ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះបានព្យាករណ៍ថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ កម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំងជាមួយនឹងប្រព័ន្ធសម្ពាធទាប ហើយនៅថ្ងៃទី២ ដល់ ៤ និង ថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែម គឺខ្យល់សមុទ្រ Breeze។ ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ទំនាបកណ្តាល និងបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពស់រាបឦសាន...
កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ថា លោក Abdul Haq Wasiq មេដឹកនាំជាន់ខ្ពស់របស់តាលីបង់ បានបរិហារយន្តហោះវាយប្រហារដែនអាកាសរបស់អាមេរិក នៅក្នុងទឹកដីអាហ្វហ្គានីស្ថាន និងបានបរិយាយពីការដកចេញ ខណៈដែលអំពើហិង្សាមួយបានកើតឡើងនៃកិច្ចព្រមព្រៀងគ្នាសហរដ្ឋអាមេរិក-តាលីបង់ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ដូច្នេះ ។ សារព័ត៌មាន Tolo News បានដកស្រង់សម្តីរបស់មន្ត្រីដែលបាននិយាយថា យន្តហោះវាយប្រហារដែនអាកាសនៅក្នុង...
បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានព្រមានថា ដោយសារកំណើនសេដ្ឋកិច្ចត្រូវបានទម្លាក់ចុះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ខេត្តក្រុងណា ដែលមិនអាចគ្រប់គ្រងការផ្ទុះឡើងបាន គឺនឹងត្រូវប្រឈមមុខនឹងការត្រួតពិនិត្យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ -១៩...
បរទេស៖ គ្រោះទឹកជំនន់ដ៏ធំនៅឯតំបន់ឧស្សាហកម្ម Bangpoo ក្នុងខេត្ត Samut Prakan បាននាំឱ្យក្រុមហ៊ុន Delta Electronics Plc ប្រកាសបិទប្រតិបត្តិការបណ្តោះអាសន្នរបស់ខ្លួននៅទីនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Delta ដែលជាក្រុមហ៊ុននាំចេញគ្រឿងអេឡិចត្រូនិក ឈានមុខគេ...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រទេសកូរ៉េខាងជើង ត្រូវបានគេសង្ស័យថាប្រហែលជាកំពុងដំណើររោងចក្រនុយក្លេអ៊ែរ Yongbyon របស់ខ្លួនសាជាថ្មីក្រោយ ការខកខានមួយរយៈមកហើយ។ ប្រភពដដែលបានឲ្យដឹងដែរទៀតសារធាតុ Plutonium នឹងត្រូវប្រើប្រាស់សម្រាប់ផលិតក្បាលគ្រាប់នុយក្លេអ៊ែរត្រូវបានទីភ្នាក់ងារអាតូមិកអន្តរជាតិឬ IAEA សង្ស័យថាកំពុងត្រូវបាន រោងចក្រនេះដំណើរការផលិតម្តងទៀតហើយតាមរយៈការឃ្លាំមើលដោយផ្កាយរណប នាពេលចុងក្រោយនេះ។ គួរឲ្យដឹងដែរថា IAEA ត្រូវបានកូរ៉េខាងជើងបណ្តេញចេញពីប្រទេសកាលពីឆ្នាំ២០០៩ មកម្ល៉េះហើយរោងចក្រ Yongbyon ដែលជារោងចក្រសំខាន់បំផុត របស់កូរ៉េខាងជើងដែលមានថាមពល...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ដែលបាន ចូលរួមចំណែកជាវិភាគទាន នូវថវិកាចំនួន ៥០.០០០ដុល្លារ (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អគារ ព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩...
បន្ទាយមានជ័យ : នៅព្រឹកថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ នេះនៅ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ៩ ខែ ឆ្នាំ២០២១ នឹងដាក់ចេញនូវផែនការយុទ្ធសាស្ត្រទិសដៅបន្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការចូលរួមពី លោក លោកស្រី...
បរទេស៖ ចំនួនសាច់ញាតិនៃអ្នកស្លាប់ទាំងនោះ បានប្រាប់ CNN ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក ដែលបានកំណត់គោលដៅយានយន្តមួយនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៩ នាក់ហើយ ដែលជាសមាជិកទាំងអស់នៃគ្រួសារតែមួយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា បងប្រុសម្នាក់របស់គ្រួសារអ្នកស្លាប់ បានប្រាប់អ្នកកាសែតដែលធ្វើការជាមួយ CNN កាលពីថ្ងៃអាទិត្យថា...
ប៉េកាំង៖ ក្រុមអ្នកជំនាញបរទេស បានបដិសេធរបាយការណ៍របស់សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិក ស្តីពីដើមកំណើតនៃជំងឺកូវីដ-១៩ ដោយលើកឡើងថា វិធីសាស្រ្តដែលមិនផ្អែកលើវិទ្យាសាស្ត្រ និងមានគោលបំណងបោកប្រាស់ប្រទេសចិន នឹងធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ពិភពលោក ក្នុងការបញ្ចប់ការរីករាលដាលនៃជំងឺរាតត្បាតនេះ។ ការវាយតម្លៃរបស់សហគមន៍ចារកម្មអាមេរិក អំពីដើមកំណើតនៃជំងឺកូវីដ -១៩ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ មិនបានច្រានចោលទាំងការប៉ះពាល់ធម្មជាតិ ឬគ្រោះថ្នាក់នៅមន្ទីរពិសោធន៍ឡើយ ហើយបានអះអាងមិនពិតថាចិនបន្តរារាំងការស៊ើបអង្កេតជាសកលទប់ទល់នឹងការចែករំលែកព័ត៌មាន និងស្តីបន្ទោសប្រទេសផ្សេងទៀត” ។ ទោះយ៉ាងណារបាយការណ៍ ដែលបង្កើតឡើងដោយសហរដ្ឋអាមេរិក សម្រាប់គោលបំណងនយោបាយផ្ទាល់របស់ខ្លួន បានបង្កឱ្យមានប្រតិកម្មពីអ្នកជំនាញនៅទូទាំងពិភពលោក។...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្ដាំផ្ញើដល់អ្នកធ្វើដំណើរតាមផ្លូវពីរគន្លងថា ចំពោះអ្នកបើកបរយឺតៗ ត្រូវប្រកាន់ខាងស្ដាំ ទុកឲ្យអ្នកបើកតាមល្បឿនកំណត់ ដោយច្បាប់ បើកខាងឆ្វេង ដើម្បីកុំឲ្យស្ទះចរាចរណ៍។ ក្នុងនោះដែរ ក្រសួងសាធារណការ កំពុងពិចារណា ដើម្បីផាកពិន័យរថយន្ដធ្ងន់ៗ ដែលបើកល្បឿនយឺតៗ នៅខាងឆ្វេង ចំពោះផ្លូវពីរគន្លងទៅ...