បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិកបានចុះក្នុងបញ្ជីខ្មៅទៅលើក្រុមហ៊ុន និងវិទ្យាស្ថានស្រាវជ្រាវរបស់ចិនចំនួន 34 ដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់វិទ្យាស្ថានមួយដែលមានឈ្មោះថា បានបង្កើត “អាវុធគ្រប់គ្រងខួរក្បាល” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា វិទ្យាស្ថាន និងក្រុមហ៊ុនរបស់ចិនត្រូវបានបញ្ចូលទៅក្នុង ‘បញ្ជីអង្គភាព’ របស់ក្រសួងកាលពីថ្ងៃពុធ ដោយបានចូលរួមជាមួយអាជីវកម្មចិនច្រើនជាង 260 រួមទាំងក្រុមហ៊ុនទូរស័ព្ទ smartphone...
បរទេស៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសរូម៉ានី ដើម្បីល្បាតលើដែនអាកាសក្បែរព្រំដែនរបស់រុស្ស៊ី ដែលជាផ្នែកនៃបេសកកម្មរបស់អង្គការណាតូ ដែលត្រូវបានរចនាឡើងដើម្បីរារាំងទីក្រុងម៉ូស្គូនៅក្នុងតំបន់សមុទ្រខ្មៅ និងជុំវិញអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះចម្បាំង F-15E Strike Eagles មកពីកងវរសេនាតូចប្រយុទ្ធទី ៣៣៦ បានចុះចតនៅអាកាសយានដ្ឋាន Campia Turzii នៅកណ្តាលប្រទេសរ៉ូម៉ានីកាលពីថ្ងៃពុធ។...
ឡុងដ៌៖ ជំរុញដោយការរីករាលដាលយ៉ាងឆាប់រហ័សនៃទម្រង់ឆ្លងថ្មីអូមីក្រុង Omicron ចក្រភពអង់គ្លេស បានចុះបញ្ជីចំនួនកំណត់ត្រានៃករណីឆ្លងមេរោគប្រចាំថ្ងៃ សម្រាប់ថ្ងៃទីពីរជាប់ៗគ្នា ដែលមានចំនួនខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ ករណីថ្មីសរុបចំនួន ៨៨,៣៧៦ករណីត្រូវបានរាយការណ៍ កើនឡើងពី ៧8,៦១០ករណីក្នុងរយៈពេល ២៤ម៉ោងមុន ដែលនាំឱ្យចំនួនករណីឆ្លងមេរោគសរុបនៅក្នុងប្រទេសដល់ ១១,០៩៧,៨៥១ករណី នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់កាលពីថ្ងៃពុធថា ករណី ឆ្លងមេរោគអូមីក្រុង Omicron...
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា កងកម្លាំងសន្តិសុខតួកគី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ នៅថ្ងៃព្រហស្បតិ៍នេះ ដែលគេសង្ស័យថា ជាសមាជិកនៃក្រុមរដ្ឋអ៊ីស្លាម ហៅកាត់(IS) នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងវប្បធម៌របស់ប្រទេសតួកគី នៅទីក្រុងអ៊ីស្តង់ប៊ុល ។ ទីភ្នាក់ងារព័ត៌មាន Ihlas បានឲ្យដឹងថា អង្គភាពប៉ូលិសបានធ្វើប្រតិបត្តិការក្នុងពេលដំណាលគ្នានៅក្នុងស្រុកចំនួន៩ និងចាប់បានជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានជនបរទេសចំនួន១៣នាក់ ដែលអត្តសញ្ញាណមិនច្បាស់លាស់នោះទេ...
អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនីហ្សេរីយ៉ា ហៅកាត់ថា (NCDC) បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបចំនួន៨០នាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីការរីករាលដាលនៃជំងឺគ្រុនក្តៅម្យ៉ាងឈ្មោះថា Lassa នៅក្នុងប្រទេសអាហ្វ្រិកមួយនេះដែលមានប្រជាជនច្រើនបំផុតរហូតមកដល់ពេលនេះ ។ សេចក្តីថ្លែងការណ៍របស់ NCDC បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ករណីជំងឺគ្រុនក្តៅ Lassa សរុបចំនួន៤៣៤នាក់ត្រូវបានរាយការណ៍ពីរដ្ឋចំនួន១៧និងតំបន់រដ្ឋធានីសហព័ន្ធក្នុងប្រទេស នៅចន្លោះខែមករាដល់ថ្ងៃទី៨ ខែធ្នូ...
នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខសណ្តាប់ធ្នាប់ជុំវិញបរិវេណ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅតែរក្សាជំហរចំពោះការដាក់ចេញ វ៉ាក់សាំងកាតព្វកិច្ច ខណៈដែលប្រជាជនបារាំងរាប់លាននាក់នៅតែមិនទាន់បានចាក់វ៉ាក់សាំង ទោះបីជាមានករណីឆ្លងវីរុសកើនឡើងក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា នៅ ពេលសួរដោយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 និង LCI កាលពីថ្ងៃពុធថាតើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នឹងក្លាយជាកាតព្វកិច្ចនាពេលអនាគតឬអត់នោះ លោក...
បរទេស៖ ធនាគារពិភពលោក World Bank នៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថានឹងបញ្ចេញកញ្ចប់លុយ ប្រមាណជា៩៣ពាន់លានដុល្លារ នៃសមាគមន៍អភិវឌ្ឍអន្តរជាតិឬ IDA ដើម្បីជួយ ទៅដល់បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបក្នុង ការប្រយុទ្ធប្រឆាំងទៅនឹងការរាតត្បាតនៃវិរុសកូវីដ។ IDA របស់ World Bank ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦០ដែលមានគោលបំណងសំខាន់ជួយ ដល់បណ្តាប្រទេសក្រីក្រតាមរយៈ ការផ្តល់ជាកញ្ចប់ប្រាក់ជំនួយចាប់ពីការប្រាក់កម្រិតទាបរហូតដល់ គ្មានការប្រាក់ផងសំដៅពង្រីកកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនិងធ្វើឲ្យប្រសើរឡើងនៃជីវិតរស់នៅរបស់មនុស្ស។ គួររំលឹកដែរថាកញ្ចប់ជំនួយលើកទី១៩របស់ IDA...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសនឹងខិតខំប្រឹងប្រែង ឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ទាំង១០ និងដៃគូដទៃទៀត។ យោងតាមលទ្ធផល នៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២...