បរទេស៖ស្របពេលមានកិច្ចពិភាក្សាកាត់បន្ថយភាពតានតឹងអស់រយៈពេលមួយសប្ដាហ៍ ស្តីពីសកម្មភាពរុស្ស៊ីលើអ៊ុយក្រែននោះ រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានគម្រាមវិមានក្រឹមឡាំង អំពីផលវិបាកដ៏ធំមិនធ្លាប់ជួបពីមុន ប្រសិនបើរុស្ស៊ីបន្តជ្រើយយកការប្រឈមមុខដាក់គ្នា ហើយមិនជ្រើសយកវិធីការទូតនិងការពិភាក្សាគ្នានោះ។ ការព្រមាននេះ គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលមួយសប្ដាហ៍ ដែលសហរដ្ឋអាមេរិកកំពុងតែចូលរួមក្នុងកិច្ចពិភាក្សាការទូត ដែលផ្តោតលើដំណោះស្រាយបែបការទូត ចំពោះវិបត្តិដែលបច្ចុប្បន្នកំពុងតែគម្រាមកំហែងដល់ប្រទេសអ៊ុយក្រែន និងសន្តិសុខនៅក្នុងតំបន់អឺរ៉ុប។ គួរបញ្ជាក់ថា យោងតាមការប៉ាន់ស្មាន រុស្ស៊ីបានប្រមូលផ្តុំកងទ័ពប្រមាណ១០០.០០០នាក់ នៅជិតព្រំដែនភាគខាងកើតរបស់ប្រទេសអ៊ុយក្រែន បង្កឲ្យមានការភ័យខ្លាចថា រុស្ស៊ីអាចនឹងធ្វើការឈ្លានពានប្រទេសជិតខាងខ្លួនថែមទៀត...
ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប៣៧ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី យើងខ្ញុំសូមសម្ដែងនូវអំណរសាទរដោយស្មោះ អស់ពីដួងចិត្តនិងសូមគោរពជូនពរសព្វសាធុការពរជ័យ បវរសួស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុតជូនចំពោះសម្ដេច សូមសម្តេចបន្តទទួលបាន ជោគជ័យថ្មីបន្ថែមទៀត...
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងបុគ្គលិកទាំងអស់ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប៣៧ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី យើងខ្ញុំសូមសម្ដែងនូវអំណរសាទរដោយស្មោះ អស់ពីដួងចិត្តនិងសូមគោរពជូនពរសព្វសាធុការពរជ័យ បវរសួស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុតជូនចំពោះសម្ដេច សូមសម្តេចបន្តទទួលបាន ជោគជ័យថ្មីបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភូមិប្រជាជនប្រកបដោយការអភិវឌ្ឍ...
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ,ឯកឧត្ត ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកជំទាវ សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួប៣៧ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រី យើងខ្ញុំសូមសម្ដែងនូវអំណរសាទរដោយស្មោះ អស់ពីដួងចិត្តនិងសូមគោរពជូនពរសព្វសាធុការពរជ័យ បវរសួស្ដី សេរីមង្គល វិបុលសុខ មហាប្រសើរដ៏ថ្លៃថ្លាបំផុតជូនចំពោះសម្ដេច សូមសម្តេចបន្តទទួលបាន...
បញ្ជីរាយនាមបេក្ខជនដែលជាប់ ៖ https://www.facebook.com/moeys.gov.kh/photos/pcb.5521782944514941/5521680287858540/
ភ្នំពេញ ៖ ក្រសួងអប់រំបញ្ជាក់ថា ក្រសួងប្រកាសផ្សាយតែបញ្ជីរាយនាមបេក្ខជនដែលជាប់តែប៉ុណ្ណោះ បេក្ខជនមិនមានឈ្មោះក្នុងបញ្ជី មានន័យថាធ្លាក់៕ បញ្ជីរាយនាមបេក្ខជនដែលជាប់ ៖https://www.facebook.com/moeys.gov.kh/photos/a.5521651751194727/5521631577863411/?type=3
ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា លោក សម រង្ស៊ី លើកឡើងក្នុងហ្វេសប៊ុកនិយាយពីសារឆ្លើយឆ្លងគ្នារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយអ្នកនាង ធី សុវណ្ណថានោះ ជារឿងប្រឌិតបង្កើតជារឿងថ្មីរបស់បុគ្គលសម រង្ស៊ីតែប៉ុណ្ណោះ។ លោក សុខ ឥសាន...
