វ៉ាស៊ីនតោន៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador បានប្រកាសថា រដ្ឋាភិបាលម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានយល់ព្រមបើកព្រំដែនរួមឡើងវិញនៅខែវិច្ឆិកា បន្ទាប់ពីដំណើរការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺកូវីដ -១៩ ។ លោក Lopez Obrador បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ពីវិមានជាតិនៅទីក្រុងម៉ិកស៊ិកថា“ ព្រំដែនភាគខាងជើង នឹងត្រូវបើកឡើងវិញ។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលខេត្តនិងអាជ្ញាធរមូលដ្ឋានត្រូវព្យាយាមដោះស្រាយទំនាស់នានារបស់ប្រជាពលរដ្ឋ ក្រៅប្រព័ន្ធតុលាការ កុំឲ្យប្រជាពលរដ្ឋពិបាករកមេធាវី ដោយចំណាយថវិកាច្រើន។ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពតថ្មី នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពត សម្ដេច ស ខេង បានផ្ដាំផ្ញើដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវពិនិត្យមើល តើចំណុចណាយក...
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា ក្នុងឆមាសទី១ ឆ្នាំ២០២១ មានប្រមាណ ៩៥,៧ ទ្រីលានរៀល ក្នុងនោះ នាំចេញ មាន ៣៥,២ ទ្រីលានរៀល កើនឡើង ៣,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ស្របពេល ដែលការនាំចូលមាន ៦០,៥ ទ្រីលានរៀល...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ មានប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១ ចំនួន ១០.៧៦៩នាក់ ក្នុងនោះ ចំនួន៣.២១០នាក់ នឹងត្រូវលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានបញ្ជាក់ថា «លទ្ធផលបណ្តោះអាសន្នថ្ងៃទី១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្តួចផ្តើមគំនិតឱ្យមានការផ្តល់សេវាសារធារណៈនានា ក៏ដូចជាការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋ ចូលទៅក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានមុនការបោះឆ្នោត ឃុំ សង្កាត់ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ។ ការផ្តួចផ្តើមគំនិតរបស់ សម្ដេចក្រឡាហោម ស ខេង បែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពស់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពតថ្មី...
បរទេស៖ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បាននិយាយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិន នៅជិតកោះតៃវ៉ាន់ គឺមានគោលដៅផ្តោត លើកម្លាំងដែលលើកម្ពស់ភាពឯករាជ្យផ្លូវការរបស់តៃវ៉ាន់ និងត្រឹមតែជាសកម្មភាពការពារសន្តិភាពនិងស្ថិរភាពប៉ុណ្ណោះ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិននេះ ក៏បាននិយាយផងដែរថា សមយុទ្ធយោធាទាំងនោះ ផ្តោតគោលដៅលើការជ្រៀតជ្រែកធ្វើឡើងដោយកម្លាំងពីខាងក្រៅ។ ថ្លែងប្រាប់សន្និសីទកាសែតមួយក្នុងទីក្រុងបកាំង លោក Ma...
បរទេស៖ប្រេសិតសហភាពអឺរ៉ុប ដែលសម្របសម្រួលកិច្ចពិភាក្សាគ្នា ស្តីពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់ឡើងវិញ លោក Enrique Mora នឹងធ្វើដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ស្របពេលដែលកាលបរិច្ឆេទ នៅតែត្រូវកំណត់ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដែលជាប់គាំងជាថ្មី នេះបើតាមសម្តីក្រសួងការបរទេសអ៊ីរ៉ង់។ លោក Saeed Khatibzadeh មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ថា “ដំណើរទស្សនកិច្ចលោក Mora នេះ នឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ វាធ្វើឡើងក្រោយកិច្ចប្រឹក្សាគ្នា រវាងភាគីទាំងពីរ...
បរទេស៖រដ្ឋបាលលោក បៃដិន តាមសេចក្តីរាយការណ៍ នឹងដកការរឹតបន្តឹងលើការធ្វើដំណើរនៅតាមព្រំដែនជាប់កាណាដានិងម៉ិកស៊ិក ចាប់ពីក្នុងខែវិច្ឆិកា សម្រាប់អ្នកបានចាប់វ៉ាក់សាំងរួចទាំងស្រុង ជាការបើកទ្វារអាមេរិកជាថ្មីទទួលភ្ញៀវទេសចរ និងសមាជិកគ្រួសារតែដែលនៅបែកគ្នា ក្នុងអំឡុងពេលរាតត្បាតនៃជម្ងឺកូវីដ១៩។ អ្នកដំណើរបរទេស ដែលផ្តល់ភស្តុតាងនៃការចាក់វ៉ាក់សាំង និងចង់ទៅសួរសុខទុក្ខគ្រួសារ ឬក៏មិត្តភក្តិ ឬក៏ទិញឥវ៉ាន់នៅសហរដ្ឋអាមេរិក នឹងត្រូវអនុញ្ញាតឲ្យចូល នេះបើតាមសម្តីមន្ត្រីរដ្ឋបាលជាន់ខ្ពស់អាមេរិក នៅថ្ងៃអង្គារ ត្រឹមតែមួយសប្ដាហ៍ក្រោយរដ្ឋបាលលោក បៃដិន និយាយថា ខ្លួននឹងដកការរឹតបន្តឹងដូចគ្នានេះ លើជនបរទេសដែលសម្លឹងធ្វើដំណើរមកពីបរទេស។...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជាឲ្យទប់ស្កាត់ នូវការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ខណៈ រាល់សំណង់អគារបេតិកភណ្ឌ ដែលត្រូវជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។ យោងតាមសារាចររបស់រាជរដ្ឋាភិបាល នាថ្ងៃទី១២ តុលា បានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្ម បណ្តាលឲ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ...