កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានសហការរៀបចំប្រារព្ធពិធីអបអរសាទរ ទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដេីម្បីអនាគតយេីង ទាំងអស់គ្នាបន្តធ្វេីសកម្មភាព ដោយមិនឈប់ឈរ ឡេីយ» ក្នុងបរិវេណ ទីស្នាក់ការអនុសាខា ស្រុកកំពង់សៀម...
បរទេស៖ វីរុសកូវីដ១៩ ដែលបំលែងខ្លួនប្រភេទថ្មីឈ្មោះ Omicron គឺកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសដាណឺម៉ាក។ ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន ចំនួននៃការឆ្លងវីរុសនេះបានកើនឡើងបីដង ហើយអ្នកជំនាញមានការព្រួយបារម្ភអំពីការរីករាលដាលយ៉ាងឆាប់រហ័សនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា របាយការណ៍ថ្មីៗនេះបានបង្ហាញពីករណីឆ្លងវីរុសបំលែងថ្មី Omicron ចំនួន ២ ៤៧១ករណីនៅក្នុងប្រទេស ដាណឺម៉ាក ជាមួយនឹងអត្រាប្រេវ៉ាឡង់ដ៏គួរឱ្យព្រួយបារម្ភនៃអ្នកដែលបានចាក់វ៉ាក់សាំងបង្ការរួចហើយ។ ជាង...
បរទេស៖ កប៉ាល់ដឹកទំនិញពីរគ្រឿងបានបុកគ្នានៅសមុទ្របាល់ទិករវាងទីប្រជុំជន Ystad ភាគខាងត្បូងប្រទេសស៊ុយអែត និងកោះ Bornholm របស់ប្រទេសដាណឺម៉ាក។ បើយោងតាមរដ្ឋបាលដែនសមុទ្រស៊ុយអែត គឺកប៉ាល់មួយគ្រឿងក្នុងចំណោមកប៉ាល់ទាំងពីរ គឺមិនបានលិចនោះទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jonas Franzen អ្នកគ្រប់គ្រងផ្នែកទំនាក់ទំនងនៅរដ្ឋបាលដែនសមុទ្រស៊ុយអែត បានប្រាប់ទូរទស្សន៍ជាតិ SVT ថា...
នៅថ្ងៃទី ១៣ ខែធ្នូឆ្នាំ ២០២១ ជាថ្ងៃរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងមហាសោកនាដកម្មសម្លាប់រង្គាលក្រុងណានជីងរបស់កងទ័ពជប៉ុនឈ្លានពានប្រទេសចិន។ នាយប់ថ្ងៃទី ១២ ខែធ្នូនិស្សិតនិងគ្រូបង្រៀននៃសកលវិទ្យាល័យតុងណាន់ក្រុងណានជីងបានអុជទៀនដាក់ជារូបរាង “១៩៣៧” “១២ ១៣” “ព្រាបសន្តិភាព” ព្រមទាំងបានសូត្រកំណាព្យនិងដាក់កម្រងផ្កា ដើម្បីរំលឹកវិញ្ញាណក្ខន្ធបងប្អូនរងគ្រោះ ចងចាំប្រវត្តិសាស្រ្តនិងបួងសួងសូមឱ្យមានសន្តិភាព៕
ភ្នំពេញ ៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ2021 PropertyGuru Group ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសនូវម្ចាស់ជ័យលាភីពានរង្វាន់ PropertyGuru Asia Property Awards Grand Final ប្រចាំឆ្នាំលើកទី 16 ដែលបង្ហាញជូនដោយក្រុមហ៊ុន Kohler និងគាំទ្រដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខពីជុំវិញពិភពលោក។ ពានរង្វាន់ PropertyGuru...
ភ្នំពេញ ៖ ជាប្រវត្តិសាស្ត្រក្នុងកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការប្រជាជននៃទីក្រុង Hoi An ប្រទេសវៀតណាម បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ដើម្បីកាត់ផ្តាច់និងលុបបំបាត់ការបរិភោគសាច់សត្វឆ្កែ និងសាច់សត្វឆ្មាចេញពីទីក្រុង។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ពួកគេបានធ្វើការរួមគ្នាជាមួយអង្គការ FOUR PAWS ដែលជាអង្គការសុខុមាលភាពសត្វពិភពលោកលើកិច្ចព្រមព្រៀងមួយនេះ។ នេះជាលើកទីមួយក្នុងប្រទេសវៀតណាម ដែលទីក្រុងមួយនេះបានចាត់វិធានការយ៉ាងម៉ឹងម៉ាត់បែបនេះ ដើម្បីបញ្ចប់នូវការជួញដូរសាច់សត្វឆ្កែ និងសាច់សត្វឆ្មា។ កិច្ចព្រមព្រៀងនេះមានរយៈពេលពីរឆ្នាំ ហើយនឹងត្រូវបានចាប់ផ្តើមនៅចុងឆ្នាំ២០២១ នេះហើយ។...
ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា សហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចាត់វិធានការ បិទខ្ទប់គេហទំព័រ និងយូអអិលចំនួន៩ បន្ទាប់ពីរកឃើញបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ់នៅកម្ពុជា ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន១៥នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន១២នាក់ និងស្លាប់ចំនួន៤នាក់ ដោយ២នាក់ មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន១៤នាក់ និងអ្នកដំណើរពីបរទេសម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៣៧០នាក់ អ្នកជាសះស្បើយចំនួន ១១៦ ៧២០នាក់...
ភ្នំពេញ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធសិក្សាឱ្យបានស៊ីជម្រៅអំពីបញ្ហាប្រឈមដែលបាននិងកំពុងជួបប្រទះក្នុងការដោះស្រាយវិវាទការងាររួម ដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងស្វែងរកដំណោះស្រាយរួមគ្នាប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការដាក់ឱ្យដំណើរការការដោះស្រាយវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ថ្លែងបើកវេទិកាត្រីភាគី “ស្តីពីអនាគតនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល” នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ លោក រដ្ឋមន្ត្រីក្រសួង ការងារ បានបញ្ជាក់...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានជូនដំណឹងថា នៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២១ ចាប់ពីវេលាម៉ោង៥៖០០ព្រឹក គណៈកម្មការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣និងមានរៀបចំ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន...