ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដូសទី៤ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ ព្រមទាំងបុគ្គលិកសុខាភិបាល ជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះតទៅ ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៤នាក់ទៀត ជាករណីអូមីក្រុងទាំងអស់ ក្នុងករណីឆ្លងសហគមន៍ចំនួន២នាក់ និងអ្នកដំណើរពីបរទេសចំនួន១២នាក់ ខណៈជាសះស្បើយចំនួន៩នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៦៨៤នាក់ អ្នកជាសះស្បើយចំនួន ១១៧ ០៤៣នាក់ និងអ្នកស្លាប់ចំនួន ៣ ០១៥...
ភ្នំពេញ ៖ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២របស់ខ្លួន នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានកោតសរសើរអាជ្ញាធររាជធានីភ្នំពេញក្នុងឆ្នាំ២០២១ លើការរៀបចំសណ្តាប់ធ្នាប់ បានយ៉ាងល្អទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ។ ក្រៅពីនោះ លោក ម៉ប់ សារិន ក៏សរសើរការដោះស្រាយបញ្ហាធំៗជាច្រើន...
អគ្គនាយក សហព័ន្ធសន្តិភាពសកល ចាត់ទុកដំណើរទៅមីយ៉ាន់ម៉ា របស់សម្តេចតេជោ ជាទស្សនកិច្ចសន្តិភាពhttps://dap-news.com/national/2022/01/11/213061/ ផ្លែមៀនប៉ៃលិន ឆ្លងកាត់ការវាយតម្លៃ ពីរដ្ឋបាលគយប្រទេសចិន ដោយជោគជ័យhttps://dap-news.com/national/2022/01/11/212971/ សម្ដេច ស ខេង ណែនាំបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើសកម្មភាពល្អៗ និងស្វែងយល់ជីវភាពពលរដ្ឋhttps://dap-news.com/national/2022/01/11/212943/ លោក ឃួង ស្រេង ឲ្យពង្រឹងវិធានការ ទប់ស្កាត់កូវីដ១៩ ប្រភេទអូមីក្រុង...
បរទេស៖ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ត្រូវបានមើលឃើញថា ទីក្រុងទីបីនៅក្នុងប្រទេសចិន ត្រូវបានដាក់ចូលទៅក្នុងការបិទខ្ទប់ដែលធ្វើឱ្យចំនួនអ្នកស្រុកសរុបដែលត្រូវបានបង្ខាំងនៅក្នុងផ្ទះរបស់ពួកគេនៅទូទាំងប្រទេស គឺបានកើនឡើងដល់ប្រហែល ២០ លាននាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា អាជ្ញាធរនៅក្នុងទីក្រុង Anyang បានហាមឃាត់ប្រជាជនរបស់ខ្លួនជិត ៥,២ លាននាក់មិនឱ្យចេញទៅក្រៅ។ ហាងភាគច្រើនក្រៅពីលក់ទំនិញសំខាន់ៗត្រូវបានបិទ ហើយយានជំនិះឯកជនទាំងអស់ ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរតាមផ្លូវ។...
