បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថាក្រុមប្រឹក្សារដ្ឋនិងរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោក Wang Yi បានធ្វើការសន្ទនាគ្នាជាមួយនឹងលោកHaji Erywan ប្រេសិតពិសេសប្រចាំនៅអាស៊ានសម្រាប់ កិច្ចការងារមីយ៉ាន់ម៉ានិងជារដ្ឋមន្ត្រីការបរទេសទី២ របស់ប្រ៊ុយណេផងអំពីបញ្ហាស្ថានភាពនៅក្នុង ប្រទេសមីយ៉ាន់ម៉ានាពេលបច្ចុប្បន្ន។ លោក Wang បានបង្ហាញអំពីការកោតសរសើរអំពីការចែករំលែករបស់ប្រទេស ប្រ៊ុយណេនៅក្នុងកិច្ចការងារអភិវឌ្ឍរវាងប្រទេសចិន និងអាស៊ានព្រមទាំងអរគុណយ៉ាងខ្លាំងចំពោះប្រ៊ុយណេ សម្រាប់ការងារព្យាយាមលើកកំពស់អំពីកម្រិត ទំនាក់ទំនងរវាងចិននិងអាស៊ានផងដែរ។ លោកបន្តដោយសង្ឃឹមថា ប្រ៊ុយណេនឹងរក្សាការងារដើរតួយ៉ាងល្អបែបនេះ បន្តទៀតដើម្បីធានាទៅដល់កិច្ចប្រជុំនៃ ខួបអនុស្សាវរីយលើកទី៣០នៃការបង្កើតកិច្ចសន្ទនា គ្នារវាង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន ដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក Bismillah Khan Mohammadi បានអំពាវនាវឱ្យប៉ូលីសអន្ដរជាតិ ចាប់ខ្លួនអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani ហើយបានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះថា បានលក់ទឹកដីមាតុភូមិ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Mohammadi...
បរទេស៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយនៅពេលថ្មីៗនេះថា សហរដ្ឋអាមេរិក មិនមានផែនការបច្ចុប្បន្នបញ្ជូនបុគ្គលិកយោធាអាមេរិក ទៅកាន់ប្រទេសហៃទី ក្រោយគ្រោះរញ្ជួយដីមួយ សម្លាប់មនុស្សតិចបំផុត១.៤០០នាក់។ លោក Jake Sullivan បាននិយាយប្រាប់អ្នកសារព័ត៌មានថា វាលឿនហួសពេក ក្នុងការវាយតម្លៃពីផលប៉ះពាល់នៃគ្រោះរញ្ជួយដី លើដំណើរការនយោបាយរបស់ប្រទេសហៃទី ហើយមន្ត្រីសហរដ្ឋអាមេរិក កំពុងតែធ្វើការវាយតម្លៃចំពោះរឿងនោះ។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ ៖ ផ្លូវដែលតាលីបង់ត្រូវទៅ ក្រោយជោគជ័យ លើការគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននោះ គឺប៉ាគីស្ថាន រុស្ស៊ី និងចិន។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថាន វ៉ាន់ដាគណនេយ្យ ។ លោកថា បច្ចុប្បន្ន ថ្វីត្បឹតតាលីបង់កាន់កាប់ ប្រទេសអាហ្វហ្គានីស្ថាន ដោយមិនច្បាំងមែន តែតាលីបង់ត្រូវតែខិតខំធ្វើឲ្យស្ថានការណ៍មានភាពប្រក្រតីឡើងវិញ និងបង្កើនទំនាក់ទំនងឲ្យមានការទទួលស្គាល់ពីអន្តរជាតិឡើងវិញ ពិសេស...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ថ្មី និងមានករណីស្លាប់ម្នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៤៤៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២០៧នាក់ និងកំពុងសម្រាកព្យាបាល១៨០នាក់ ស្លាប់៥៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៤នាក់ និងជាសះស្បើយចំនួន ១៤១នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល៨៥២នាក់ ស្លាប់៨៩នាក់៕
ភ្នំពេញ៖រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៦៨៩នាក់ថ្មី និងមានករណីជាសះស្បើយចំនួន១៩៤នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៧១នាក់ថ្មី និងមានករណីជាសះស្បើយ៨៨នាក់ និងស្លាប់ម្នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៩១៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧៣០នាក់ និងកំពុងសម្រាកព្យាបាល១.១២៥នាក់ ស្លាប់៦១នាក់៕
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ពាក្យ”ទិញពីកសិករ” សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់ សម្រាប់ចំការមៀនរបស់មន្ត្រីទាំងស៊ីវិលទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នកឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារ ដោយខ្លួនឯង។ នៅលើគេហទំព័រហ្វេសប៊ុក នាព្រលប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែ...
បរទេស៖ ប្រធានាធិបតីប្រទេសអ៊ីរ៉ង់លោក Ebrahim Raisi កាលពីថ្ងៃអង្គារម្សិលមិញបានធ្វើការលើកឡើងនិង សរសើរអំពីទំនាក់ទំនងរវាង ប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ក្នុងនាមជា ប្រទេសជិតខាងគ្នា។ ថ្លែងនៅក្នុងការសន្ទនាគ្នាមួយតាមរយៈ ទូរស័ព្ទជាមួយនឹងនាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីរ៉ាក់លោក Raisi បាននិយាយថា ប្រជាជាតិទាំងពីរទាំងអ៊ីរ៉ាក់ និងអ៊ីរ៉ង់គឺមានសេចក្តីប្រាថ្នារួម គ្នានិងដូចគ្នាមួយ។ លោកបានបន្តថា៖ភាពរាំងម៉ាំរបស់អ៊ីរ៉ាក់ព្រមទាំង ឯករាជ្យនិងសន្តិសុខមិនត្រឹមតែជាសុបិនរបស់យើងប៉ុណ្ណោះ ទេប៉ុន្តែក៏ជារបៀបវារៈរបស់ប្រទេសទាំងពីរ តាមរយៈការ អភិវឌ្ឍកិច្ចសហប្រតិបត្តិការទ្វេភាគីនិងក្នុងតំបន់ផងដែរ៕...