បរទេស៖ មន្ត្រីយោធាអាមេរិកម្នាក់ មានវត្តមានសម្រាប់សមយុទ្ធរបស់អ៊ីស្រាអែល ដែលរៀបចំសម្រាប់ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយប្រើប្រាស់យន្តហោះចម្បាំងរាប់សិបគ្រឿង, នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍អ៊ីស្រាអែល KAN ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មាន KAN បានរាយការណ៍កាលពីថ្ងៃអង្គារថា សមយុទ្ធដែលបានចាត់ថ្នាក់បានធ្វើឡើងនៅពាក់កណ្តាលខែមករា ការធ្វើសមយុទ្ធបានប៉ាន់ស្មានថា នឹងមានការវាយប្រហារ “ទ្រង់ទ្រាយធំ” ទៅលើកន្លែងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់...
ភ្នំពេញ: ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្ត ឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បញ្ជាការដ្ឋានកងទ័ពជើងគោក, ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។ លោក សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង...
ភ្នំពេញ៖ នាពេលថ្មីៗនេះ នៅទីបញ្ជាការកងទ័ពជើងគោក ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាលជាមួយសប្បុរសជនជាច្រើនរូប ដែលបានចូលរួមចំណែកជួយឧបត្ថម្ភអំណោយជាសម្ភារបរិក្ខាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ហើយក្នុងនោះក៍មានការចូលរួមផងដែរពីទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំកម្ពុជា។ លោក ឧត្តមសេនីយ៍ឯក បានថ្លែងក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាសមាជិក...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា និស្សិតកម្ពុជា ទទួលអាហារូបករណ៍ទៅសិក្សានៅប្រទេសអូស្ត្រាលី នឹងយកចំណេះដឹងមកចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិវិញ។ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី ចំនួន២៧រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេច ស ខេង បានអបអរសាទរ...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំមន្ដ្រីក្រោមឱវាទត្រូវធ្វើជាគំរូល្អសម្រាប់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់យាន្តជំនិះ និងគោរពច្បាប់ចរាចរណ៍ ឲ្យបានម៉ឺងម៉ាត់។ ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ ដែលជាអ្នកជិះម៉ូតូ និងចែកមួកសុវត្ថិភាព នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីការរៀបចំ វិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយសំដៅជំរុញអ្នកប្រើប្រាស់ផ្លូវថ្នល់...
ភ្នំពេញ៖ សមត្ថនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ខែ កុម្ភ: ឆ្នាំ ២០២២ បានឃាត់ខ្លួន ក្រុមសង្ស័យ ជន ជាតិវៀតណាម ប្រុស-ស្រី ចំនួន៦នាក់ក្នុងនោះ រួមមានបុរសចំនួន៥នាក់ និងស្រ្តីម្នាក់ ជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំងនិងធ្វើទារុណកម្មជនរងគ្រោះចំនួន៣នាក់ និងបានជំរិតទារប្រាក់ចំនួន ជាង៤ដុល្លារអាមេរិក ពីពួកគេជាថ្នូរនឹងការដោះលែងប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ ។ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត...
ទីក្រុងប៉េកាំង៖ មន្ត្រីអូឡាំពិកនៅតៃវ៉ាន់បានច្រានចោលការសម្រេចចិត្ត មួយក្នុងការរំលងពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េងកាំង “Beijing Games “ ដោយនិយាយថា ពួកគេត្រូវបានសម្ពាធឲ្យធ្វើដូច្នេះដោយ IOC យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អត្តពលិកតៃវ៉ាន់ចូលរួមប្រកួតប្រជែង ក្នុងនាមជាចិនតៃប៉ិក្នុងព្រឹត្តិការណ៍អូឡាំពិក ជាផ្នែកមួយនៃកិច្ចព្រមព្រៀង មានអាយុកាលរាប់ទសវត្សរ៍ ជាមួយប្រទេសចិនដែលសម្របសម្រួលដោយគណៈ កម្មាធិការអូឡាំពិកអន្តរជាតិ។ ចិនបានទាមទារកោះតៃវ៉ាន់ ដែលគ្រប់ គ្រងដោយខ្លួនឯងថា ជាទឹកដីរបស់ខ្លួន ហើយមានគោលនយោបាយបន្តនៃការគំរាមកំហែងផ្នែកការទូត និងយោធា។...
តូរីយ៉ា៖ រដ្ឋមន្ត្រីក្រសួងធនធានរ៉ែ និងថាមពល លោក Gwede Mantashe បានឲ្យដឹងនៅមជ្ឈមណ្ឌលធ្យូងថ្មនៅទីក្រុងព្រីតូរីយ៉ាថា អាហ្រ្វិកខាងត្បូង ប្តេជ្ញាផ្លាស់ប្តូរទៅរកថាមពលស្អាតជាង ប៉ុន្តែធ្យូងថ្មនឹងមានសារៈសំខាន់ សម្រាប់ពេលខ្លះសម្រាប់កំណើនសេដ្ឋកិច្ច និងការបង្កើតការងាររបស់ប្រទេស។ លោក Mantashe បានលើកឡើងថា ធ្យូងថ្មមានប្រហែល ៧០ភាគរយនៃការប្រើប្រាស់ថាមពលបឋម ៧៥ភាគរយនៃការបង្កើតអគ្គិសនី និង ៣០ភាគរយនៃឥន្ធនៈរាវប្រេងឥន្ធនៈនៅក្នុងល្បាយថាមពលរបស់ប្រទេស។ លោកបន្ដថា “ការផ្លាស់ប្តូរត្រូវតែនិយាយអំពីការរួមចំណែករបស់ធ្យូងថ្ម...
ភ្នំពេញ ៖ លោកស្រីកាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានបញ្ជាក់ថា ទិវាសេចក្តីស្រឡាញ់ ១៤ កុម្ភៈ មិនមែនជាវប្បធម៌ខ្មែរទេ ។ នៅក្នុង កម្មវិធីអប់រំសិស្សានុសិស្ស ស្តីពី “ការលើកកម្ពស់សីលធម៏សង្គម តម្លៃស្រ្តី និងក្រុមគ្រួសារ ” នៃវិទ្យាល័យ ឬស្សីកែវ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសរបស់លោក នឹងបង្កើតសម្ព័ន្ធភាពត្រីភាគីថ្មីជាមួយចក្រភពអង់គ្លេស និងប៉ូឡូញ។ លោក Zelensky បានប្រាប់សភាថា “យើងកំពុងបង្កើតទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការនយោបាយនៅអឺរ៉ុប រវាងអ៊ុយក្រែន ចក្រភពអង់គ្លេស និងប៉ូឡូញ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃបន្ទាប់ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន...