ព័ត៌មានជាតិ

ជម្រះអតីតថៅកែការ៉ាសសាំង និង មន្ត្រីយោធាម្នាក់ ជាប់ពាក់ព័ន្ធ អំពីឃាតកម្ម បាញ់សម្លាប់ម្ចាស់បំណុល ពីព្រោះ គ្មានលុយសងជំពាក់ ៣ម៉ឺនដុល្លារ

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលច័ន្ទ បានបើកសវនាការជំនុំជម្រះ បុរសជាប់ចោទ ចំនួន២នាក់ ពាក់ព័ន្ធអំពើឃាតកម្ម ដោយ បាញ់សម្លាប់បុរសរងគ្រោះ ម្នាក់ ដើម្បី ដោះបំណុល ជំពាក់ ៣០ ម៉ឺនដុល្លារអាមេរិក ដែលខ្លួនបានជំពាក់ ជនរងគ្រោះ និង មិនមានលទ្ធភាពសង។

លោកហុក ពៅ ប្រធានចៅក្រមប្រឹក្សា បានថ្លែងអោយដឹង ក្នុងសវនាការថាជនជាប់ចោទ ទាំង២នាក់នេះ ទី១- ឈ្មោះ សុខ ហេងសំបូរ អាយុ៣២ឆ្នាំ និង ទី២- ឈ្មោះ ផែង ស៊ីថុល ភេទ ប្រុស អាយុ ៤១ ឆ្នាំ។

ពួកគេទាំង២នាក់ ត្រូវចោទជាប់ពីបទឃាតកម្ម និងបទ កាន់កាប់ រក្សាទុកនិងប្រើប្រាសអាវុធដោយខុសច្បាប់ ប្រព្រឹត្តកាលពីថ្ងៃទី ២២ធ្នូ ឆ្នាំ២០២០ នៅខណ្ឌកំបូល តាមមាត្រា ១៩៩ និងមាត្រា ៤៩០ និងមាត្រា ២៩ នៃក្រមព្រហ្មទ័ណ្ឌ ។

ចំណែកឯ ជនរងគ្រោះមានឈ្មោះ នៅ ចំណាន អាយុ៤៥ឆ្នាំ មុខរបរគួកជេរដី រថយន្តម៉ូតូ ព្រមទាំងចងការប្រាក់ មានទីលំនៅក្នុងភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រម សំណុំរឿងក្តីនេះ ទៅធ្វើ នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ២២២៕ ដោយ: រស្មី អាកាស

To Top