បរទេស៖នៅថ្ងៃអង្គារនេះប្រទេសជប៉ុនបានប្រកាសអំពាវនាវឲ្យកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងជាមួយនឹងកោះតៃវ៉ាន់ចំពោះផលិតផលបន្ទះឈីបនៅក្នុងជំនួបសេដ្ឋកិច្ចទ្វេភាគីក្នុងថ្ងៃដដែលនេះ។ ប្រធានសមាគមន៍ផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសជប៉ុននិងកោះតៃវ៉ាន់លោក Mitsuo Ohashi ក៏បានធ្វើសេចក្តីថ្លែងកោតសរសើរផងចំពោះផែនការរបស់ក្រុមហ៊ុនតៃវ៉ាន់ TSMC ក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសជប៉ុនដោយនិយាយទាំងសង្ឃឹមថានឹងអាចបន្តកិច្ចសហប្រតិបត្តិការគ្នាក្នុងស្ថានភាពគ្រប់រូបភាព។ លោកបន្តថា៖ទោះបីជាក្នុងបញ្ហាវិបត្តិកូវីដដែលបានធ្វើឲ្យការដោះដូរពាណិជ្ជកម្មរវាងភាគីទាំងពីរបានជួបប្រទះនូវបញ្ហាខ្លះៗក្តីប៉ុន្តែទំនាក៉ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពិរគឺនៅតែបន្តនិងកាន់តែស៊ីជម្រៅ។ គួរឲ្យដឹងដែរថាកិច្ចប្រជុំពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងតៃវ៉ាន់និងជប៉ុនជារៀងរាល់ឆ្នាំគឺតែងតែប្រព្រឹត្តទៅនៅក្នុងកោះតៃវ៉ាន់ឬប្រទេសជប៉ុនប៉ុន្តែដោយសារវិបត្តិភាគីទាំងពីរបានត្រឹមជួបគ្នាតាមអនឡាញប៉ុណ្ណោះនៅសប្តាហ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់គោលការណ៍មួយចំនួន ឲ្យកម្លាំងនគរបាលបន្តអនុវត្តដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋកាន់តែល្អសើរថែមទៀត បើទោះបីជា ខេត្តកំពង់ចាម បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ លើចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាព នៅទូទាំង ប្រទេស ចំនួន ៥ឆ្នាំជាប់គ្នាក៏ដោយ ។ លោក អភិបាលខេត្ត បានលើកឡើងដូច្នេះ នារសៀលថ្ងៃទី...
បរទេស៖ ស្ថានទូតរុស្ស៊ីបាននិយាយទាក់ទងនឹងការអំពាវនាវរបស់អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy R. Sherman ដើម្បីដកកងទ័ពចេញពីព្រំដែនជាមួយអ៊ុយក្រែនថា រុស្សីមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងថាត្រូវដាក់ពង្រាយទ័ពនៅទីណានៅក្នុងប្រទេសរបស់ខ្លួន ហើយថា រុស្ស៊ីនឹងបន្តធ្វើសមយុទ្ធយោធា។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ស្ថានទូតរុស្ស៊ីថា «យើងមិនយល់ពីហេតុផលរបស់លោកស្រី Wendy R. Sherman ដែលថា រុស្ស៊ីគួរតែ...
បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារនេះបានប្រកាសថាកម្មវិធីចាក់វ៉ាក់សាំងរបស់ជាតិក្នុងពេលឆាប់ៗនេះនឹងអាចអនុវត្តការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដែលមានវ័យក្រោម១២ឆ្នាំជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមមុខទៅនឹងការរីករាលដាលនៃវិរុសអូមីក្រុង។ ដូសជម្រុញក៏នឹងត្រូវរៀបចំដើម្បីចាក់ជូនពលរដ្ឋពេញវ័យផងដែរនៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងការពារជាតិហើយវាគ្រោងនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។ ជាផ្នែកមួយនៃកិច្ចខិតខំដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសពូជថ្មីអូមីក្រុងនេះលោក Kishida ក៏បានប្រកាសផងដែរដើម្បីដាក់បម្រាមចំពោះពលរដ្ឋនិងជនបរទេសទាំងឡាយរហូតដល់ចុងខែកុម្ភៈ៕ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលច័ន្ទ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទ ចំនួន២នាក់ ពាក់ព័ន្ធអំពើឃាតកម្ម ដោយ បាញ់សម្លាប់បុរសរងគ្រោះ ម្នាក់ ដើម្បី ដោះបំណុល ជំពាក់ ៣០ ម៉ឺនដុល្លារអាមេរិក ដែលខ្លួនបានជំពាក់ ជនរងគ្រោះ និង មិនមានលទ្ធភាពសង។ លោកហុក ពៅ...