វ៉ាស៊ីនតោន៖ អ្នកផ្តល់សេវាថែទាំសុខភាពនៅសហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំសម្រាប់ការចាក់វ៉ាក់សាំងថ្មីប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដែលលើកនេះបង្ហាញពីការចាក់វ៉ាក់សាំងលើដៃក្មេងតូចជាងមុន។ ទន្ទឹមនឹងនេះ អ្នកនយោបាយ និងអត្តពលិក ដែលផ្គើននឹងអាណត្តិរបាំងមុខ និងវ៉ាក់សាំង ត្រូវបានផ្តល់ការបន្ធូរបន្ថយតិចតួច និងទទួលបានការផាកពិន័យ និងពិន័យយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃអង្គារ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក (CDC) បានណែនាំវ៉ាក់សាំងការពារមេរោគ Pfizer-BioNTech សម្រាប់កុមារដែលមានអាយុពី ៥ ទៅ...
តេអេរ៉ង់៖ លោក Ali Bagheri Kani អ្នកចរចានុយក្លេអ៊ែរជាន់ខ្ពស់របស់អ៊ីរ៉ង់ បានលើកឡើងថាកិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន សម្រាប់ការរស់ឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថាជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) នឹងចាប់ផ្តើមឡើងវិញនៅថ្ងៃទី២៩ ខែវិច្ឆិកា។ លោក Bagheri Kani បានសរសេរថា “នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Enrique Mora យើងបានយល់ព្រមចាប់ផ្តើមការចរចាដែលមានបំណងដកចេញនូវទណ្ឌកម្មខុសច្បាប់ និងអមនុស្សធម៌នៅថ្ងៃទី២៩ ខែវិច្ឆិកា...
ដាម៉ាស់៖ រដ្ឋមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង និងការការពារអ្នកប្រើប្រាស់របស់ប្រទេសស៊ីរី លោក Amr Salem បានស្តីបន្ទោសទណ្ឌកម្មរបស់លោកខាងលិច ចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីរី ខណៈដែលប្រទេសនេះកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក។ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងក្នុងរដ្ឋធានីដាម៉ា់ លោក Salem បានលើកឡើងថា ការឈឺចាប់របស់ប្រជាជនស៊ីរី មិនមែនមកពីកត្តាខាងក្នុងទេ ប៉ុន្តែជាកត្តាខាងក្រៅ ដោយយោងទៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលដាក់លើរដ្ឋាភិបាលស៊ីរី។ លោកបានបន្ដថា ទណ្ឌកម្មបែបនេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់ប្រជាជនស៊ីរី ដោយសង្កត់ធ្ងន់ថា...
ភ្នំពេញ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ ចំនួន៣នាក់ ជាបើពាក់ព័ន្ធនិងការរក្សាទុក និងជួញដូរគ្រឿងញៀន ជាង១០០ កញ្ចប់តូច-ធំ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២០ ។ លោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានី ភ្នំពេញ បានថ្លែងអោយដឹង...
ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសុំស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន របស់ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ហៅទេស ចាន់សឿន ឬ រ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរមុនចាប់ខ្លួន ជាមន្ត្រីយោធាជាន់ខ្ពស់ នៅក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធនឹងការចាប់បង្ខាំងស្រ្តីរងគ្រោះម្នាក់ ដែលត្រូវជាគូស្នេហ៍...
បរទេស៖ សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា ប្រេសិតពិសេសអាមេរិកទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley នឹងដឹកនាំគណៈប្រតិភូអាមេរិកក្នុងកិច្ចពិភាក្សានុយក្លេអ៊ែអ៊ីរ៉ង់ ដែលនឹងចាប់ផ្តើមបន្តជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា និងបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងវិលត្រឡប់ពិភាក្សាគ្នាដោយត្រៀមខ្លួនរួចរាល់ ដើម្បីចរចានិងប្រកបដោយភាពស្មោះត្រង់។ ចំណែកមន្ត្រីចរចានុយក្លេអ៊ែជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ លោក Ali Bagheri Kani បាននិយាយនៅថ្ងៃពុធថា កិច្ចពិភាក្សាគ្នារបស់ប្រទេសអ៊ីរ៉ង់ ជាមួយនឹងមហាអំណាចពិភពលោក...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាទំហំនៃការនាំចេញរបស់ទំនិញនៃប្រទេសបង់ក្លាដេស ត្រឹមតែរយៈពេល៤ខែដំបូងនៃឆ្នាំសារពើពន្ ធ(កក្កដាឆ្នាំ២០២១-មិថុនាឆ្នាំ២០២២) បានស្ទុះកើនឡើងខ្លាំងដល់ទៅ២៣ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅឬប្រមាណជាជិត១៦ពាន់លានដុល្លារ។ ទំនិញដែលបង់ក្លាដេស អាចប្រមូលបានច្រើនបំផុតគឺមានដូចជាការនាំចេញ តាមរយៈផ្លូវទឹកជាពិសេសទំនិញរោងចក្រ។ ទំហំនៃការនាំចេញសរុបគិតចាប់ពីខែកក្កដាដល់ខែតុលាមានចំនួន ប្រមាណជា១៥,៧៤៩ពាន់លានដុល្លារធៀប ទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ ទៅទទួលបានត្រឹមតែ១២,៨៤៤ពាន់លានដុល្លារ ហើយធៀបទៅនឹងការរំពឹងទុកបង់ក្លាដេសបានព្យាករណ៍ ត្រឹមតែ១៣,៩០ពាន់លានដុល្លារ ប៉ុណ្ណោះ។ ក្នុងចំណោមការនាំចេញទាំង៤ខែ ប្រាក់ចំណូលដែលបានទទួលច្រើនជាង គេពីការនាំចេញគឺខែកញ្ញាដែលបង់ក្លាដេស បានទទួលបានរហូតទៅដល់៤,១៧ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការ អាជីវកម្មបៀរហ្គាឌិន ឡើងវិញ នៅទូទាំងប្រទេស ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាម វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម បៀរហ្គាឌិន និងត្រូវតាមដានត្រួតពិនិត្យ សកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩។
ភ្នំពេញ៖ ក្រោយផ្ទុះនូវរូបភាពមួយសន្លឹករបស់កុមារា គង់ សីហា ដែលបង្ហាញពីការ ចង់សិក្សាទោះក្នុងស្ថានភាពខ្វះខាត ដោយមានសម្លៀកបំពាក់ មិនសូវល្អ ឈរដោះស្បែកជើង និងមានចងព្យួរស្បោង កាតចាក់វ៉ាក់សាំង នៅនឹងក របស់កុមារា បានបណ្ដាលឱ្យសាធារណជន ព្រមទាំងថ្នាក់ដឹកនាំ មានការចាប់អារម្មណ៍ និងបានផ្ដល់ជំនួយជាច្រើន ក្នុងការការលើកទឹកចិត្ត កុមារាម្នាក់នេះ ឱ្យខិតខំរៀនសូត្របន្តទៀត។ ជាក់ស្ដែង នៅថ្ងៃទី៣...
ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យបើក ដំណើរការអាជីវកម្ម «បៀរហ្កាឌិន» ឡើងវិញទូទាំងប្រទេស