តូក្យូ៖ ប្រទេសជប៉ុន និងបារាំង បានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងបានចែករំលែកការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនៃកិច្ចការនៅក្នុងសមុទ្រចិនខាងកើត និងខាងត្បូង ដោយសារតែឥទ្ធិពលយោធារបស់ចិនកំពុងកើនឡើងនៅក្នុងតំបន់។ ក្នុងអំឡុងពេលកិច្ចពិភាក្សានិម្មិត ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេស និងការពារជាតិមកពីប្រទេសនីមួយៗ អ្នកទាំងពីរក៏បានសម្តែងការព្រួយបារម្ភរបស់ពួកគេ ចំពោះការអភិវឌ្ឍន៍មីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះកាំជ្រួចផ្លោងរបស់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ ដែលជាលើកទី៤ ក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។ រដ្ឋមន្ត្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីសន្តិសុខ “ពីរបូកពីរ” របស់ពួកគេថា “រដ្ឋមន្ត្រីទាំង៤ រូបបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកគេ...
តូក្យូ៖ គណៈកម្មាការក្រសួងសុខាភិបាលជប៉ុនបានអនុម័តលើការគ្រប់គ្រងវ៉ាក់សាំងការពារមេរោគឆ្លងរបស់ក្រុមហ៊ុន Pfizer Inc. ដល់កុមារដែលមានអាយុពី ៥ ទៅ ១១ ឆ្នាំ ដែលជាលើកដំបូងនៅក្នុងប្រទេសជប៉ុន ដែលមានវ៉ាក់សាំង សម្រាប់ក្រុមអាយុនេះ។ កុមារប្រហែល ៧ លាននាក់នឹងមានសិទ្ធិទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីខែមីនា ឆាប់បំផុត នៅពេលដែលវាត្រូវបានផ្តល់ការយល់ព្រមពិសេសពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព។ ក្រុមហ៊ុនឱសថយក្សរបស់សហរដ្ឋអាមេរិក និងដៃគូអាល្លឺម៉ង់...
កំពង់ចាម ៖ ក្នុងពិធីបើកការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ “ការអភិវឌ្ឍសមត្ថភាពយុវជនផ្នែកបច្ចេកវិទ្យាក្រោមម្លប់សន្តិភាព” នៅបរវិវេណវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ាម នាល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់ដល់ក្រុមយុវជនសិស្សានុសិស្សទាំងអស់ឲ្យប្រព្រឹត្តអំពើល្អ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ដល់ដំណើរការអភិវឌ្ឍ ប្រទេសជាតិ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រារព្ធធ្វើកិច្ចប្រជុំអនឡាញដំបូង នៅថ្ងៃព្រហស្បតិ៍នេះ និងបានពិភាក្សាគ្នាអំពីប្រធានបទនានា ដោយរួមទាំងចំណងមិត្តភាពទ្វេភាគីរបស់ប្រទេសទាំងពីរ និងវិបត្តិពិភពលោក។ មន្ត្រីនាំពាក្យមួយរូបបាននិយាយយ៉ាងដូច្នេះថា “សហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយប្រទេសចិន គឺមានសារៈសំខាន់ក្នុងចំណុចជាច្រើន ហើយ (សហប្រតិបត្តិការ) នេះ ក៏មានពាក់ព័ន្ធនឹងគោលនយោបាយបរិស្ថាននិងអាកាសធាតុ។ ដោយគ្មានប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកទេនោះ...
