ភ្នំពេញ៖ សមត្ថនគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ខែ កុម្ភ: ឆ្នាំ ២០២២ បានឃាត់ខ្លួន ក្រុមសង្ស័យ ជន ជាតិវៀតណាម ប្រុស-ស្រី ចំនួន៦នាក់ក្នុងនោះ រួមមានបុរសចំនួន៥នាក់ និងស្រ្តីម្នាក់ ជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំងនិងធ្វើទារុណកម្មជនរងគ្រោះចំនួន៣នាក់ និងបានជំរិតទារប្រាក់ចំនួន ជាង៤ដុល្លារអាមេរិក ពីពួកគេជាថ្នូរនឹងការដោះលែងប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត ព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យវៀតណាម ទាំង៦នាក់នេះ មានឈ្មោះ ៖ ទី ១-ឈ្មោះ Le Van Chien ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។ ទី ២-ឈ្មោះ Lam Thi Da Ni ហៅ មៃ ចាន់ធូ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបច្ចុប្បន្ន ភ្នំពេញ ។ ទី ៣-ឈ្មោះ NguYen Cong Danh ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។ ទី ៤-ឈ្មោះ Pham Van Thiy ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ម្ដុំផ្សារអូរឫស្សី ភ្នំពេញ ។ ទីន៥-ឈ្មោះ Ngo Tri Ha ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន មិនពិតប្រាកដ ។ ទី ៦-ឈ្មោះ Teunh Van Quy ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបច្ចុប្បន្ន ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រសីហនុ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល សង្គ្រោះបាន ជនរងគ្រោះជនជាតិវៀតណាម ចំនួន ៣ នាក់និងដកហូតបានវត្ថុតាង រួមមាន៖-ភ្លើងហ្គាសចំនួន ២ដើម, ខ្នោះដៃចំនួន ១១គូ, ដំបងឆក់ចំនួន ២ដើម និងពិលឆក់ចំនួន ៣ដើម, រថយន្តចំនួន១គ្រឿង ម៉ាក STAREX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ។

បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
ដោយ គា លីហ្សា
