Covid-19

វ៉ាក់សាំង ជំងឺកូវីដ-១៩ ដូសជំរុញ បច្ចុប្បន្នអាចនឹង ត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីការពារ ពីទម្រង់ឆ្លងដូចជា អូមីក្រុង

ហ្សឺណែវ៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បច្ចុប្បន្នអាចនឹងត្រូវធ្វើបច្ចុប្បន្នភាព ប្រសិនបើពួកគេត្រូវផ្តល់ការការពារបន្តប្រឆាំងនឹងទម្រង់ឆ្លង ដែលកំពុងលេចឡើង រួមទាំងទម្រង់អូមីក្រុងផងដែរ។

ក្រុមអ្នកប្រឹក្សាបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក ស្តីពីសមាសភាពវ៉ាក់សាំជំងឺកូវីដ-១៩ (TAG-CO-VAC) ដែលជាក្រុមអ្នកជំនាញចំនួន ១៨នាក់ បានឲ្យដឹងថា ទោះបីជាវ៉ាក់សាំងបច្ចុប្បន្នផ្តល់នូវកម្រិតខ្ពស់នៃការការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ និងការស្លាប់ ដែលបណ្តាលមកពីការប្រែប្រួលនៃក្តីបារម្ភ (VOC) នាពេលអនាគត។ វ៉ាក់សាំងដែលអាចការពារការឆ្លង និងការចម្លងចាំបាច់ត្រូវបង្កើតឡើង។

ក្នុងពេលជាមួយគ្នានេះ សមាសភាពនៃវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ បច្ចុប្បន្នអាចនឹងត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីការពារប្រឆាំងនឹងការវិវត្តនៃមេរោគ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការធ្វើបច្ចុប្បន្នភាពបែបនេះត្រូវតែផ្អែកលើពូជ ដែលមានហ្សែន និងអង់ទីហ្សែន ជិតស្និទ្ធទៅនឹងទម្រង់ដែលកំពុងចរាចរ។ WHO បានឲ្យដឹងថា ពួកគេក៏គួរតែទាញយកការឆ្លើយតប “ទូលំទូលាយ រឹងមាំ និងយូរអង្វែង” ដើម្បី “កាត់បន្ថយតម្រូវការ សម្រាប់កម្រិតថ្នាំដូសជំរុញជាបន្តបន្ទាប់” ។

អ្នកជំនាញបានលើកទឹកចិត្តអ្នកផលិតវ៉ាក់សាំង កូវីដ-១៩ ឱ្យផ្តល់ទិន្នន័យ ស្តីពីការអនុវត្តវ៉ាក់សាំងជាក់លាក់បច្ចុប្បន្ន និងទម្រង់ឆ្លងអូមីក្រុង ដើម្បីជួយសម្រេចចិត្តថាតើនៅពេលណាដែលតម្រូវឱ្យមានការផ្លាស់ប្តូរសមាសភាពវ៉ាក់សាំង។

គួរបញ្ជាក់ថា ទាក់ទងនឹងទម្រង់ឆ្លងថ្មីអូមីក្រុង បច្ចុប្បន្ន អ្នកជំនាញបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលបានជាសកលកាន់តែទូលំទូលាយចំពោះវ៉ាក់សាំងជំងឺកូវីដ-១៩ បច្ចុប្បន្ន៕ដោយ ឈូក បូរ៉ា

To Top