ហ្គាហ្សា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ថា ប្រភពពីសន្តិសុខប៉ាឡេស្ទីន និងសាក្សីបាននិយាយថា យន្តហោះប្រតិកម្មរបស់ប្រទេសអ៊ីស្រាអ៊ែល កាលពីយប់ថ្ងៃសៅរ៍ បានបើកការវាយប្រហារទៅប៉ុស្តិ៍ និងទីតាំងជាច្រើនកន្លែងដែលជាកម្មសិទ្ធិរបស់យោធាក្រុមចលនាពលរដ្ឋអ៊ីស្លាម ដែលគេស្គាល់ថា (ហាម៉ាស់) នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។ ការវាយប្រហារត្រូវបានធ្វើឡើងដែលជាការឆ្លើយតបទៅនឹងការតវ៉ាដំបូងដែលបានធ្វើឡើងនៅជិតបន្ទាត់ព្រំដែនក្នុងតំបន់ ចន្លោះវាលខ្សាច់ និងអ៊ីស្រាអ៊ែល និងបានបង្ហោះបាល់ឡុងឆេះសំដៅឆ្ពោះទៅអ៊ីស្រាអ៊ែល ។ ប្រភពបានបញ្ជាក់ដូច្នេះ ។សាក្សីបាននិយាយថា...
បរទេស៖ស្របពេលមានភាព តានតឹងក្នុងតំបន់កើនឡើង នាវាចម្បាំងសហរដ្ឋអាមេរិក បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ សម្រាប់លើកទី៨ ក្នុងឆ្នាំនេះ ក្រោយទ័ពជើងទឹកអាមេរិក ធ្វើការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនោះជាប្រក្រតីមួយ នៅថ្ងៃសុក្រម្សិលមិញនេះ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងនាវាលេខា៧ មានមូលដ្ឋាននៅជប៉ុនរបស់ទ័ពជើងទឹកអាមេរិក បានប្រាប់ថា នាវាពិឃាតិសមត្ថភាពមីស៊ីល USS Kidd ប្រភេទ Arleigh Burke...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១ មេដឹកនាំនយោបាយមកពីទ្វីប អាស៊ី-អឺរ៉ុប នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍ។ ក្នុងកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារពាក់ព័ន្ធ...
តូក្យូ៖ រដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga អាចពិចារណាលើផែនការរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១៧ ខែតុលា ពីរបីថ្ងៃមុនពេលផុតកំណត់អាណត្តិ ៤ ឆ្នាំសម្រាប់សមាជិកសភា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នៅក្រោមសេណារីយ៉ូនេះ លោកនាយករដ្ឋមន្រ្តី នឹងមិនរំលាយសភាជាន់ទាបនោះទេ ហើយយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការ នឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែតុលា ដោយបន្ថែមថា កាលវិភាគសម្រាប់ការបោះឆ្នោតសកល នៅតែមានភាពរលូន...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យស្ដីពី ការកែសម្រួលព្រំប្រទល់រដ្ឋបាលរវាង ឃុំបឹងល្វា ជាមួយឃុំកំពង់ថ្មី និងឃុំប្រាសាទ នៃស្រុកសន្ទុក ខេត្តកំពង់ធំ៕
កាប៊ុល៖ អ្នកនាំពាក្យក្រុមតាលីបង់ បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ក្រុមតាលីបង់ បានស្វាគមន៍ការដកទ័ពអាមេរិកចេញពី អាហ្វហ្គានីស្ថានភ្លាមៗបន្ទាប់ពីបញ្ជាការកណ្តាលអាមេរិក បានប្រកាសថាការដកកងទ័ពអាមេរិក ចេញពីប្រទេសអាស៊ីមួយនេះ បានបញ្ចប់ហើយ។ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គម twitter ថាទាហានអាមេរិកចុងក្រោយត្រូវបានជម្លៀសចេញពីអាកាសយានដ្ឋានក្រុងកាប៊ុល នៅពាក់កណ្តាលយប់ថ្ងៃច័ន្ទ។ លោកបានលើកឡើងថា“ តាមវិធីនេះប្រទេសរបស់យើង បានក្លាយជាប្រទេស ដែលមានសេរីភាព និងឯករាជ្យទាំងស្រុង” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
កាប៊ុល៖ បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏សាហាវ ដែលបានសម្លាប់ប្រជាជនអាហ្វហ្គានីស្ថាន ១៧០ នាក់ និងទាហានអាមេរិក ១៣ នាក់នៅអាកាសយានដ្ឋានកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនមក អ្នកនៅរស់រានមានជីវិតខ្លះ បានលើកឡើងពីលទ្ធភាព ដែលប្រជាជនអាហ្វហ្គានីស្ថានមួយចំនួន ត្រូវបានសម្លាប់ ដោយគ្រាប់កាំភ្លើងអាមេរិក ចំពេលមានភាពច្របូកច្របល់ ជាជាងការទម្លាក់គ្រាប់បែក ហើយអ្នករងគ្រោះពិតប្រាកដមិនមែនជាក្រុមតាលីបង់នោះទេ នោះគឺជាជនស៊ីវិល។ ស្ថិតនៅលើគ្រែមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទបុរសអាហ្វហ្គានីស្ថានម្នាក់ ដែលរងរបួសដែលគ្រាន់តែប្រាប់ឈ្មោះរបស់លោកថា កាមីប បានប្រាប់សារព័ត៌មានចិនស៊ីនហួអំពីទុក្ខលំបាករបស់លោកនៅឯអាកាសយានដ្ឋានអន្តរជាតិហាមីដកាហ្សៃ...
