បាងកក៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានការពារការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់លោក ចំពោះវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទីពីរនៃការជជែកដេញដោលគ្មានទំនុកចិត្ត ខណៈដែលស្តីបន្ទោសជំងឺរាតត្បាត ចំពោះកំណើនសេដ្ឋកិច្ចយឺតយ៉ាវរបស់ប្រទេស។ ថ្លែងនៅក្នុងសភានៅថ្ងៃពុធទី០១ ខែកញ្ញា លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូឆា បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនមែនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានរងគ្រោះដោយជំងឺរាតត្បាត ហើយវិបត្តិសុខភាពពិភពលោកបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ខ្លួន ដែលជា ប្រភពចំណូលសំខាន់របស់ប្រទេស។ លោកបានបញ្ជាក់ថា “វិស័យទេសចរណ៍ គឺជាវីរបុរសរបស់យើង...
តូក្យូ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា ចក្រភពអង់គ្លេស នឹងរៀបចំកិច្ចប្រជុំលើកដំបូងរបស់ខ្លួនជាមួយសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូអន្តរប៉ាស៊ីហ្វិកនៅចុងខែនេះ ដើម្បីពិភាក្សាអំពីការស្នើសុំរបស់ទីក្រុងឡុងដ៍ដើម្បីចូលរួមកិច្ចព្រមព្រៀងនេះ។ បន្ទាប់ពីការចាកចេញរបស់ខ្លួនពីសហភាពអឺរ៉ុបចក្រភពអង់គ្លេស មានបំណងពង្រឹងវត្តមានសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ TPP ដែលមានសមាជិក ១១ ប្រទេស កំពុងព្យាយាមពង្រីកតំបន់របស់ខ្លួន បន្ទាប់ពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀង ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ។ រដ្ឋមន្រ្តីមកពីសមាជិកទាំង ១១ រួមមានជប៉ុនអូស្ត្រាលី និងសិង្ហបុរី...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កម្ពុជាកំពុងទទួល ផលប្រយោជន៍ជាច្រើនពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ ដែលរួមចំណែកអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ ដូចជា ៖ វិស័យដឹកជញ្ជូន ស្ពាន ទំនប់វារីអគ្គិសនី អាកាសយានដ្ឋាន កំពង់ផែសមុទ្រ ជាដើម។ ក្នុងកិច្ចប្រជុំកំពូលគំនិតផ្តួចផ្តើម ខ្សែក្រវាត់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីការ រកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១២៩នាក់ថ្មី និងមានករណីជាសះស្បេីយចំនួន៩៤នាក់បន្ថែមទៀត។
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនៈគិរី នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទខ្ទប់បណ្តោះអាសន្នផ្សារបានលុង បន្ទាប់ពីរកឃើញករណីវិជ្ជមានលើអាជីវករផ្សារចំនួន ១៣នាក់ និងអ្នកពាក់ព័ន្ធជាច្រើន។
ភ្នំពេញ៖ លោក Wang Wenbin អ្នកនាំពាក្យក្រសួង ការបរទេសចិន នាថ្ងៃទី៣១ ខែសីហា បាននិយាយឆ្លើយតបទៅនឹង ការរិះគន់ជាច្រើន ចំពោះរបាយការណ៍ ស្វែងរកប្រភពដើមជំងឺ វីរុសកូវីដ-១៩ ដែលចេញដោយស្ថាប័ន ស៊ើបការណ៍អាមេរិក។ នេះបើយោងតាមស្ថានទូតចិនប្រចាំកម្ពុជា។ លោកមានប្រសាសន៍ថា របាយការណ៍ដែលធ្វើឡើង ដោយស្ថាប័នស៊ើបការណ៍អាមេរិក គឺជារបាយការណ៍នយោបាយ គឺជារបាយការណ៍ ទម្លាក់កំហុសគេឯង...
ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ទៀត និងរកឃើញករណីប្រភេទដែលតា ៩នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល ខណៈមានករណីជាសះស្បើយ ១៩នាក់ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣១នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៣,៤១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៣៨នាក់ និងកំពុងសម្រាកព្យាបាល៤៦៨នាក់ ស្លាប់១១៣នាក់៕
បរទេស៖ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បាននិយាយនៅថ្ងៃពុធនេះថា សហភាពអឺរ៉ុប ត្រូវតែចាត់វិធានការដើម្បីត្រៀមខ្លួនឲ្យកាន់តែល្អឡើង សម្រាប់ប្រតិបត្តិការយោធាជម្លៀសពលរដ្ឋរបស់ខ្លួន ក្នុងស្ថានភាពនានា ដូចជាដែលបានកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ លោក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់វេទិកាយុទ្ធសាស្ត្រ នៅប្រទេសស្លូវេនីដូច្នេះថា “តាមទស្សនៈរបស់ខ្ញុំ យើងមិនត្រូវការព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយបែបនេះមួយផ្សេងទៀត ដើម្បីយល់ថា សហភាពអឺរ៉ុបត្រូវតែប្រឹងប្រែង សម្រាប់ស្វយភាពបង្កើតការសម្រេចចិត្ត និងសមត្ថភាពកាន់តែធំ សម្រាប់ចំណាត់ការនៅក្នុងពិភពលោកនោះទេ”។...
បរទេស៖ក្រសួងការពារជាតិតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា កងកម្លាំងប្រដាប់អាវុធចិន អាចធ្វើឲ្យប្រព័ន្ធការពាររបស់តៃវ៉ាន់អាក់ដំណើរការ និងអាចពិនិត្យមើលឃើញទាំងស្រុងលើការដាក់ពង្រាយ ហើយនេះគឺជាការផ្តល់ការវាយតម្លៃយ៉ាងច្បាស់ អំពីការគម្រាមកំហែងកើនឡើង បង្កដោយមហាយក្សចិន។ ទីក្រុងប៉េកាំង នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ដោយខ្លួនមើលឃើញកោះកាន់លទ្ធិប្រជាធិបតេយ្យនេះថា ជាទឹកដីមួយផ្នែករបស់ប្រទេសចិន ហើយចិនក៏មិនដែលបដិសេធ ចំពោះការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដែរ។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ របស់ក្រសួងការពារជាតិតៃវ៉ាន់ ដែលប្រគល់ឲ្យដល់រដ្ឋសភា...