
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្រសួង សុខាភិបាលបានឲ្យដឹងថា សិស្សវៀតណាមជាង១៧លាននាក់នឹងត្រូវត្រឡប់ទៅសាលារៀនវិញនៅថ្ងៃចន្ទនេះ ជាលើកដំបូងក្នុងរយៈពេលប្រហែល១ឆ្នាំ ខណៈអាជ្ញាធរបានប្រកាសផែនការចាប់ផ្តើមចាក់វ៉ាក់សាំងកុមារចាប់ពីអាយុ៥ឆ្នាំ ប្រឆាំងនឹងជំងឺកូវីដ- ១៩ ។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានដកបម្រាមការទប់ស្កាត់មេរោគឆ្លងជាច្រើនរបស់ខ្លួននៅក្នុងខែតុលា ប៉ុន្តែសិស្សស្ទើរតែទាំងអស់ត្រូវបានបង្ខាំងឱ្យចូលរៀនតាមអ៊ីនធឺណិតតាំងពីដើមឆ្នាំមុន ។ ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សាលារៀនភាគច្រើននៅក្នុងប្រទេសនឹងត្រូវបើកឡើងវិញនៅពាក់កណ្តាលខែកុម្ភៈនេះ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់មិនទាន់ទទួលបានអត្ថបទ ដែលបានស្នើឡើងពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នោះទេ។ លោក Hossein Amir Abdollahian បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ IRIB ថា ប្រទេសអ៊ីរ៉ង់ បានមើលឃើញថា “មិនមានគំនិតផ្តួចផ្តើមដ៏ហ្មត់ចត់...
វ៉ាស៊ីនតោន៖ យន្តហោះដឹកទាហានអាមេរិក បានចុះចតនៅភាគខាងត្បូង ប្រទេសប៉ូឡូញ តាមការបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការពង្រាយទាហានអាមេរិកបន្ថែម ទៅកាន់ប៉ូឡូញ រូម៉ានី និងអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ ចំពេលមានភាពតានតឹងកើនឡើង រវាងរុស្ស៊ី និងអ៊ុយក្រែន។ យោងតាមក្រសួងការពារជាតិប៉ូឡូញ បានឱ្យដឹងថា ទាហានអាមេរិកចំនួន ១៧០០នាក់ ដែលត្រូវបានបញ្ជូនទៅប្រទេសប៉ូឡូញ នឹងធ្វើប្រតិបត្តិការ...
វ៉ាស៊ីនតោន៖ ការិយាល័យនាយករដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett និងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ ជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបញ្ហាអន្តរជាតិផ្សេងៗទៀត។ មេដឹកនាំទាំងពីរបានពិភាក្សាអំពី “បញ្ហាប្រឈមក្នុងតំបន់” និងជាពិសេស “ការឈ្លានពានរបស់អ៊ីរ៉ង់ ដែលកំពុងកើនឡើង និងជំហានដើម្បីរារាំងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Bennett បានអបអរសាទរលោក បៃដិន...