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចឲ្យបើកដំណើរការឡើងវិញចំពោះគ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត នៅតាមក្រុង ស្រុក ខណ្ឌដែលមានហានិភ័យទាប ដោយអាជ្ញាធររាជធានី-ខេត្តត្រូវធ្វើការវាយតម្លៃស្ថានភាពជាក់ស្តែង និងការអនុវត្តនូវគម្លាតសុវត្ថិភាព និងវិធានការសុខាភិបាលនានា។ នេះបើយោងតាមសេចក្តីណែនាំរបស់ក្រសួងចេញនារសៀលថ្ងៃ៣១ សីហា។ ការចេញលិខិតរបស់ក្រសួងនេះ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា...
ប៉េកាំង៖ សហគមន៍ចារកម្មអាមេរិកនាពេលថ្មីៗនេះ បានបង្កើតនូវរបាយការណ៍ស៊ើបអង្កេតមួយដែលគេហៅថាប្រភពដើមនៃវីរុសកូវីដ-១៩ ដោយធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះនយោបាយរបស់ចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ វាហាក់បីដូចជាសហរដ្ឋអាមេរិក មិនចង់ពឹងផ្អែកលើវិទ្យាសាស្រ្ត ឬពិតជាលើកកម្ពស់កិច្ចសហប្រតិបត្តិការជាសកលលើបញ្ហានៃប្រភពដើមនៃមេរោគ ប៉ុន្តែគ្រាន់តែដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការលាបពណ៍លើចិន ដើម្បីការពារការទទួលខុសត្រូវចំពោះការបរាជ័យផ្ទាល់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ ចាប់តាំងពីការចាប់ផ្តើមនៃការរីករាលដាលនៃជំងឺរាតត្បាត អ្នកនយោបាយអាមេរិក បានធ្វើនយោបាយលើសពីជីវិត និងសុខភាពរបស់ប្រជាជនខ្លួនឯង ហើយបានបង្ហាញការមើលងាយវិទ្យាសាស្ត្រ និងជំនាញវេជ្ជសាស្ត្រ ដែលនាំឱ្យបរាជ័យមហន្តរាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។ យោងតាមតួលេខរបស់អង្គការសុខភាពពិភពលោក (WHO) សហរដ្ឋអាមេរិក បានរាយការណ៍ថា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប EU បានធ្វើការប្រកាស ក្នុងការដាក់ឈ្មោះសហរដ្ឋអាមេរិក ចូលទៅក្នុងបញ្ជីប្រទេស ដែលមានកម្រិតគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយសារចំនួនកូវីដបានកើនឡើងសាជាថ្មី។ ការសម្រេចចិត្តដែលធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយ EU គឺជាការប្រកាសដែលផ្ទុយទៅនឹងការសម្រេច ចិត្តកាលពីខែមិថុនាដែល ប្លុកនេះបាន បញ្ចូលឈ្មោះអាមេរិក ទៅក្នុងបញ្ជីដែលអាចឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរបាន។ គួរឲ្យដឹងដែរថាកាលពីសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកបានរាយការណ៍ករណីកូវីដសរុបដល់ទៅ៩៧៧ ៩៤៧នាក់និងចំនួនអ្នកបាត់បង់ជីវិតរហូតទៅដល់៧ ៣៩៤នាក់គឺបានជាប់ឈ្មោះសាជាថ្មី ជាប្រទេសដែលទទួលរងនូវការវាយប្រហារ...