បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈ របស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកមានភាពប្រាកដប្រជា ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ការពារវីរុសកូវីដ១៩ យ៉ាងហោចណាស់ចំនួន ២ លានដូស ពីអ្នកផលិតក្នុងចន្លោះខែកុម្ភៈ និងមេសា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០...
បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសចិន លោក វ៉ាង វិនពីង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូចិន ដែលធ្វើដំណើរទៅប្រទេសនេប៉ាល់ បានជួបជាមួយ មេដឹកនាំបក្សកាន់អំណាចនិងបក្សប្រឆាំង។ លោក Guo Yezhou ដែលជាអនុរដ្ឋមន្ត្រី ក្នុងនាយកអន្តរជាតិនៃបក្សកុម្មុយនិស្តចិន គឺជាមន្ត្រីបរទេសជាន់ខ្ពស់បំផុត ដែលបានធ្វើដំណើរទស្សនកិច្ចប្រទេសនេប៉ាល់ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី K.P. Sharma Oli...
បរទេស៖ សម្រាប់ជាលើកទីពីរនៅក្នុងខែនេះ នាវាចម្បាំងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរ កាត់តាមច្រកសមុទ្រដ៏រសើប គឺច្រកសមុទ្រតៃវ៉ាន់ បង្កឲ្យចិនធ្វើការថ្កោលទោសថា ទង្វើនោះជាការបង្កហេតុ។ សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS John S. McCain និង USS Curtis Wilbur បានធ្វើដំណើរតាមប្រក្រតី កាត់តាមច្រកសមុទ្រ...
បរទេស៖ ថ្ងៃអង្គារដែលជាថ្ងៃដំបូង នៃថ្ងៃដ៏មានគ្រោះនៅតាមដងផ្លូវចំនួន “ ៧ ថ្ងៃ” អំឡុងពេលចូលឆ្នាំថ្មី របស់ប្រទេសថៃ បានឆក់យកជីវិតមនុស្សចំនួន ៤៣ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលណែនាំ សុវត្ថិភាពចរាចរណ៍និយាយថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន...
បរទេស៖ នៅព្រហស្បតិ៍រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ១៩៤ ករណី ក្នុងនោះ ការចម្លងនៅក្នុងសហគមន៍ចំនួន ១៨១ ករណី និង ១៣ករណី ជាអ្នកដែលមកពីបរទេសហើយដាក់ឱ្យធ្វើចត្តាឡីស័ក ដូច្នេះ នៅប្រទេសមានអ្នកឆ្លងវីរុសកូវីដ១៩សរុបកើនឡើងដល់ ៦ ៨៨៤ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ...
តេអេរ៉ង់៖ យោងតាមគេហទំព័រសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថាប្រធានបុគ្គលិកប្រធានាធិបតីអ៊ីរ៉ង់លោក Mahmoud Vaezi បានឲ្យដឹងកាលពីថ្ងៃពុធថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) កំពុងធ្វើការត្រៀមសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ។ លោក Vaezi បានបន្ថែមថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ នឹងផលិតអ៊ុយរ៉ានីញ៉ូមបន្ថែម ១២០ គីឡូក្រាមក្នុងកម្រិត ២០ ភាគរយក្នុងមួយឆ្នាំ។ កាលពីថ្ងៃទី០១ ខែធ្នូ សភាអ៊ីរ៉ង់...
អាដែន,យេម៉ែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ថា មន្ត្រីសន្តិសុខមួយរូប និងប្រភពពីក្រុមគ្រូពេទ្យបានឲ្យដឹងថា មានករណីបំផ្ទុះដ៏កក្រើកចំនួន០៣លើក នៅឯព្រលានយន្តហោះអន្តរជាតិ Aden International Airport ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសយេម៉ែន កាលពីថ្ងៃពុធ បណ្តាលឲ្យស្លាប់មនុស្សតិចបំផុត០៧នាក់ ។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ការបំផ្ទុះបានកើតឡើង បន្ទាប់ពីមានយន្តហោះមួយគ្រឿងបានដឹងក្រុមសមាជិករដ្ឋាភិបាលជាន់ខ្ពស់ថ្មីមកពីប្រទេសអារ៉ាប៊ី សាអូឌីត ហើយបានចុះចតនៅឯព្រលានយន្តហោះ...
បរទេស៖ រដ្ឋបាលរបស់លោក ត្រាំ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានអនុម័តយល់ព្រម លក់អាវុធមានទំហំទឹកប្រាក់ ប្រមាណ៣០០លានដុល្លារ ឲ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តីរាយការណ៍មួ ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ របស់ក្រសួងការបរទេស បានប្រកាសថា ខ្លួនទើបបានអនុម័តលក់គ្រាប់បែក GBU-39 ផលិតដោយក្រុមហ៊ុន Boeing ចំនួន៣.០០០គ្រាប់ និងសម្ភារៈពាក់ព័ន្ធ...
សេអ៊ូល៖ ជំនួយការកំពូលៗ របស់ប្រធានាធិបតីលោក មូន ជេអ៊ីន បានដាក់ការលាលែងតំណែង កាលពីថ្ងៃពុធ ដើម្បីកាត់បន្ថយបន្ទុកនយោបាយ របស់ប្រធានាធិបតី ដែលប្រឈមនឹងការរិះគន់ លើផ្នែកសំខាន់ៗក្នុងស្រុកមួយចំនួន។ លោក Chung Man-ho លេខាធិការប្រធានាធិបតីជាន់ខ្ពស់ សម្រាប់ការទំនាក់ទំនងសាធារណៈ បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា លោក Noh Young-min ប្រធានបុគ្គលិកប្រធានាធិបតី...
បរទេស៖ CNA ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសថៃបានប្រកាស ដាក់ឲ្យចេញនូវបម្រាម ក្នុងការជួបជុំគ្នា ក្នុងចំនួនច្រើនក្នុងអំឡុង ពេលបុណ្យសកលនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីអាចការពារ មិនឲ្យមានការផ្ទុះវិរុសកូវីដសាជាថ្មី។ អជ្ញាធរថៃនៅថ្ងៃពុធ បានធ្វើការអំពាវនាវ ឲ្យសាធារណជន ក្នុងការជៀសវាងការធ្វើដំណើរ ទៅកាន់តំបន់ដែលមានហនិភ័យខ្ពស់ ដែលធ្លាប់បានប្រកាសដូចជាកន្លែងអាជីវកម្មបែបកំសាន្តជាដើម ហើយបម្រាមនេះ នឹងត្រូវធ្វើឡើង នៅទូទាំងប្រទេសតែម្តង។ គិតត្រឹមថ្ងៃពុធនេះ ក្រសួងសុខាភិបាលថៃ...