បរទេស៖ យោងតាមការចេញផ្សាយដោយ CGTN នៅថ្ងៃចន្ទនេះបានឲ្យដឹងថាហេតុការណ៍ វាយប្រហារមួយបានកើតឡើងសំដៅទៅលើមូលដ្ឋានទ័ព របស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់តែទោះបីជាយ៉ាងណា ក្តីមិនមានរបាយការណ៍បញ្ជាក់បន្ថែមថាមានអ្នករង របួសឬស្លាប់នោះទេ។ មូលដ្ឋានទ័ពអាមេរិននៅអាកាស យានដ្ឋាននៃរដ្ឋធានីទីក្រុងបាដាដបានទទួលរងការវាយប្រហារ ពីសំណាក់ដ្រូនចំនួន២នៅព្រឹកថ្ងៃចន្ទនេះប៉ុន្តែត្រូវ បានបាញ៉ទំលាក់ប្រព័ន្ធការពាររបស់ទ័ពអាមេរិក។ យោងតាមប្រភពព័ត៌មានក្នុងស្រុកនិងរូបភាពមួយចំនួនទៀតបានបង្ហាញថាដ្រូនដែលមានសរសេរអក្សរជាភាសាអ៊ីរ៉ាក់ដែលត្រូវបានគេបកប្រែថាជាការសងសឹងចំពោះមេដឹកនាំយោធារបស់អ៊ីរ៉ង់លោក Soleimani ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីនៃប្រទេសតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្សីលោក Vladimir Putin បានបើកកិច្ចពិភាក្សាគ្នាដើម្បីជម្រុញនិងពន្លឿនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរព្រមទាំងបានផ្លាស់ប្តូរទស្សនៈរវាងគ្នា ចំពោះការវិវត្តិក្នងតំបន់ផងដែរ។ យោងតាមប្រភពដដែលបានឲ្យដឹងថា ពួកគេក៏បានពិភាក្សាគ្នាទៅលើជំហានដើម្បីបង្កើនទំនាក់ទំនងតួកគីនិងរុស្សីក្នុងស្ថានការណ៍បច្ចុប្បន្នផងដែរ និងបានអះអាងថាលោក Erdogan ក៏បានប្តេជ្ញាចិត្តក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីទៅកាន់វិស័យផ្សេងៗទៀតផងដែរ។ មេដឹកនាំទាំងពីរនៅក្នុងកិច្ចពិភាក្សានេះ ផងដែរក៏បានវាយតម្លៃរៀងខ្លួនទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិជាពិសេសទៅលើបញ្ហានៃប្រទេសស៊ីរីនិងលីប៊ីផងដែរ។ ទោះបីជាយ៉ាងណាក្តីភាពតានតឹងរវាងតួកគីនិងរុស្សីក៏មានការកើនឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតួកគីបានសម្រេចចិត្តលក់អាវុធមួយចំនួនទៅឲ្យប្រទេសអ៊ុយក្រែន ដែលបានបង្កជាកំហឹងដល់រដ្ឋាភិបាលក្រុងមូស្គូ៕ ប្រែសម្រួល៖ស៊ុនលី
ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២២ ភ្នំពេញ – ដាប់ប៊ែលយូប៊ី ហ្វាយនែន ឯ.ក បានប្រកាសជាផ្លូវការ នៃការប្រែក្លាយទៅជា ធនាគារពាណិជ្ជដោយ ជោគជ័យក្រោមឈ្មោះថ្មីថា ធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលនេះជាព្រឹត្តិការណ៍នៃការផ្លាស់ប្តូរដ៏សំខាន់មួយ ក្នុងអំឡុងពេល ៣០ ឆ្នាំចុងក្រោយនៃប្រវត្តិសាស្រ្តរបស់ស្ថាប័ន ក្នុងការបម្រើសេវាហិរញ្ញវត្ថុជូន...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់នៅក្នុងកំណត់ហេតុកាលពីថ្ងៃអាទិត្យថា លោកបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុស COVID-19 ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បានប្រកាសនៅថ្ងៃទី២ ខែមករាថា ទោះបីជាបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺឆ្លងនេះក៏ដោយ ក៏លោកមានបំណងចូលរួម “កិច្ចប្រជុំ...
តេអេរ៉ង់៖ បណ្តាញព័ត៌មាន Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា អ្នកជំនាញនយោបាយអាមេរិកម្នាក់បានលើកឡើងថា វឌ្ឍនភាពនៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ បានបង្កបញ្ហាប្រឈម ចំពោះផែនការយោធាក្នុងតំបន់របស់សហរដ្ឋអាមេរិក។ លោក Andrew Korybko ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Press TV ដែលបានលើកឡើងថា កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ បានផ្លាស់ប្តូរការគណនាយុទ្ធសាស្ត្រយោធារបស់សហរដ្ឋអាមេរិក ដោយការស្តារតុល្យភាពពិតប្រាកដនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោកបានពន្យល់ថា “សហរដ្ឋអាមេរិក...
ស៊ីអិនអិន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន “នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត” នេះបើយោងតាមការអានការអំពាវនាវរវាងមេដឹកនាំទាំងពីរ ដែលផ្តល់ដោយសេតវិមាន។ អ្នកទាំងពីរបានជួបជជែកគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក បៃដិន បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក ពូទីន បន្ធូរបន្ថយវិបត្តិយោធា ដែលមិនចេះរីងស្ងួតនៅតាមព្រំដែនអ៊ុយក្រែន និងមុនពេលមន្ត្រីរុស្ស៊ី និងអាមេរិក...
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ ទើបតែបញ្ជូនចោរឆក់ ០២នាក់ ទៅកាន់តុលាការ និងធ្វើការឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារព្រៃស ស្រាប់តែនៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ជាចោរឆក់ បន្ថែម ០៤នាក់ផ្សេងទៀត ទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាបន្ត។ ជនសង្ស័យ ០៤នាក់ក្រោយនេះ មិនត្រឹមតែពាក់ព័ន្ធករណី...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិក គួរតែស្តាប់ការរិះគន់ដោយសមហេតុផលពីសហគមន៍អន្តរជាតិ ឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅលើខ្លួនឯងផ្ទាល់ ហើយដករបាំងលាក់ពុតរបស់ខ្លួននៃស្តង់ដារទ្វេរដង ស្តីពីលទ្ធិប្រជាធិបតេយ្យ។ អ្នកនាំពាក្យចិនលោក ចាវ លីជៀន បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើការរិះគន់ពីអ្នកជំនាញ និងអ្នកសិក្សាអន្តរជាតិជាច្រើនអំពីលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក និងអ្វីដែលគេហៅថា “កិច្ចប្រជុំកំពូល សម្រាប់លទ្ធិប្រជាធិបតេយ្យ”។ លោក Mutsuji Shoji អ្នកជំនាញជប៉ុនលើបញ្ហាអន្តរជាតិបានឲ្យដឹងនៅក្នុងអត្ថបទមួយថា ប្រទេសដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុង “កិច្ចប្រជុំកំពូលដើម្បីលទ្ធិប្រជាធិបតេយ្យ”...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ថា និយតកររដ្ឋបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តជិត២០០.០០០គ្រឿងក្នុងប្រទេសចិនវិញ ជុំវិញបញ្ហាជាមួយនឹងតួ និងគម្របក្បាលម៉ាស៊ីនខាងមុខដែលបង្កើនហានិភ័យនៃការបុកគ្នា ។ ការប្រកាសនេះបានធ្វើឡើងនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីការប្រមូលរថយន្តស្រដៀងគ្នានេះត្រូវបានប្រកាសឲ្យដឹងនៅក្នុងសហរដ្ឋអាមេរិក ។ ការបញ្ជានេះគឺជាការវាយប្រហារចុងក្រោយបំផុតសម្រាប់អ្នកផលិតរថយន្តបើកបរដោយខ្លួនឯងរបស់សហរដ្ឋអាមេរិក ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសចិន បើទោះបីជាកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុននេះបានទទួលការវាយលុកនៅឆ្នាំនេះ បន្ទាប់ពីមានការបុកគ្នា...
វ៉ាស៊ីនតោន៖ សារព័ត៌មាន Fox News បានរាយការណ៍ថា គោលនយោបាយការបរទេសរបស់រដ្ឋបាលលោក បៃដិន បានបន្ថយជំហរសកលរបស់សហរដ្ឋអាមេរិក ជាមួយនឹង “ការភូតកុហកម្តងហើយម្តងទៀត” នេះបើតាមប្រភពដោយដកស្រង់សម្តីអ្នកជំនាញគោលនយោបាយការបរទេស និងសមាជិកសភា។ របាយការណ៍បានឲ្យដឹងថា “ការដកទ័ពរបស់សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថានក្នុងខែសីហា ឆ្នាំ២០២១ បានទាក់ទាញការប្រតិកម្មជាសកល បន្ទាប់ពីពួកតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុល យ៉ាងឆាប់រហ័ស” ដោយបន្ថែមថាការដកខ្លួនដ៏អាក្រក់នេះបានជំរុញឱ្យមេដឹកនាំយោធាចូលនិវត្តន៍មួយចំនួនអំពាវនាវឱ្យមានការលាលែងពីតំណែងរបស់យោធាកំពូល និងការទូតរបស់លោក បៃដិន...