នាពេលថ្មីៗកន្លងទៅនេះ មន្ត្រីអាមេរិកបានមួលបង្កាច់ជាសាធារណៈជាច្រើនលើកនូវវិធានការតបតវិញដ៏ត្រឹមត្រូវរបស់ចិនចំពោះលីទុយអានីថា ជា”ការទូតបែបគំរាមកំហែង” ។ នេះគឺជាកលល្បិចនយោបាយរបស់អាមេរិកសម្រាប់គាំទ្រអាជ្ញាធរលីទុយអានី ហើយរួមផ្សំជាមួយការប៉ុនប៉ង”ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ។ ការយក”ការទូតបែបគំរាមកំហែង”ធ្វើជាលេស ដើម្បីបំភ្លៃការពិតទាំងស្រុងចំពោះប្រទេសចិនបានបង្ហាញយ៉ាងច្បាស់ពីភាពលាក់ពុតនិងភាពបោកបញ្ឆោតនៃការផ្តាច់ការខាងការបញ្ចេញមតិរបស់អាមេរិក ។ សូមបញ្ជាក់ថា ទំនាក់ទំនងរវាងចិននិងលីទុយអានីបានធ្លាក់ចូលក្នុងសភាពជាប់គាំងនាពេលបច្ចុប្បន្ននេះ អ្នកផងទាំងពួងបានដឹងច្បាស់ថា តើអ្នកណាត្រូវអ្នកណាខុស ។ រដ្ឋាភិបាលលីទុយអានីបានបំពានលើទំនុកចិត្តនិងបំផ្លាញគោលការណ៍ប្រទេសចិនតែមួយដែលបានរងការចោទជាមន្ទិលសង្ស័យនិងការប្រឆាំងយ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។ សហរដ្ឋអាមេរិកបានបិទស្លាក”ការទូតបែបគំរាមកំហែង”ទៅលើវិធានការដ៏ត្រឹមត្រូវរបស់ប្រទេសចិនសម្រាប់គាំពារអធិបតេយ្យភាពជាតិ ពោលគឺ បំភ្លៃការពិតទាំងស្រុង ដូចចោរស្រែកចាប់ចោរសុទ្ធសាធ ។ បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា ”ការទូតបែបគំរាមកំហែង” គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក ។ គន្លឹះនៃគំនិតនេះ គឺ ដោយពឹងផ្អែកទៅលើការបង្កការគំរាមកំហែងដោយកម្លាំងបាយ ដាក់ឱ្យឯកោផ្នែកនយោបាយ ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចនិងបំបិទផ្លូវផ្នែកបច្ចេកវិទ្យាជាដើម ដើម្បីបង្ខំឱ្យប្រទេសដទៃអនុវត្តតាមតម្រូវការរបស់អាមេរិកក្នុងន័យសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់អាមេរិកនិងគាំពារអនុត្តរភាពបែបអាមេរិក ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានផ្តល់គំរូដ៏ល្បីឈ្មោះស្តីពី”ការទូតបែបគំរាមកំហែង”ដល់ពិភពលោកតាមរយៈសកម្មភាពពីមួយលើកទៅមួយលើក ។ នៅខែធ្នូ ឆ្នាំ ២០២១ អាមេរិកបានចុះហត្ថលេខាលើអ្វីដែលហៅថា ”សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពីការបង្ការការបង្ខំឱ្យធ្វើពលកម្មរបស់ជនជាតិវៃវូអឺ”លើមូលដ្ឋានពាក្យភូតកុហកដោយយកបញ្ហា”សិទ្ធិមនុស្ស”ធ្វើជាលេស ប៉ុនប៉ងដាក់សម្ពាធទៅលើឧស្សាហកម្មកប្បាសនៃតំបន់ស៊ីនជាំង