ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ បានអះអាងថា មន្រ្តីការទូតនានា ដែលជួបលោក ចង់ឃើញខ្មែរ មានដំណោះស្រាយនយោបាយ ដោយអហិង្សា ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ។ តាមរយៈគេហទំព័រហ្វេសប៊ុក លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា «ថ្ងៃពុធ ទី១២ ខែមករា...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា វត្ថុបុរាណខ្មែរ ចំនួន២៨រូប នៅសហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាវិញ ពីអ្នកកាន់កាប់សមុច្ច័យឯកជន។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងវប្បធម៌ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់ថា «ដោយអនុលោមតាមអនុស្សារណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក សមុច្ច័យ ដ៏មានតម្លៃនៃសម្បត្តិវប្បធម៌ខ្មែរ ចំនួន២៨រូប...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេសការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីន ប្រចាំកម្ពុជា នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ សម្ដេច...
ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បច្ចុប្បន្នអាចនឹងត្រូវធ្វើបច្ចុប្បន្នភាព ប្រសិនបើពួកគេត្រូវផ្តល់ការការពារបន្តប្រឆាំងនឹងទម្រង់ឆ្លង ដែលកំពុងលេចឡើង រួមទាំងទម្រង់អូមីក្រុងផងដែរ។ ក្រុមអ្នកប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្តីពីសមាសភាពវ៉ាក់សាំជំងឺកូវីដ-១៩ (TAG-CO-VAC) ដែលជាក្រុមអ្នកជំនាញចំនួន ១៨នាក់ បានឲ្យដឹងថា ទោះបីជាវ៉ាក់សាំងបច្ចុប្បន្នផ្តល់នូវកម្រិតខ្ពស់នៃការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ដែលបណ្តាលមកពីការប្រែប្រួលនៃក្តីបារម្ភ (VOC) នាពេលអនាគត។ វ៉ាក់សាំងដែលអាចការពារការឆ្លង និងការចម្លងចាំបាច់ត្រូវបង្កើតឡើង។...
វ៉ាស៊ីនតោន៖ នាពេលនេះ សហរដ្ឋអាមេរិកហាក់បីដូចជាសង្ឃឹមថា ទម្រង់ឆ្លងថ្មីអូមីក្រុង គឺជាគ្រោះថ្នាក់បណ្តោះអាសន្ន ដោយបដិសេធមិនរៀនមេរៀនអំពីជំងឺកូវីដ-១៩ និងសេដ្ឋកិច្ច ដូច្នេះបង្ខំកម្មករអាមេរិកឱ្យលុតជង្គង់ម្តងទៀត នៅចំពោះមុខវិបត្ដិមួយនេះ។ ក្នុងអត្ថបទមួយបានឲ្យដឹងថា “ករណីរាប់លាននៃជំងឺកូវីដ-១៩ មានន័យថាមនុស្សរាប់លាននាក់បានបាត់ការងារធ្វើ ក្នុងពេលដាក់ឱ្យនៅដាច់ពីគេ ហើយនោះមានន័យថា មានការរំខានធ្ងន់ធ្ងរ។ ជើងហោះហើរត្រូវបានលុបចោល។ មន្ទីរពេទ្យប្រឈមនឹងការខ្វះខាតបុគ្គលិក។ អាជីវកម្មកំពុងបិទច្រើន និងបើកឡើងវិញតិចតួច។ កម្មវិធី និងព្រឹត្តិការណ៍កីឡាកំពុងបិទ។ សាលារៀនបានធ្លាក់ចូលក្នុងភាពចលាចលម្តងទៀត”។...
កំពង់ចាម ៖ ក្នុងជំនួបសម្ដែងការគួរសមនិងពិភាក្សាការងារ រវាង អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ជាមួយនឹងនាយិកាបេសកកម្ម USAID ណែនស៊ី អ៉ីសលីក និងប្រតិភូ នៅរសៀលថ្ងៃទី១២ ខែមករាឆ្នាំ ២០២២ នៅសាលាខេត្តកំពង់ចាម ភាគីទាំងពីរ បានគូសបញ្ជាក់ពីគោលបំណង ដើម្បីបន្តសហការគ្នាលើ សកម្មភាពការងារ លើកកម្ពស់...
ភ្នំពេញ៖ គម្រោង ខុនដូ អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន ដែលពេលនេះបានបញ្ចប់ការសាងសង់នូវអគារមួយចំនួន នឹងរៀបចំកម្មវិធីបើកសម្ពោធលក់ និងទស្សនាផ្ទះគម្រូពិត ខុនដូ ជូនសាធារណជនឲ្យចូលទស្សនានាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ នៅអគារខុនដូផ្ទាល់ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ២០០៤ (ម៉ៃដា) សង្កាត់អូបែកក្អម ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ។...
ភ្នំពេញ៖ បុរសកសិករម្នាក់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ត្រូវបាចៅក្រមស៊ើបសួរ សាលាដំបូងខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន និងបង្គាប់ឲ្យឃុំខ្លួន នៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន ជាជាប់ពាក់ព័ន្ធនឹងការរំលោភសេពសន្ថវ:ទៅលើកូនស្រីចុង អាយុ៦ ឆ្នាំ ប្រព្រឹត្តនៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ សម្បូរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី ៨ ខែ...
ភ្នំពេញ៖ តុលាការកំពូល កាលពីថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២២ នេះ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងសារទុក្ខ របស់បុរសជាប់ចោទ ឈ្មោះ សូយ ចាន់សឿន ជាប់ពាក់ព័ន្ធនឹងបទល្មើស ការប្រើអំពើហិង្សាទៅលើ អ្នកកាន់កាប់ អចលនវត្ថុដោយ សុចរិត ប្រព្រឹត្តនៅ ភូមិ...
“កេនយ៉ានិងអាហ្វ្រិកត្រូវការមិត្តភក្តិដែលរីករាយធ្វើកិច្ចសហប្រតិបត្តិការជាមួយយើងនិងសម្រេចគោលដៅនិងគោលបំណងរបស់យើង ។” នៅពេលអញ្ជើញចូលរួមពិធីបិទបញ្ចប់ការសាងសង់កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសាដែលទទួលសាងសង់ដោយភាគីចិនជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនដែលទៅបំពេញទស្សនកិច្ចនៅប្រទេសកេនយ៉ានាពេលថ្មីៗកន្លងទៅនេះ លោក Uhuru Kenyatta ប្រធានាធិបតីកេនយ៉ាបានកោតសរសើរប្រទេសចិនដែលបានគាំទ្រការអភិវឌ្ឍរបស់កេនយ៉ា ព្រមទាំងចាត់ទុកប្រទេសចិនជា “””មិត្តភក្តិដ៏ពិតប្រាកដ” ។ ដូចផ្លូវដែកពីក្រុងម៉មបាសាដល់ក្រុងណៃរ៉ូប៊ីអ៊ីចឹង កំពង់ផែផ្ទុកប្រេងកាតក្រុងម៉មបាសាក៏ជាសំណង់ជានីមិត្តសញ្ញាក្នុងការស្តារសេដ្ឋកិច្ចជាតិកេនយ៉ាឡើងវិញ ។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់កំពង់ផែថ្មី នឹងអាចសន្សំសំចៃថ្លៃហួសពេលកំណត់ដឹកជញ្ជូនប្រេងកាតលើសពី១១០លានយាន់ប្រាក់ចិនឱ្យកេនយ៉ាជារៀងរាល់ឆ្នាំ ។ នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតក្នុងការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងអាហ្វ្រិក ។ ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែមករា រដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ចនៅប្រទេសអេរីទ្រា កេនយ៉ានៃអាហ្វ្រិកខាងកើតនិងកូម័រនៅតំបន់ភាគខាងត្បូងនៃអាហ្វ្រិក ។ នេះជាប្រពៃណីការទូតរបស់ប្រទេសចិនដែលបានប្រកាន់ខ្ជាប់អស់រយៈពេល៣២ឆ្នាំ ពោលគឺរដ្ឋមន្ត្រីការបរទេសចិនតែងតែទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិកនាដើមឆ្នាំថ្មី ។ ក្នុងអំឡុងពេលទៅបំពេញទស្សនកិច្ចនៅអាហ្វ្រិក ភាគីចិនបានសន្យាថា នឹងផ្តល់វ៉ាក់សាំងចំនួន១០លានដូសទៀតដល់កេនយ៉ា និងគាំទ្រកូម័រសម្រេចបាននូវគោលដៅឱ្យប្រជាពលរដ្ឋទាំងអស់បានចាក់វ៉ាក់សាំងគ្រប់ៗគ្នាក្នុងឆ្នាំនេះ ។ ក្នុងវិស័យជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ភាគីចិននិងកេនយ៉ាបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល វិនិយោគទុននិងកសិកម្មជាដើម ។ ភាគីចិនគាំទ្រភាគីកេនយ៉ាក្នុងការបង្កើតខ្សែក្រវាត់សេដ្ឋកិច្ចតាមបណ្តោយផ្លូវដែកនិងសួនឧស្សាហកម្ម ស្វាគមន៍ភាគីកេនយ៉ាប្រើប្រាស់ “ផ្លូវបៃតង”ដែលដឹកជញ្ជូនកសិផលអាហ្វ្រិកទៅប្រទេសចិនឱ្យបានល្អ ដើម្បីនាំចេញផលិតផលប្រកបដោយគុណភាពខ្ពស់កាន់តែច្រើនឡើងៗទៅកាន់ទីផ្សារប្រទេសចិន ។ ផ្លូវដែកដែលមានប្រវែងជាង១ម៉ឺនគីឡូម៉ែត្រ ផ្លូវថ្នល់ដែលមានប្រវែងជិត១សែនគីឡូម៉ែត្រ ស្ពានចំនួនជិត១ពាន់ កំពង់ផែជិត១០០ និងមន្ទីរពេទ្យនិងសាលារៀនជាច្រើន។ល។ សមិទ្ធផលគួរឱ្យកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកពោលដូចខាងលើនេះបានបម្រើផលប្រយោជន៍របស់ប្រជាជនអាហ្វ្រិកឥតឈប់ឈរ ។ ពី “គំនិតផ្តួចផ្តើមទាំង៨”ដល់ “សំណង់ចំនួន៩” ហេតុអ្វីបានជាកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកអាចដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំ? លោក Kenyatta ប្រធានាធិបតីកេនយ៉ាបាននិយាយពីមូលហេតុគន្លឹះគឺ “ប្រទេសចិនបានជួយយើងដោះស្រាយបញ្ហាយ៉ាងស្មោះស្ម័គ្រតាមរយៈការអនុវត្តជាក់ស្តែង” ហើយ“ចិននិងអាហ្វ្រិកគឺគោរពគ្នាទៅវិញទៅមកនិងរាប់អានគ្នាដោយស្មើភាព” ។ តាំងពីបុរាណកាលដល់បច្ចុប្បន្នកាល ចិនបាននាំមកនូវមិត្តភាពនិងទំនុកចិត្តដល់អាហ្វ្រិកជាប់រហូតមក ដូច្នេះ កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកមិនអាចបំបែកបំបាក់ដោយកម្លាំងបរទេសណាមួយឡើយ។ ប្រទេសលោកខាងលិចដែលអះអាងថា “យកចិត្តទុកដាក់”ដល់អាហ្វ្រិក សូមខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជំរុញការអភិវឌ្ឍរបស់អាហ្វ្រិកតាមរយៈសកម្មភាពជាក់ស្តែងដូចប្រទេសចិនអញ្ចឹងដែរទៅ៕