ព័ត៌មានអន្តរជាតិ

ជប៉ុន ដាក់ផែនការចាក់វ៉ាក់សាំង ជូនពលរដ្ឋអាយុក្រោម ១២ឆ្នាំ

បរទេស៖នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នៅថ្ងៃអង្គារនេះបានប្រកាសថាកម្មវិធីចាក់វ៉ាក់សាំងរបស់ជាតិ
ក្នុងពេលឆាប់ៗនេះនឹងអាចអនុវត្តការងារចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដែលមានវ័យក្រោម១២ឆ្នាំជាពិសេសក្នុងពេលដែលប្រទេសកំពុងប្រឈមមុខទៅនឹងការរីករាលដាលនៃវិរុសអូមីក្រុង។

ដូសជម្រុញក៏នឹងត្រូវរៀបចំដើម្បីចាក់ជូនពលរដ្ឋពេញវ័យផងដែរនៅឯមជ្ឈមណ្ឌលចាក់វ៉ាក់សាំងដ៏ធំបំផុតរបស់ប្រទេសដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយកងកម្លាំងការពារជាតិហើយវាគ្រោងនឹងបើកដំណើរការឡើងវិញក្នុងពេលឆាប់ៗនេះ។

ជាផ្នែកមួយនៃកិច្ចខិតខំដើម្បីទប់ស្កាត់ការរីករាលដាលនៃវិរុសពូជថ្មីអូមីក្រុងនេះលោក Kishida ក៏បានប្រកាសផងដែរដើម្បីដាក់បម្រាមចំពោះពលរដ្ឋនិងជនបរទេសទាំងឡាយរហូតដល់ចុងខែកុម្ភៈ៕ប្រែសម្រួល៖ស៊ុនលី

To Top