បរទេស៖អតីតមេបញ្ជាការជាន់ខ្ពស់ សហរដ្ឋអាមេរិកប្រចាំនៅកូរ៉េ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសកូរ៉េខាងជើង អាចនឹងកំពុងតែរង់ចាំ រហូតដល់ឆ្នាំ២០២១ ដើម្បីបន្តកិច្ចពិភាក្សាការទូតជាមួយប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក្រោយការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ក្នុងខែវិច្ឆិការួច។ លោកឧត្តមសេនីយ៍ Vincent Brooks ដែលធ្លាប់បម្រើការជាមេបញ្ជាការកងកម្លាំងអាមេរិកនៅកូរ៉េចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដែលជាថ្ងៃចុងក្រោយនៃកិច្ចពិភាក្សាការពារជាតិសេអ៊ូលប្រចាំឆ្នាំថា ប្រទេសកូរ៉េខាងជើង នឹងទាញយកប្រយោជន៍ពីការបោះឆ្នោតរបស់កូរ៉េខាងត្បូង សម្រាប់ក្រុមចរចាកាន់តែ ប្រសើរឡើង។ គួរបញ្ជាក់ថា...
ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ថា ទីភ្នាក់ងារសុខភាពសាធារណៈរបស់ប្រទេសបារាំង បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង បានបញ្ជាក់ថា មានករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៧.១៥៧នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលជាតួលេខមួយប្រៀបធៀបនឹងថ្ងៃមុននេះមួយថ្ងៃគឺមានចំនួន (៧.០១៧នាក់) ។ នេះជាលើកទី៤ហើយដែលប្រទេសបារាំង បានកត់ត្រាចំនួនអ្នកឆ្លងជំងឺប្រចាំថ្ងៃដែលបានកើនឡើងលើសពី៧.០០០នាក់ ដែលចាប់តាំងពីមានការឆ្លងរាលដាលជំងឺ ។ នៅថ្ងៃអង្គារនេះ មានករណីថ្មីចំនួន៧.៣១៩នាក់ ត្រូវបានបញ្ជាក់ឲ្យដឹង និងមានចំនួនច្រើនបំផុត...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបន្ដអំពាវនាវឲ្យ អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ត្រូវបង្កើនកិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ និងអ្នកទេសចរ ក្នុងកំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា នៅព្រឹកថ្ងៃទី៥...
ភ្នំពេញ ៖ លោក ជា សុវណ្ណធួន ប្រធានចលនា យុវជន១៥៧ក្រុងសិរីសោភ័ណ្ឌ តំណាងលោក ចៅ ជីអាន ប្រធានសាខាសមាគមចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងលោក អេម ពៅ អនុប្រធាន លោក អ៊ូ លីវិន និងសមាជិក៥រូបទៀតបានចុះសួរសុខទុក្ខគ្រួសារ លោក អ៊ូច...
ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ស្តេចសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូន លោក ANATOLY BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សីប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នាព្រះមហាប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំងនៅ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ៕
វ៉ាស៊ីនតោន៖ លោក David Schenker ជំនួយការរដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការនៅ ភាគខាងកើតបានឲ្យដឹងកាល ពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក កំពុងរៀបចំដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងមន្ត្រីលីបង់មួយចំនួន។ ទូរទស្សន៍ក្នុងស្រុក MTV បានរាយការណ៍ថាលោក Schenker ដែលបានមកដល់ក្រុងបេរូតកាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃបានឲ្យដឹងថាលោកនឹងមិនប្រាប់ឈ្មោះមន្ត្រីដែលនឹងត្រូវបានកំណត់គោលដៅ ដោយការដាក់ទណ្ឌកម្មថ្មី សម្រាប់ពេលនេះទេ។ លោក...
ព្រុចសែល៖ សហភាពអឺរ៉ុប (EU) បានប្រកាសកាល ពីថ្ងៃព្រហស្បតិ៍ថា ការដាក់ទណ្ឌកម្មដែលប្រកាសដោយរដ្ឋបាល សហរដ្ឋអាមេរិកប្រឆាំងនឹងបុគ្គលិកពីររូប នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC រួមទាំងរដ្ឋអាជ្ញារបស់ខ្លួន គឺមិនអាចទទួលយកបានទេ។ លោក Josep Borrel តំណាងជាន់ខ្ពស់ សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការដាក់ទណ្ឌកម្មនេះគឺជាវិធានការដែលមិនធ្លាប់ មានពីមុនមក...
បរទេស៖ របាយការណ៍របស់មន្ទីរបញ្ចកោណ ចេញនៅថ្ងៃអង្គារ សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ប្រទេសចិនមានផែនការ បង្កើនចំនួនក្បាលគ្រាប់ នុយក្លេអ៊ែទ្វេដង នៅក្នុងរយៈពេល១០ទៅមុខទៀត ប៉ុន្តែកងកម្លាំងនុយក្លេអ៊ែចិន នឹងនៅតែចំណែកតូមមួយប៉ុណ្ណោះ បើប្រៀបទៅនឹងសហរដ្ឋអាមេរិក។ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ ខ្លួនប្រគល់ឲ្យរដ្ឋសភា ស្តីពីអភិវឌ្ឍយោធានិងសន្តិសុខនៅក្នុងប្រទេសចិន មន្ទីរបញ្ចកោណបាននិយាយថា ទីក្រុងប៉េកាំង កំពុងតែធ្វើការងារអភិវឌ្ឍគោលជំហរឲ្យរឹងមាំឡើង និងប្រកួតប្រជែង ឬក៏យកឈ្នះសហរដ្ឋអាមេរិកក្នុងនាមជាមហាអំណាចផ្នែកការទូតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យោងតាមសេចក្តីរាយការណ៍មួយ...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសព័ត៌មានមួយថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ចំនួន៥៣នាក់ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់១.១១១នាក់ ។ តាមការបញ្ជាក់ឲ្យដឹងជា ថ្មីពីមន្ទីរពិសោធន៍ថា ករណីទាំងនោះ បូករួមទំាងអ្នកវិលមកពីក្រៅប្រទេសចំនួន៤នាក់ និងមកពីបរទេស ទន្ទឹមនឹងនេះដែរ អ្នកដែលនៅសេសសល់ត្រូវបានគេរាយការណ៍ថា...