វ៉ាស៊ីនតោន៖ ថ្មីៗនេះ អ្នកនយោបាយអាមេរិកមួយចំនួនបានបង្កើនវោហាសាស្ត្រ “បំបែកចេញពីប្រទេសចិន” ខណៈដែលទាំងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋកំពុងសម្លឹងឆ្ពោះទៅមុខការបោះឆ្នោតពាក់កណ្តាលអាណត្តិ ចំពេលមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ និងការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រដិបរដុប។ វោហាសាស្ត្របែបនេះ បើយោងតាមអ្នកជំនាញបានបង្ហាញពីភាពល្ងង់ខ្លៅ និងភាពក្រអឺតក្រទមរបស់អ្នកនយោបាយអាមេរិកមួយចំនួន ដែលបាននិងកំពុងព្យាយាមញុះញង់មនោសញ្ចេតនាប្រឆាំងចិន ក្នុងចំណោមជនជាតិអាមេរិក ដើម្បីផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនរបស់ពួកគេ។ អ្នកជំនាញបានលើកឡើងថា ការផ្តាច់ខ្លួនជាមួយចិន នឹងប៉ះពាល់យ៉ាងខ្លាំងដល់អាជីវកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យខូចដល់ផលិតភាព និងការច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានកត់សម្គាល់ថា សហរដ្ឋអាមេរិកគួរតែជៀសវាងការបង្កគ្រោះថ្នាក់ដោយខ្លួនឯងពីការផ្តាច់ចំណង និងជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា យោធារបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងចិន បានតាមដាន និងព្រមានពីនាវាចម្បាំងអាមេរិក១គ្រឿង ដែលបានចូលដែនទឹកក្បែរកោះប៉ារ៉ាស៊ែល ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដែលមានជម្លោះ ។ បញ្ជាការប្រចំាភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនបានលើកឡើងថា នាវា USS Benfold “ខុសច្បាប់”...
សៀមរាប៖ ខុនដូថ្មីផ្ដោតលើសហគមន៍ និងលំហបៃតងRose Apple បញ្ចប់ការសាងសង់គ្រោងអគារហើយ។ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) កាលពីថ្ងៃព្រហស្បតិ៍ ទី២០ មករា បានប្រារព្ធពិធីបិទបញ្ចប់ ការសាងសង់គ្រោងអគារ Rose Apple Square ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះថ្មីមួយ នៅកណ្ដាលក្រុងសៀមរាប...
ប្រ៊ុចស៊ែល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា ទីភ្នាក់ងារគាំទ្រដោយអង្គការសហប្រជាជាតិ (UN) បានធ្វើកិច្ចព្រមព្រៀងមួយសម្រាប់អ្នកផលិតឱសថទូទៅជិត៣០ដើម្បីផលិតថ្នាំគ្រាប់ molnupiravir របស់ក្រុម ហ៊ុន Merck & Co ដែលមានតម្លៃទាបសម្រាប់ប្រទេសក្រីក្រ ដោយពង្រីកលទ្ធភាពប្រើប្រាស់ថ្នាំដែលគេមើលឃើញថា ជាអាវុធក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ។ ឱសថប្រឆាំងមេរោគ...
Breaking ៖ កម្ពុជា បារម្ភចំពោះការប៉ះទង្គិច ប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរ នៅរដ្ឋធានី នៃរដ្ឋកាយ៉ាហ៍ នៃប្រទេសមីយ៉ាន់ម៉ា https://dap-news.com/national/2022/01/20/215664/ មុត ចន្ថា ៖ លោក សម រង្ស៊ី និងគូកន ជាដើមចមនាំឲ្យរំលាយអតីតCNRP មិនមែនលោក កឹម សុខា ទេ (Video)https://dap-news.com/national/2022/01/20/215376/...
ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន កាន់តែកៀកខិតមកដល់ហើយ ដូច្នេះដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំចិន ខាងមុខនេះ ក្រុមហ៊ុនអ័រគីដេ បានរៀបចំកម្មវិធីពិសេសមួយទៀតសម្រាប់អតិថិជននោះគឺ ទិញផ្ទះភ្លាម ! បានខ្លាមាសភ្លាម ដែលសរុបជាទឹកប្រាក់មានតម្លៃរហូតទៅដល់ ២៨,០០០ដុល្លារ។ បានទាំងផ្ទះ បានទាំងហុងស៊ុយ ខ្លាមាសសុទ្ធ 24k ដ៏ស្រស់ស្អាត នាំសំណាងល្អពេញមួយឆ្នាំ ។ ជាមួយកម្មវិធី...