បង្ខំឱ្យសហគ្រាសអន្តរប្រទេសឈរនៅខាងណាមួយ ក៏ដូចជាសម្រេចបាននូវឧបាយកលរបស់ខ្លួនដែលប៉ុនប៉ង”ទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន”ដោយយកបញ្ហាស៊ីនជាំងធ្វើជាលេសក្នុងក្របខណ្ឌកាន់តែធំ ។ បើនិយាយចំពោះសហរដ្ឋអាមេរិកដែលមានហ្សែនធ្វើអនុត្តរភាពតាំងពីកំណើតមក ”ការទូតបែបគំរាមកំហែង” គឺជាឧបករណ៍នយោបាយរបស់ខ្លួនដែលមិនអាចឃ្លាតឆ្ងាយបាន ។ យ៉ាងណាមិញ ក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មដែលបានអនុវត្តពហុភាគីនិយម ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ សហរដ្ឋអាមេរិកបានអនុវត្ត”ការទូតបែបគំរាមកំហែង” គឺគ្មានច្រកចេញនោះទេ ។ ការពិតជាក់ស្តែងគ្រប់បែបយ៉ាងក៏បានបញ្ជាក់ដែរថា ”ការទូតបែបគំរាមកំហែង”របស់អាមេរិកពិតជានឹងទទួលលទ្ធផលដ៏អាក្រក់ជាក់ជាមិនខាន ។ តើទីបំផុតនរណាកំពុងគំរាមកំហែងដល់ពិភពលោកទាំងមូល ? តើនរណាកំពុងបំផ្លិចបំផ្លាញដល់សណ្តាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់នៃពហុភាគីនិយម ? មិនបាច់និយាយក៏គេដឹងដែរ ។ សហរដ្ឋអាមេរិកមិនអាចធ្វើឱ្យខ្លួនឯងមានភាពខ្លាំងក្លាដោយពឹងផ្អែកលើ”ការទូតបែបគំរាមកំហែង”នោះឡើយ ផ្ទុយទៅវិញ វាបែរជានឹងធ្វើឱ្យខ្លួនឯងនៅឯកោពីពិភពលោកពីមួយថៃ្ងទៅមួយថៃ្ង ហើយនិងទទួលបរាជ័យនៅទីចុងបំផុត ៕
បរទេស៖យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្រុមគ្រូបង្រៀនជាច្រើននៅក្នុងប្រទេស បារាំងបាននាំគ្នាធ្វើការប្រមូលផ្តុំគ្នាដើម្បីធ្វើការប្រឆាំងទៅនឹងវិធីសាស្ត្ររបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងវិបត្តិកូវីដ។ បាតុកម្មនេះនឹងអាចធ្វើឲ្យសាលារៀន ប្រហែលជាពាក់កណ្តាលនឹងអាចបិទទ្វាបណ្តោះអាសន្នទោះបីជាកន្លងមករដ្ឋមន្ត្រីក្រសួងអប់រំបាន បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តបើកទ្វាសាលារៀនក្នុងអំឡុងពេលវិបត្តិកូវីដ។ ក្រុមគ្រូបង្រៀនទាំងនោះបានថ្លែងថាគោលការណ៍ ច្បាប់ថ្មីនៅតាមសាលារៀនតែងតែបានធ្វើឲ្យមានការយល់ ច្រឡំនិងមានការកែប្រែជានិច្ចជាកាល។ គួរឲ្យដឹងដែរថាគិតត្រឹមថ្ងៃព្រហស្បតិ៍នេះសាលារៀន បឋមជាច្រើននឹងត្រូវបិទទ្វា ខណៈដែលសហជីពគ្រូបង្រៀន បានអះអាងថាគ្រូបង្រៀនសរុប ប្រមាណជា៧៥ភាគរយនឹងចូលរួមក្នុងបាតុកម្ម៕ ប្រែសម្រួល៖ស៊ុនលី